ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​មួយ​ព្រះ​អង្គ​សោយ​ទិវង្គត​ក្នុង​ហេតុការណ៍​ធ្លា.ក់​យន្តហោះ

1 ឆ្នាំ មុន

អា​រ៉ា​ប៊ី​សា​អូឌីត ៖ រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ កន្លង​ទៅ បាន​ប្រកាស​ដំណឹង​ដ៏​ក្រៀម

អា​រ៉ា​ប៊ី​សា​អូឌីត ៖ រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ កន្លង​ទៅ បាន​ប្រកាស​ដំណឹង​ដ៏​ក្រៀមក្រំ ដោយ​ព្រះ​អង្គ​ម្ចាស់ Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud បាន​សោយ​ទិវង្គត​ក្នុង​ព្រះ​ជន្ម ៦២​ព្រះ​វស្សា នៅ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ អំឡុង​ពេល​សមយុទ្ធ​ហ្វឹកហាត់​ជាមួយ​កងទ័ពអាកាស​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​រ៉ាប់ និង​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី RT ។

តុលាការ​រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ប្រកាស​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​អង្គ​ម្ចាស់ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ដោយ​បញ្ជាក់​ថា ព្រះរាជ​ពិធី​អធិស្ឋាន​ដល់​ព្រះ​សព​ទ្រង់​នឹង​ធ្វើ​ឡើង​នៅ​វិហារ​អ៊ី​ស្លា​ម Imam Turki bin Abdullah នៅ​ក្នុង​ទីក្រុង​រី​យ៉ា​ដ (Riyadh) ។

ព្រះ​អង្គ​ម្ចាស់ Talal bin Abdulaziz គឺជា​ព្រះរាជបុត្រ​ព្រះ​អង្គ​ម្ចាស់ Bandar និង​ត្រូវជា​ព្រះរាជ​ន​ត្តោ​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត​ទី​១ គឺ​ព្រះ​អង្គ​ម្ចាស់ Abdulaziz​។ ទ្រង់​ប្រសូត​នៅ​ឆ្នាំ ១៩៦១ ទ្រង់​គឺជា​វរសេនីយ៍ឯក​នៅ​ក្នុង​កងទ័ពអាកាស​អា​រ៉ា​ប៊ី​សា​អូឌីត ព្រមទាំង​បាន​បម្រើ​ការ​ជា​ជំនួយការ​ប្រធាន​ផ្នែក​ចារកម្ម​នៅ GIP ដែល​ជាទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អា​រ៉ា​ប៊ី​សា​អូឌីត​ចាប់ពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០១២ ។

សេចក្តីថ្លែងការណ៍​របស់​តុលាការ​រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​ពុំ​បាន​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​អង្គ​ម្ចាស់ Talal bin Abdulaziz នោះ​ទេ ប៉ុន្តែ​សារព័ត៌មាន Al Mashhad របស់​ប្រទេស​លី​បង់​បាន​រាយការណ៍​ថា ព្រះ​អង្គ​ម្ចាស់​សោយ​ទិវង្គត​នៅ​ពេល​យន្តហោះ​ចម្បាំង F-15 របស់​ទ្រង់​បាន​ធ្លាក់​អំឡុង​ពេល​សមយុទ្ធ​ជាមួយ​កងទ័ពអាកាស កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៣៕ (​ប្រភព ៖ RT)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ