ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​នេ​ស៊ី​ពិចារណា​ការ​លើកលែង​ទិដ្ឋាការ​ប្រទេស​ចំនួន​២០ ដើម្បី​ជំរុញ​សេដ្ឋកិច្ច

1 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី កំពុង​ពិចារណា​ការ​លើកលែង​ទិដ្ឋាការ​ដល់​ជនជាតិ​ប្រទេស​ចំនួន

ឥណ្ឌូ​នេ​ស៊ី ៖ រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី កំពុង​ពិចារណា​ការ​លើកលែង​ទិដ្ឋាការ​ដល់​ជនជាតិ​ប្រទេស​ចំនួន ២០ នៅ​ក្នុង​នោះ​រួម​ទាំង​សហរដ្ឋអាមេរិក ចិន អូស្ត្រាលី ឥណ្ឌា កូរ៉េខាងត្បូង អា​ល្លឺ​ម៉​ង់ អង់គ្លេស និង​បារាំង​ផង​ដែរ ដើម្បី​ជំរុញ​ទេសចរណ៍ និង​សេដ្ឋកិច្ច ។ នេះបើតាមការបញ្ជាក់​របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូណេស៊ី ។​

លោក សេន​ឌី​អា​ហ្គោ អ៊ុ​ណូ (Sandiaga Uno) រដ្ឋមន្ត្រី​ទេសចរណ៍ កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ កន្លង​ទៅ បាន​លើក​ឡើង​ថា លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ (Joko Widodo) បាន​ណែនាំ​រដ្ឋាភិបាល​ឱ្យ​ពិចារណា​លើ​ការ​លើកលែង​ទិដ្ឋាការ​ជា​មធ្យោបាយ​នៃ​ការ​ជំរុញ​សេដ្ឋកិច្ច ដំណើរ​ទស្សនកិច្ច​ទេសចរណ៍ ក៏​ដូច​ជា​ការ​វិនិយោគ​ផង​ដែរ​។

យោង​តាម​ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ថា ភ្ញៀវ​បរទេស​ជាង ១៦​លាន​នាក់​បាន​មក​ដល់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នៅ​មុន​ការ​រាតត្បាត​រាត​ជំងឺ​កូ​វី​ដ​-១៩ នៅ​ឆ្នាំ ២០១៩​។ យ៉ាងណាមិញ ចាប់​តាំ​អ​ពី​ខែមករា​ត​រហូត​ដល់​ខែតុលា​ឆ្នាំ​នេះ ប្រទេស​ឥណ្ឌូ​នេ​ស៊ី ទទួល​បាន​ភ្ញៀវ​បរទេស​ចំនួន ៩.៤៩​លាន​នាក់ ពោល​គឺ​កើនឡើង ១២៤.៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០២២​។

ឥណ្ឌូ​ណេ​ស៊ី គឺជា​ប្រទេស​ចុង​ក្រោយ​គេ​នៅ​អាស៊ី​អាគ្នេយ៍ ដែល​ពិចារណា​លើកលែង​ទិដ្ឋាការ​សម្រាប់​ប្រទេស​ចិន ដែល​ជាទី​ផ្សារ​ធ្វើ​ទេសចរណ៍​ដ៏​សំខាន់​មួយ បន្ទាប់​ពី​ប្រទេស​សិង្ហ​បុរី ដែល​កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ កន្លង​ទៅ បាន​ប្រកាស​ថា ការ​លើកលែង​ទិដ្ឋាការ​ទៅ​វិញ​ទៅ​មក​រយៈពេល​៣០​ថ្ងៃ​ជាមួយ​ប្រទេស​ចិន នឹង​ត្រូវ​អនុវត្ត​នៅ​ដើមឆ្នាំ​ក្រោយ​។ ស្រប​ពេល​ដែល​ប្រទេស​ថៃ និង​ម៉ា​ឡេ​ស៊ី កាលពី​ថ្មី​ៗ​នេះ ក៏​បាន​លើកលែង​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​មក​ពី​ប្រទេស​ចិន និង​ឥណ្ឌា​ផង​ដែរ​៕ (​ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ