ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី​ ចង់​ឲ្យ​អ្នក​រិះគន់ចុះ​មក​មើល​តំបន់​រុន​តា​ឯក ដោយ​ផ្ទាល់ ដែលនិយាយ​ថា យក​ពលរដ្ឋ​មក​ទុក​ចោល

4 ខែ មុន

ខេត្តសៀមរាប​ ៖ ថ្លែង​បែប​ចំអក ​ទៅ​កាន់​ក្រុមប្រឆាំង​ ក៏​ដូច​ជា​អ្នក​រិះគន់ ​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​…

ខេត្តសៀមរាប​ ៖ ថ្លែង​បែប​ចំអក ​ទៅ​កាន់​ក្រុមប្រឆាំង​ ក៏​ដូច​ជា​អ្នក​រិះគន់ ​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​ «ខ្ញុំ​ចង់ឱ្យ​អ្នក​រិះគន់ ចុះ​មក​មើលតំបន់​រុន​តា​ឯក ​ដោយ​ផ្ទាល់ ក្រោយ​រិះគន់​ថា យក​ប្រជាពលរដ្ឋ​ មក​ទុក​ចោល ខណៈ​តំបន់​នេះមានការ​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ» ​។

​ថ្លែង​នា​ឱកាស​អញ្ជើញ​ជា​អធិបតី​ជួប​សំណេះសំណាល​ជាមួយប្រជាពលរដ្ឋ​រស់នៅតំបន់​រុន​តា​ឯក ស្ថិត​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៣ សម្ដេចធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​កែប្រែ​ផ្លូវ​ទាំងអស់ ​នៅ​រុន​តា​ឯក ពី​ផ្លូវ​ដី ទៅ​ជា​ផ្លូវ​បេតុង និង​កៅស៊ូ​។​ កម្ពុជា​មិនមែន​ជា​ប្រទេស​អ្នកមាន​នោះ​ទេ ដូច្នេះ​ត្រូវធ្វើ​អ្វី​ជា​ជំហាន និង​ដំណាក់កាល​ផង​ដែរ ​។

សម្ដេច​ធិ​បតី ​នាយក​រដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់​ថា «​កន្លង​ទៅ ខ្ញុំ​ឃើញ​មាន​អង្គការ​អន្ដរជាតិ​មួយ​ចំនួន អ្នកនយោបាយ​មួយ​ចំនួន ឆ្លៀតឱកាស មក​វៃ​ប្រហា​ល​រាជរដ្ឋាភិបាល ថា យកប្រជាជន យក​មក​បោះចោល​។ លោកតា លោកយាយ អ្នក​និយាយ​នឹងគួរ​ឱ្យមក​មើល នឹង​ចុះ​មក​មើល​ខ្លួនឯង ហើយ​មើល​ក្នុង​រយៈពេលមួយ​ឆ្នាំ​នេះ ប្រទេស​កម្ពុជា មិនមែនប្រទេស​អ្នកមាន ដូច សហរដ្ឋអាមេរិក តែ​ប្រទេស​មួយ​នេះ មាន​រាជរដ្ឋាភិបាល មាន​ថ្នាក់ដឹកនាំ ដែល​មិន​អត់​ចិត្ត​ទេ គឺ​ខិតខំ​ដើម្បី​ធ្វើ​យ៉ាងណា ឱ្យ​បាន​លឿន មិន​ទុក​ប្រជាពលរដ្ឋ​ចោល​ទេ​» ​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេចនាយក​រដ្ឋមន្ដ្រី បាន​ណែនាំ​ដល់​ក្រសួង​រៀបចំ​ដែនដី ត្រូវ​បន្ត រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី​សម្រាប់​តំបន់​រុន​តា​ឯក និង​ពាក់​ស្នែង ដើម្បី​ប្រើប្រាស់ធនធាន ដីធ្លី​ឱ្យ​អស់​សក្តានុពល ឱ្យ​ស្រប​តាម​ប្រភេទ​ដី​សម្រាប់​កសិកម្ម ការ​ចិញ្ចឹមសត្វ និង​សកម្មភាពសេដ្ឋកិច្ច ។

ក្នុង​ឱកាស​នោះ​ដែរ​ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​សម្រេច​ផ្តល់ ក្រប​ខណ្ឌ​ដល់លោកគ្រូ អ្នកគ្រូ ជា​មន្ត្រី​ជាប់កិច្ចសន្យា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ចំនួន២៤​នាក់ ដែល​បម្រើ​ការងារ​នៅ​បឋម​សិក្សា ២​កន្លែង នៅ​តំបន់​អភិវឌ្ឍ​រុន​តា​ឯក ឲ្យ​ក្លាយជា មន្ត្រី​ពេញ​សិទ្ធិ​តែ​ម្តង​។

សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា ការ​ផ្តល់​ជូន​នេះ ដើម្បី​លើកទឹកចិត្ត ដល់​លោកគ្រូ អ្នកគ្រូ ជា​មន្ត្រី​កិច្ចសន្យា ដែល​បាន​រួមចំណែក ក្នុង​ការ​កសាង​ធនធានមនុស្ស នៅ​តំបន់​អភិវឌ្ឍ រុន​តា​ឯក និង​ដើម្បី​ឲ្យ​លោកគ្រូ អ្នកគ្រូ បន្ត​យកចិត្តទុកដាក់ ផ្តល់​ការ​អប់រំ​ដល់​សិស្សានុសិស្ស​ ។

សូម​រំលឹក​ថា លោកគ្រូ អ្នកគ្រូ ដែល​ទទួល​បាន​ក្រប​ខណ្ឌ​ពេញ​សិទ្ធិ មក​ពីសា​លា បឋម​សិក្សា ប៊ុ​ន​រ៉ា​នី ហ៊ុន សែន រុន​តា​ឯក​(​សាលា​បង្កើត​ថ្មី​) ក្រប​ខណ្ឌ​១០​នាក់ និង​សាលា​បឋម សិក្សា ជាលា ធំ (​សាលា​ចាស់​) នៅ​តំបន់​រុន​តា​ឯក ក្រប​ខណ្ឌ​១៤​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ