ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ប្តេជ្ញា​រក្សា​ប្រាសាទអង្គរវត្ត ជា​កេរ្តិ៍​ដំណែល​ដូនតា ឲ្យ​បាន​រាប់​ពាន់​ឆ្នាំ​បន្ត​ទៀត

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្តសៀមរាប សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​ប្តេជ្ញា​ថែរក្សា​ប្រាសាទអង្គរវត្ត ដែល​ជា​កេរ្តិ៍​ដំណែល​របស់​ដូនតា​ជាង​១​ពាន់​ឆ្នាំ ឲ្យ​បាន​រាប់​ពាន់​ឆ្នាំ តទៅ​មុខ​ទៀត…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្តសៀមរាប សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​ប្តេជ្ញា​ថែរក្សា​ប្រាសាទអង្គរវត្ត ដែល​ជា​កេរ្តិ៍​ដំណែល​របស់​ដូនតា​ជាង​១​ពាន់​ឆ្នាំ ឲ្យ​បាន​រាប់​ពាន់​ឆ្នាំ តទៅ​មុខ​ទៀត ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ នៅ​តំបន់​១ និង​តំបន់​២ នៃ​រមណីយដ្ឋាន​អង្គរ ដែល​បាន​ស្ម័គ្រចិត្ត​មក​រស់នៅ​ភូមិ​តា នី​ឃុំ​រុន តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៣ យ៉ាង​ដូច្នេះ​ថា ៖ « ប្រាសាទ​បុព្វបុរស​ខ្មែរ បាន​កសាង​ជាង​៤០០​ឆ្នាំ​មក​ហើយ តាមរ​ដ្ជ​កាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ រហូត​ដល់រ​ដ្ជ​កាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ហើយ​នៅ​តំបន់​សៀមរាប​នេះ ពី​ដើម គឺជា​តំបន់​ហានិភ័យ ដែល​ព្រះបាទ​ព្រះ​បរម​រតន​កោដ្ឋ សម្តេច​នរោត្តម​សីហ​នុ កាលពី​ឆ្នាំ​១៩៩១ បាន​សុំ​ឲ្យ​អន្តរជាតិ ជួយ​សង្គ្រោះ នូវ​ហានិភ័យ រហូត​ដល់​ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក មក​ដល់​បច្ចុប្បន្ន​» ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​បន្ត​ថា ប្រាសាទ​ដែល​មានការ​ខូចខាត អាច​ជួសជុល​បាន ប៉ុន្តែ​ប្រាសាទ ដែល​សាងសង់​ជាង​១,២០០​ឆ្នាំ​មុន មិន​អាច​ត្រឡប់​ថយក្រោយ​វិញ​បាន​នោះ​ទេ​។ ចង់បាន​ប្រាសាទ​ដូច​មុន យើង​មិន​អាច​យក​បច្ចេកវិទ្យា​បាន​នោះ​ទេ​ចំណុច​នេះ​មិន​អាច​កាត់ថ្លៃ​បាន នូវ​តម្លៃ​សម្បត្តិ​វប្បធម៌ ដែល​យើង​បាន​ដាក់​ចូល​ក្នុង​បេ​តិក​ណ្ឌ​ពិភពលោក ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ស្រប​តាម​គោលនយោបាយ​ចំហ​ជើងមេឃ​របស់​សម្តេច​តេ​ជោ ខេត្តសៀមរាប ពិសេស​តំបន់​ប្រាសាទ​អង្គរ ទៅ​ជា​ដៃ​ឆក់​សម្រាប់​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ឲ្យ​បាន​ច្រើន​រាប់​លាន់​នាក់ ឲ្យ​ទៅ​ជា​ខេត្តសៀមរាប ដែល​ជា​ខេត្ត​ធ្លាប់​ស្ងាត់ជ្រងំ ទៅ​ជា​ខេត្ត​ដែល​រីក និង​ជា​ប៉ូ​ល​សេដ្ឋកិច្ច ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា នៅ​ពេល​ដាក់​តំបន់​ប្រា​ទ​អង្គរវត្ត ទៅ​អង្ក​ការ​យូ​ណេ​ស្កូ​រ យើង​ត្រូវ​គោរព​តាម​លក្ខខណ្ឌ ក្នុង​នោះ​គឺ​ប្រាសាទ​ត្រូវជា​ប្រាសាទ បេ​តិ​ពិភពលោក ជា​សម្បត្តិ​មនុស្សជាតិ​។ ត្រូវ​មាន​អ្នក​ថែ​ទាំង​ប្រាសាទ​ឲ្យ​បាន រាប់​ពាន់​ឆ្នាំ​បន្ត​ទៀត ។

សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ប្រាសាទ​យើង​ក៏​សាង​ជាង​១,២០០​ឆ្នាំ​មក​ហើយ យើង​ត្រូវ​ធានា​ថែរក្សា​ឲ្យ​បាន​រាប់រយ​ពាន់​ឆ្នាំ​បន្ត​ទៀត​។ មាន​លោកយាយ​លោកតា មិ​ញ​ឲ្យ​ពរ​ខ្ញុំ​ឲ្យ​មាន​អាយុ​១២០​ឆ្នាំ ខ្ញុំ​ថា​មនុស្ស​បាន​អាយុ​១៥០​ឆ្នាំ​បាន​ហើយ តែ​ព្រលឹង​ជាតិ របស់​យើង ត្រូវ​នៅ​រាប់​ពាន់​ឆ្នាំ ប្រាសាទ​ដែល​ជា​កេ​រ្តិ័​តំណែល​របស់​ដូនតា​យើង ត្រូវ​នៅ​រាប់​ពាន់​ឆ្នាំ​បន្ត​ទៀត នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ថែរក្សា​» ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ធិ​បតី បាន​បន្ថែម​ថា បើសិន កម្ពុជា​មិន​ទទួល និង​អនុវត្ត​តាម​លក្ខខណ្ឌ​របស់​អង្ក​ការ​យូ​ណេ​ស្កូ​នោះ​ប្រាសាទ និង​តំបន់​មួយ​ចំនួន នឹង​អាច​ដក​ចេញពី​បញ្ជី​បេ​តិក ភណ្ឌ​ពិភពលោក​។ កន្លង​មក មាន​ប្រទេស​មួយ​ចំនួន ត្រូវ​បាន​ដក​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដោយសារ​មិន​បាន​គោរព​តាម​លក្ខខណ្ឌ​របស់​អង្ក​ការ​យូ​ណេ​ស្កូ​រ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ