ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ថែរក្សា​សុខភាព​ឆ្អឹង​ដ៏​អស្ចារ្យ​សម្រាប់​ក្មេង​ជំទង់​របស់​អ្នក !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ថែរក្សា​ឆ្អឹង​ឱ្យ​មាន​សុខភាព​ល្អ គឺជា​ការ​ប្តេជ្ញា​ចិត្ត​ពេញ​មួយ​ជីវិត ហើយ​អាច​សម្រេច​ទៅ​បាន​តាម​រយៈ​របប​អាហារ និង​លំ​ហាត់ប្រាណ​ត្រឹមត្រូវ ។ ឪពុក​ម្តាយ​អាច​អនុវត្ត​តាម​ការ​ណែនាំ​ទាំងនេះ ដើម្បី​ថែរក្សា​សុខភាព​ឆ្អឹង​របស់​អ្នក និង​កូន​អ្នក​កាន់តែ​ប្រសើរ…

រាជធានី​ភ្នំពេញ ៖ ការ​ថែរក្សា​ឆ្អឹង​ឱ្យ​មាន​សុខភាព​ល្អ គឺជា​ការ​ប្តេជ្ញា​ចិត្ត​ពេញ​មួយ​ជីវិត ហើយ​អាច​សម្រេច​ទៅ​បាន​តាម​រយៈ​របប​អាហារ និង​លំ​ហាត់ប្រាណ​ត្រឹមត្រូវ ។ ឪពុក​ម្តាយ​អាច​អនុវត្ត​តាម​ការ​ណែនាំ​ទាំងនេះ ដើម្បី​ថែរក្សា​សុខភាព​ឆ្អឹង​របស់​អ្នក និង​កូន​អ្នក​កាន់តែ​ប្រសើរ ។

១. ធ្វើ​លំ​ហាត់ប្រាណ ដែល​ជំរុញ​ឱ្យ​ឆ្អឹង​រឹង​មាំ និង​តុល្យភាព ៖ ហានិភ័យ​ធ្ងន់ធ្ងរ​ក្នុង​កា​រវិ​វត្ត​ទៅ​ជា​ជំងឺ​ពុក​ឆ្អឹង គឺ​ភាព​អសកម្ម ។ ជា​សំណាងល្អ អ្នក​អាច​បង្កើន​កម្លាំង​ឆ្អឹង​របស់​អ្នក​ដោយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ដូច​ជា ការ​រត់ ការ​លើក​ទម្ងន់ កីឡា​វាយ​កូន​បាល់ ឬ​ការ​ឡើងជណ្តើរ ។ ទាំងនេះ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្លាំង និង​តុល្យភាព ដែល​អាច​ការពារ​ការ​ដួល និង​ការ​បាក់ឆ្អឹង​ជា​បន្តបន្ទាប់​ដែល​អាច​កើត​មាន ។

២. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម ៖ មនុស្ស​ជា​ច្រើន​ស្គាល់​កាល់ស្យូម​ថា ជា​សារធាតុ​សម្រាប់​ឆ្អឹង​ដែល​មាន​សុខភាព​ល្អ ។ ត្រូវ​ហើយ ! សារធាតុ​រ៉ែ​នេះ​មាន​សារៈសំខាន់​សម្រាប់​ធ្មេញ​មាន​សុខភាព​ល្អ និង​ការ​លូតលាស់​ឆ្អឹង​របស់​ក្មេង​ៗ ។ វា​ជា​រឿង​សំខាន់​ក្នុង​ការ​បញ្ចូល​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ទៅ​ក្នុង​របប​អាហារ​របស់​កូន​អ្នក ជា​ពិសេស​ក្នុងអំឡុងពេល​នៃ​ការ​បង្កើត​ឆ្អឹង​ដ៏​សំខាន់​រវាង​អាយុ ៩ ទៅ ១៨ ឆ្នាំ​។ ផលិតផល​ទឹកដោះគោ​ដូច​ជា ទឹកដោះគោ​ជូរ ឈី​ស និង​ទឹកដោះគោ​មាន​ជាតិ​កាល់ស្យូម​ខ្ពស់ ។

៣. កុំ​ភ្លេច​អំពី​វីតាមីន និង​សារធាតុ​រ៉ែ​ផ្សេង​ៗ ៖ តើ​អ្នកដឹង​ទេ​ថា វីតាមីន D, វីតាមីន K និង​ប៉ូ​តា​ស្យូ​ម​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ស្តារ​ឆ្អឹង​ឱ្យ​មាន​សុខភាព​ល្អ​ឡើង​វិញ​នៅ​ពេល​ផ្សំ​ជាមួយ​កាល់ស្យូម ? វីតាមីន D ជួយ​ដល់​សមត្ថភាព​រាង​កាយ​ក្នុង​ការ​ស្រូប​យកជាតិ​កាល់ស្យូម ។ ពងមាន់ ត្រី​ធូ​ណា និង​បង្គា គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន D ។ រាង​កាយ​របស់​អ្នក​នឹង​បង្កើត​វីតាមីន D តាម​ធម្មជាតិ បន្ទាប់​ពី​ត្រូវ​ពន្លឺព្រះអាទិត្យ​បន្តិច​ផង​ដែរ ។ វីតាមីន K ជួយ​ឱ្យ​រាង​កាយ​បង្កើត​ប្រូតេអ៊ីន​សម្រាប់​ឆ្អឹង​ដែល​មាន​សុខភាព​ល្អ ហើយ​វា​ក៏​អាច​កាត់​បន្ថយ​អត្រា​ដែល​កាល់ស្យូម​ត្រូវ​បាន​បញ្ចេញ​ដោយ​រាង​កាយ​របស់​ក្មេង​ៗ​ផង​ដែរ ។ បន្លែ​ស្លឹក​ខ្មៅ​ដូច​ជា ប្រូ​ខូ​លី ស្ពៃ​ណា​ច និង​ខាត់ណា គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន K ។ ប៉ូ​តា​ស្យូ​ម ត្រូវ​បាន​គេ​ជឿ​ថា អាច​ជួយ​បន្សាប​អាស៊ី​ដ ដែល​បើ​មិន​ដូច្នេះ​ទេ កាល់ស្យូម​រំលាយ​យឺត​ៗ​ពី​រាង​កាយ​របស់​ក្មេង​ៗ ។ បរិភោគ​អាហារ​ដែល​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ដូច​ជា​ចេក ដំឡូងបារាំង​ពណ៌​ស ឬ​ដំឡូងជ្វា​ជាមួយ​ស្បែក និង​ប៉េងប៉ោះ ។

៤. កាត់​បន្ថយ​បារី គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន ៖ សមាសធាតុ​គីមី​មួយ​ចំនួន​នៅ​ក្នុង​បារី និង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល និង​កាហ្វេ​អ៊ី​ន​ត្រូវ​បាន​បង្ហាញ​ថា​ រារាំង​សមត្ថភាព​របស់​រាង​កាយ​ក្នុង​ការ​ស្រូប​យកជាតិ​កាល់ស្យូម ជា​ពិសេស​ចំពោះ​ក្មេង​ៗ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។ សាលារៀន​បន្ត​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​រៀងរាល់ថ្ងៃ ។

សាលារៀន​ផ្តល់​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕