មិនដឹងប្រញាប់ទៅណា? បើកជ្រែគេឯង រួចបុ.កអ្នកដំណើរ ហើយគេចខ្លួនបាត់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកដំណើរតាមដងផ្លូវបានលាន់មាត់គ្រប់ៗគ្នាថា «មិនដឹងជាប្រញាប់ទៅស្លា.ប់
រាជធានីភ្នំពេញ ៖ អ្នកដំណើរតាមដងផ្លូវបានលាន់មាត់គ្រប់ៗគ្នាថា «មិនដឹងជាប្រញាប់ទៅស្លា.ប់
រាជធានីភ្នំពេញ ៖ អ្នកដំណើរតាមដងផ្លូវបានលាន់មាត់គ្រប់ៗគ្នាថា «មិនដឹងជាប្រញាប់ទៅស្លា.ប់ឯណា? បើកលឿននោះលឿន » បន្ទាប់ពីមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ក្នុងល្បឿនលឿនជ្រែគេឯងគ្រប់គ្នា ហើយបានជ្រុលទៅបុ.កពីក្រោយម៉ូតូម៉ាកហុងដាស្គូពី១គ្រឿង ដែលកំពុងបើកបរស្របទិសគ្នាពេញទំហឹង បណ្ដាលឲ្យដួលទាំង២គ្រឿង ហើយយុវជនដែលជាអ្នកជិះម៉ូតូម៉ាកហុងដាស្កូបពីរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ចំណែកឯអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីមដែលជាអ្នកបង្ករងរបួសស្រាល បន្ទាប់មកលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចទល់មុខហាងលក់ម៉ូតូហុងដា ជិតស្ពានអាកាសផ្លូវក្រវាត់ក្រុងទី៣ ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវជនរងគ្រោះឈ្មោះ ហ៊ន ធាន អាយុ១៩ឆ្នាំ រងរបួសធ្ងន់បាក់ជើងខាងឆ្វេងម្ខាង ហើយត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព រីឯអ្នករួមដំណើររងរបួសស្រាល ។
អ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុ មានបុរសម្នាក់មិនដឹងជាប្រញាប់ទៅស្លា.ប់ឯណាទេ បានជិះម៉ូតូលឿននោះលឿន ហើយជ្រែនិងជែងយានយន្តដែលនៅខាងមុខជាបន្តបន្ទាប់ រួចក៏ជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាស្គូពី ពណ៍ស មួយគ្រឿង ដែលជិះដោយជនរងគ្រោះនិងយុវជនម្នាក់ទៀតក្នុងទិសដៅស្របគ្នាពេញទំហឹងតែម្ដង ។ ខណៈនោះបណ្ដាលឲ្យដួលទាំងអស់គ្នា ហើយយុវជនរងគ្រោះបានរងរបួសធ្ងន់ ដោយឡែកអ្នករួមដំណើរម្នាក់រងរបួសស្រាល ហើយជនបង្កដែលជិះម៉ូតូហុងដាឌ្រីម ធុនសេ១២៥ រងរបួសស្រាលរួចលើកម៉ូតូជិះគេចខ្លួនបាត់ ។ បន្ទាប់មកយុវជនដែលជាអ្នករួមដំណើរជាមួយជនរងគ្រោះ បានលើកម៉ូតូជិះដេញតាមដែរ ប៉ុន្តែដេញអត់ទាន់ហើយជនបង្កបានគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ បានដឹកយុវជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យជាតិតេជោសន្តិភាព ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។ ចំណែកនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅកាន់កន្លែងកើតហេតុដើម្បីធ្វើការតាមជំនាញដែរ ប៉ុន្តែពេលទៅដល់ពុំបានជួបភាគីណាមួយនៅកន្លែងកើតហេតុនោះឡើយ ដោយយុវជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យបាត់ ហើយអ្នករួមដំណើររវល់ដេញតាមជនបង្ក ៕
ចែករំលែកព័តមាននេះ