ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ច​ម៉ូតូ​ប្រជាពលរដ្ឋ​ ហើយ​​ព្យាយាម​រត់គេច​ខ្លួន តែ​រត់​មិន​រួច ត្រូវ​អស់លក្ខណ៍

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ជនសង្ស័យ​ម្នាក់​ ​ត្រូវ​បាន​​នគរបាល​ឃាត់ខ្លួនភ្លាមៗ​ ក្រោយ​ពី​ធ្វើ​សកម្មភាព​លួ.ច​ម៉ូតូ​​របស់​ប្រជា​ពល​រដ្ឋ​ម្នាក់​បាន​សម្រេច ហើយ​ព្យាយាម​រត់គេច​ខ្លួន ។ ជនសង្ស័យរូប​នេះ ត្រូវ​បាន​

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ ​ត្រូវ​បាន​​នគរបាល​ឃាត់ខ្លួនភ្លាមៗ​ ក្រោយ​ពី​ធ្វើ​សកម្មភាព​លួ.ច​ម៉ូតូ​​របស់​ប្រជា​ពល​រដ្ឋ​ម្នាក់​បាន​សម្រេច ហើយ​ព្យាយាម​រត់គេច​ខ្លួន ។ ជនសង្ស័យរូប​នេះ ត្រូវ​បាន​ឃាត់ខ្លួន​បាន ​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ២០២៣​កន្លង​ទៅ ស្ថិត​នៅ​ក្នុង​ឃុំ​សំបូរ ស្រុក​សំរោង​ទង ។

នគរបាល​ស្រុក​សំរោង​ទង​ បាន​ប្រាប់​ឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​​នគរ​បាល​​ប៉ុស្ដិ៍​ឃុំ​សំបូរ បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​មាន​ឈ្មោះ ជា សា​រ័​ត្ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន
ស្រុក​កំណើត​នៅ​ភូមិ​ដូន​ស ឃុំ​ដូន​ស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​ស្រុក​សំរោង​ទង​ បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​​​ថា ជនសង្ស័យ​រូប​​នេះ ពាក់ព័ន្ធ​នឹង​ករណី​លួ.ច​កាច់​សោ.ក​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១IY-៦៤១៧ ខណៈ​ពេល​ម្ចាស់​ជិះ​​ម៉ូតូ​ទៅ​រក​ត្រី ។ ​ចំណែក​ម្ចាស់​ម៉ូតូមាន​​ឈ្មោះ ឡុ​ង មក​រា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជាកម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​បុរី​សៀង​ហុង ស្ថិត​ក្នុង​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នៅ​ចំណុច​វាល​ខាងត្បូង​ភូមិ​កប់​ចិន ឃុំ​សំបូរ ស្រុក​សំរោង​ទង ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា នៅ​ចំពោះ​មុខសមត្ថកិច្ច​ ជនសង្ស័យ​ខាងលើ​នេះ​​បាន​​ឆ្លើយ​​ថា «ខ្លួន​ពិត​ជា​បាន​កាច់សោ.ក​​យក​ម៉ូតូ​ខាងលើ​មែន ជាមួយ​ឈ្មោះ ថុ​ល ភេទ​ប្រុស អាយុ​ប្រហែល​២៩​ឆ្នាំ មិន​ស្គាល់​​ទីលំនៅ ដែល​ពេល​នេះ​កំពុង​​រត់​គេចខ្លួន»។

ក្រោយ​ពេល​​ឃាត់ខ្លួន​ជនសង្ស័យ នគរបាល​បានដកហូត​ម៉ូតូ​ជន​រង​គ្រោះ​មក​វិញ និង​ទូរស័ព្ទ​១​គ្រឿង ព្រម​ទាំង​​បាន​កសាង​សំណុំរឿង​​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ