ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុ.តចិត្ត! ២​នាក់​ឪពុក​កូន​ចូល​ព្រៃ​ដក​គម​ក្រវាញ​ ត្រូវ​ខ្លាឃ្មុំ​១​ក្បាល​ខាំ​កូន

4 ខែ មុន
  • ពោធិ៍សាត់

មាន​ករណី​ខ្លាឃ្មុំ​មួយ​ក្បាល​បាន​ខាំ​ក្មេង​ប្រុស​ម្នាក់ បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ ខណៈ​ពេល​​ចូល​ព្រៃ​ជាមួយ​ឪពុក​​ដើរ​រក​គម​ក្រវា​ញយ​កមក​លក់ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​​ប្រចាំ​​ថ្ងៃ

ខេត្តពោធិ៍សាត់ ៖ មាន​ករណី​ខ្លាឃ្មុំ​មួយ​ក្បាល​បាន​ខាំ​ក្មេង​ប្រុស​ម្នាក់ បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ ខណៈ​ពេល​​ចូល​ព្រៃ​ជាមួយ​ឪពុក​​ដើរ​រក​គម​ក្រវា​ញយ​កមក​លក់ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​​ប្រចាំ​​ថ្ងៃ ។

ហេតុការណ៍​​ខាងលើ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៤៥​នាទី​រសៀល ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​កន្លង​ទៅ នៅ​ចំណុច​ដំណាក់​ត្រឡាច ជាប់ជើង​ភ្នំ​ខ្មោច ស្ថិត​ក្នុងភូមិ​ឈើទាល​ជ្រំ ឃុំ​ប្រមោយ ស្រុក​វាល​វែង ។

បើតាម​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ត្រូវ​ខ្លាឃ្មុំ​ខាំ​នោះ​ មាន​ឈ្មោះ រឹម រ៉ា​ន់ អាយុ​១៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​-ឃុំ​ខាងលើ រង​រង​របួស​ជើង​ស្ដាំ និង​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ ។ ហើយ​មុន​ពេល​កើតហេតុ ក្មេង​ប្រុស​ និង​ឪពុក ​បាន​ចេញពីផ្ទះ​ទៅ​ដក​គម​ក្រវា​ញ​នៅ​ម្ដុំ​ជើងភ្នំ​ខ្មោច ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​ជាង​៣​គីឡូ​ម៉ែ​ត្រ ។ នៅ​ទីនោះ​ គឺជា​ព្រៃស្រោង ​ដែល​មាន​ដើម​ក្រវាញ​ដុះ​ល្បាយ​គ្នា​ក្រោម​ដើម
ឈើ​​តូច​ធំ​ចម្រុះ ។

រូបភាព​តំណាង

សមត្ថកិច្ច​បន្តថា ខណៈ​កំពុង​ដក​គម​ក្រវាញ​ក្បែរ​គ្នា​នោះ ស្រាប់​តែ​មាន​ខ្លាឃ្មុំ​១​ក្បាល​ចេញពី​ព្រៃ​ម្ខាង​ទៀត​ ស្ទុះ​មក​ខាំ​កូនប្រុស​ទាំង​កំរោល​តែម្ដង ។ នៅ​ពេល​​​​ឃើញ​ហេតុការណ៍​​ដូច្នេះ ឪពុក​​ក៏​បាន​កា.ប់​ដើម​ឈើ​មួយ​កំណាត់​ យក​មក​សំព.ង​ខ្លាឃ្មុំ​នោះ​ពេញទំហឹង ។ ខណៈ​ពេល​នោះ សត្វ​​ខ្លាឃ្មុំ​​ក៏​បាន​ដក​ខ្លួន​ចេញពី​ក្មេង​ប្រុស​រងគ្រោះ​ មក​ប្រយុទ្ធ​ជាមួយ​ឪពុក​ទៀត ប៉ុន្តែ​ដោយសារ ​ត្រូវ​បី​បួន​ដំបង​ទំនង​ជា​ឈឺ​ខ្លាំង សត្វ​ខ្លាឃ្មុំ​​ដ៏​កំណា.ច​១​ក្បាល​នោះ ​ក៏​បោល​ចូល​ព្រៃ​វិញ​បាត់​ទៅ ។

សមត្ថកិច្ច​បន្តទៀតថា នៅ​ក្នុង​ហេតុការណ៍​​ខាងលើ​នេះ ក្មេង​ប្រុស​រងគ្រោះ​​បាន​រង​របួស​ក្បាល ​និង​ជើង​ហូរ​ឈា.មស​ស្រាក់។ លុះ​​ពេល​ឪពុក​នាំ​កូន​យក​មក​ដល់​ផ្ទះ ក៏​បានដឹង​ដល់​សមត្ថកិច្ច បន្ទាប់​មក​​ក៏​ជួយ​បញ្ជូន​ក្មេងប្រុស​រងគ្រោះ​​ទៅ​​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ