ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​ដេញ​តាម​ចាប់ខ្លួន​បុរស​២​នាក់ ក្រោយ​លួ​.​ច​កាច់​កញ្ចក់​ឡាន​ផ្អើល​មុខ​ហាង

4 ខែ មុន
  • ភ្នំពេញ

ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់ រួច​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួ​.​ច​កាច់​កញ្ចក់​រថយន្ត​មួយ​គ្រឿង​ម៉ាក FORD RANGER ដែល​ឈប់

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់ រួច​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួ​.​ច​កាច់​កញ្ចក់​រថយន្ត​មួយ​គ្រឿង​ម៉ាក FORD RANGER ដែល​ឈប់​ចត​ស្ងៀម​នៅ​លើ​ចិញ្ចើម​ផ្លូវ​បាន​សម្រេច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ខាង​មុខ​ភោជនីយ​ដ្ឋាន «Deja Vu» តាម​បណ្ដោយ​ផ្លូវ​៥៦២ កែង​នឹង​ផ្លូវ​២៨៧ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​មួយ​គ្រឿង​ម៉ាក​ស្កុប​ភី ពណ៌​ខ្មៅ ទៅ​ឈប់​ជិត​រថយន្ត​មួយ​គ្រឿង​ម៉ាក FORD RANGER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2BX-8786 ដែល​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាង​មុខ​ហាង​កើតហេតុ ដោយ​ម្ចាស់​រថយន្ត​បាន​ចូល​ទៅ​ហូប​អី​នៅ​ខាងក្នុង​ហាង​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​២​នាក់ បាន​ចុះ​ពីលើ​ម៉ូតូ ហើយ​ក៏​ដើរទៅ​ធ្វើ​សកម្មភាព​កាច់​កញ្ចក់​រថយន្ត​បាន​សម្រេច​។ ពេល​នោះ ក៏​ត្រូវ​បាន​សន្តិសុខ​ដែល​យាម​នៅ​ទីនោះ ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ បណ្តាល​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​។ ប៉ុន្តែ​ត្រូវ​សន្តិសុខ​ជិះ​ដេញ​តាម​ពីក្រោយ រហូត​អាច​ធ្វើការ​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​ខាងកើត​អង់​តែ​ន​ទួល​គោក តាម​បណ្ដោយ​ផ្លូវ​២៧៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយមក សមត្ថកិច្ច​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ចុះ​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ និង​បាន​បញ្ជាក់​ថា «​ជនសង្ស័យ​ទាំង​២​នាក់​នេះ គឺជា​មុខសញ្ញា​លួ​.​ច​កាច់​កញ្ចក់​រថយន្ត​យ៉ាង​សកម្ម ដែល​កម្លាំង​របស់​ពួក​គាត់​កំពុង​តែ​តាម​ស្វែងរក​ចាប់ខ្លួន​»​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នរ​គ​បាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ