ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ជិះ​ម៉ូតូ​ចេញពី​រោង​បុណ្យ​មក​ផ្ទះ​ រេ​ចង្កូត​បុ.ក​បង្គោល​ថ្ម​ធ្លា.ក់​ចូល​ច្រាំង​ទន្លេ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​រោង​បុណ្យ​មួយ​កន្លែង​នៅ​ផ្លូវ​កែវ​ចិន្តា សង្ស័យ​ស្ថិត​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​រោង​បុណ្យ​មួយ​កន្លែង​នៅ​ផ្លូវ​កែវ​ចិន្តា សង្ស័យ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​បាន​បើក​បុ.ក​បង្គោល​ថ្ម​បាក់​ធ្លាក់​ចូល​ច្រាំង​ទន្លេ​ដែល​មាន​កម្ពស់​ខ្ពស់ បណ្តាល​ឲ្យ​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវ​កែវ​ចិន្តា ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​រោង​បុណ្យ​មួយ​កន្លែង បន្ទាប់​ពី​ផឹក​អស់​គួរសម ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ កោះកុង​ 1A-0078 មាន​ធុង​ដឹក​ជញ្ជូន ដែល​មាន​បិទ​ស្លាក​យីហោ ភោជនីយដ្ឋាន តា​យ តា​យ បាន​បើកបរ​តាម​បណ្តោយ​វិ​ថី​កែវ​ចិន្តា​ពី​ត្បូង​ទៅ​ជើង​ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ទល់មុខ​ស្ថានីយ៍​បូមទឹក​ជ្រោយចង្វារ ​ជនរងគ្រោះ​បាន​រេ​ចង្កូត​ម៉ូតូ​ទៅ​បុ.ក​បង្គោល​​ដែល​គេ​ដាំ​ការពារ​នៅ​ទីនោះ បណ្តាល​ឲ្យ​បាក់​បង្គោល​ធ្លាក់​ទាំង​មនុស្ស​ និង​ម៉ូតូ​ចុះ​ទៅ​ក្រោម​ច្រាំង​ទន្លេ​រង​របួសធ្ងន់​។ បន្ទាប់ពីឃើញ​ហេតុការណ៍បែបនេះប្រជាពលរដ្ឋ​បាន​នាំ​គ្នា​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច ព្រមទាំង​ទាក់ទង​ហៅ​រថយន្ត​សា​ម៉ុ​យ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដើម្បី​ចុះ​មក​ទីតាំង​កើតហេតុ ដើម្បី​សង្គ្រោះ​បុរស​រង​គ្រោះ​យក​មក​ខាងលើ​វិញ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​តែ​ម្តង​។

ក្រោយ​កើតហេតុ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សហការ​ជាមួយ​សមត្ថកិច្ច ទាញ​ម៉ូតូ​ដែល​ខូចខាត​នោះ​ឡើង​មក​លើ​វិញ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ រង់ចាំ​ម្ចាស់​សាមី​ខ្លួន ឬ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ