ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បណ្ដេញ​វៀតណាម ​២៥៧​នាក់ ទៅ​ប្រទេស​កំណើត​វិញ ក្រោយ​បង្ក្រាប​បទល្មើស​ឆបោក​តាម​អន​ឡាញ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រក​ឃើញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​រួច​មក ជនជាតិ​វៀតណាម ចំនួន ២៥៧​នាក់ ក្នុង​នោះ​ស្រី​៥៦​នាក់ ត្រូវ​បាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រក​ឃើញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​រួច​មក ជនជាតិ​វៀតណាម ចំនួន ២៥៧​នាក់ ក្នុង​នោះ​ស្រី​៥៦​នាក់ ត្រូវ​បាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ អនុវត្ត​នីតិវិធី បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា ចូល​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ តាម​ច្រក​ទ្វារ​ព្រំដែន​គោក ។

លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៣​ថា បើ​តាម​លទ្ធផល​បង្ក្រាប​របស់អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍ ក្រោម​គោលការណ៍​ណែនាំ​របស់​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ការ​បណ្ដេញចេញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ជាតិ​វៀតណាម​ទាំងនោះ ត្រូវ​សមត្ថកិច្ច​កម្ពុជា បើក​ប្រតិបត្តិការ​ឃាត់ខ្លួន​នៅ​ក្រុង​អរិយ​ក្សត្រ ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ដោយ​សមត្ថ​កិច្ចបា​នរក​ឃើញ​ថា​ ពួក​គេ​ជាប់​ពាក់ព័ន្ធ​បទល្មើស​បទ​ល្មើ​ស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ព្រមទាំង​ប្រព្រឹ​ត្តបទ​ល្មើ​ស​អន្តោ​ប្រវេសន៍ ដូច​ជា​ធ្វើការងារ​ខុសច្បាប់​ ដោយ​គ្មាន​ប័ណ្ណ​ការងារ ប្រើ​ប្រាស់​ទិដ្ឋាការ​ខុសគោលបំណង (​ប្រើ​ទិដ្ឋាការ​ទេសចរណ៍ មក​ធ្វើ​ការងារ​) និង​ឆ្លង​ដែន​ខុស​ច្បាប់​ ។

អ្នកនាំពាក្យ​រង​រូប​នេះ​ បញ្ជាក់​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បាន​អនុវត្ត​នីតិវិធី​ បណ្ដេញ​ជនជាតិ​វៀតណាម​ទាំងនោះ ​ស្រប​តាម​ច្បាប់ ​ស្ដី​ពី​អន្តោប្រវេសន៍​កម្ពុជា និង​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ និង​គោរព​តាម​គោលការណ៍​ទូទៅ ​នៃ​សិទ្ធិ​មនុស្ស​ជាស​កល ដោយ​មានការ​សម្របសម្រួល​ជាមួយ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត ប៉ុស្តិ៍​កងទ័ព​ការពារ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​ស្ថានទូត​វៀតណាម​ ប្រចាំ​នៅ​កម្ពុជា​ ផង​ដែរ ​។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា​ កន្លង​មក កម្ពុជា​បាន​ក្លាយជា​ប្រទេស​រង​គ្រោះ ព្រោះតែ​ជនបរទេស​មួយ​ចំនួន បាន​ប្រើ​គ្រប់​ឧបាយកល​ទុច្ចរិត ​យក​ជាទី​តាំង​ប្រព្រឹត្ត​បទល្មើស​។ តែ​ទោះ​យ៉ាងណា ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​អង្គភាព​ពាក់ព័ន្ធ ជា​ពិសេស​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ និងអគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍ សហការ​ស្រាវជ្រាវ​បង្ក្រាប​បទ​ល្មើ ស​ឆ្លង​ដែន​គ្រប់​ប្រភេទ ព្រមទាំង​បទ​ល្មើ​ស​អន្តោប្រវេសន៍ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នានា ​ឱ្យ​មាន​ប្រសិទ្ធភាព ដោយ​មិន​យោគយល់ មិន​រើសអើង និង​មិន​បន្ធូ​បន្ថយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ