លោកអាឡិច ហ្វើគូសុន គ្រូបង្វឹក និងកីឡាករណេម៉ាន់យ៉ា វីឌិក ខ្សែការពារឆ្នើមក្លឹបបិសាចក្រហម Man Utd ទទួលបានពានរង្វាន់ជាគ្រូបង្វឹក និងកីឡាករឆ្នើមប្រចាំរដូវកាល២០១០-២០១១ ក្នុងក្របខណ្ឌបាល់ទាត់ប្រឺមីញ៉េលីកអង់់គ្លេស ។
លោកហ្វើគូសុនបានដឹកនាំក្លឹប Man Utd ដណ្តើមបានជើងឯកប្រឺមីញ៉េលីកចំនួន១២ជំនាន់ និងរហូតដល់បញ្ចប់រដូវកាលនេះ ក្លឹបទទួលបានជើងឯកជាលើកទី១៩ និងទទួលបានពានរង្វាន់ជាគ្រូបង្វឹកឆ្នើមក្នុងក្របខណ្ឌបាល់ទាត់កំពូល៩ជំនាន់ ក្នុងអាជីពជាគ្រូបង្វឹក ។ ស្របពេលជាមួយគ្នានេះក៏នៅមានការងារសំខាន់ក្នុងការដឹកនាំក្លឹប Man Utd ប្រជែងយកជើងឯកយូហ្វាឆេមពានលីក នៅថ្ងៃសៅរ៍ទី២៨ ឧសភា ២០១១ ជួបជាមួយក្លឹប Barcelona នៃប្រទេសអេស្ប៉ាញនៅទីលានប្រកួតវេមប្ល៊ី ប្រទេសអង់គ្លេស ។
ចំណែកកីឡាករណេម៉ាន់យ៉ា វីឌិក អាយុ២៩ ឆ្នាំត្រូវបានចាត់ទុកថាជាកីឡាករខ្សែការពារយ៉ាងសំខាន់របស់ក្លឹបMan Utd ដោយចូលលេងឱ្យក្លឹបបានច្រើនបំផុតដល់ទៅ៣៥លើក ស៊ុតបញ្ចូលទីបានសរុប៥គ្រាប់ ។ កីឡាកររូបនេះទទួលបានពានរង្វាន់ជាកីឡាករឆ្នើមក្នុងការប្រឡូកនៅក្របខណ្ឌប្រឺមីញ៉េលីកអង់គ្លេស និងអំឡុងពេលចុងក្រោយនៃការប្រកួតមុនពេលបិទរដូវកាល កីឡាករបានចូលប្រកួតជួបជាមួយក្លឹប Blackpool នៅថ្ងៃអាទិត្យទី២២ ឧសភាផងដែរ ៕
ចែករំលែកព័តមាននេះ