ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្មការិនីម្នាក់ សង្ស័យសង្សារសម្លា.ប់ រួចយកស.ពទៅចង.ក ព្យួរក្នុងបន្ទប់ជួល

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរ ម្នាក់ ត្រូវបានគេសង្ស័យថា បុរសជាសង្សារ បានសម្លា.ប់នាង រួចយកស.ព ទៅចងក ព្យួរនៅក្នុងបន្ទប់ជួល។ រយៈពេល…

ភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរ ម្នាក់ ត្រូវបានគេសង្ស័យថា បុរសជាសង្សារ បានសម្លា.ប់នាង រួចយកស.ព ទៅចងក ព្យួរនៅក្នុងបន្ទប់ជួល។ រយៈពេល ៣ថ្ងៃក្រោយមក រហូតសាកស.ពនាង មានសភាពហើមស្អុយទៅហើយ។ ទើបក្រុមគ្រួសាររកឃើញបង្កឲ្យមានការភ្ញាក់ផ្អើល ចំណែក​សង្សារ ដែលសង្ស័យថា ជាឃាតក​នោះ បានបិទទ្វារបន្ទប់ រួចចាក់សោ​ពីខាងក្រៅ ហើយគេចខ្លួនបាត់ស្រមោល​។

អ្វីជាការចាប់អារម្មណ៍ និងសង្ស័យថា នាងស្លា.ប់ ក្រោមស្នាដៃសង្សារនោះ គឺមុនពេលស្លា.ប់​សង្សារ​បានគំរាមថា «មិនឲ្យនាងស្រឡាញ់អ្នកណា ក្រៅពីរូបគេឡើយ បើពុំនោះទេ គេនឹងសម្លា.ប់​ចោល ហើយបើខ្លួនយកនាងមិនបានទេ នរណាក៏យកមិនបានដែរ»។

ចំណែកសមត្ថកិច្ច ពុំបានអះអាងថា ជាករណីអ្វីឲ្យប្រាកដនៅឡើយទេ ដោយសន្និដ្ឋាន​ជំហ៊ានដំបូង​សង្ស័យថា ជាករណីអត្តឃាត។ ហេតុការណ៍នោះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅបន្ទប់លេខ៣៧ ជាន់ទី១ ផ្ទះជួល ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះ ឈ្មោះ សុីម រ៉ាឌី អាយុ ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើត​នៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ និងស្នាក់នៅផ្ទះជួល​ជាមួយម្ដាយ​ជាស្ត្រីមេម៉ាយ ក្នុងភូមិកើតហេតុខាងលើ។

ចំណែកបុរសជាសង្សារ មានឈ្មោះ សុផា អាយុជាង ២១ឆ្នាំ ជាកម្មកររោងចក្រជាមួយគ្នា ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ។

ប្រភពពីសាច់ញាតិរបស់នាងរងគ្រោះ បាន​ឲ្យដឹងថា នាងបានបាត់ខ្លួន តាំងពីវេលាយប់ថ្ងៃទី៥ ខែធ្នូមកម្ល៉េះ ប៉ុន្តែមុនពេលបាត់ខ្លួន នាងក៏បានខលមកទាក់ទងជាមួយម្ដាយ​ជាធម្មតាថា នាងនៅបន្ទប់សង្សារ។ លុះក្រោយមក បាត់យូរពេក មិនឃើញត្រឡប់ទៅផ្ទះ ម្ដាយបានខលរក​ម្ដង​ទៀតហើយ នៅតែខលចូលដែរ ប៉ុន្តែនាងអត់លើកសោះ។

ពេលនោះ ម្ដាយ និងសាច់ញាតិ បានទៅតាមរកដល់បន្ទប់កើតហេតុ ដែលសង្សាររបស់នាង ស្នាក់នៅ​នោះដែរ តែពេលទៅដល់ ឃើញបិទទ្វារ និងចាក់សោ ពីខាងក្រៅជាប់ ហើយស្មានតែនាង អត់​នៅក្នុងនោះ ទើបត្រឡប់មកវិញ ដោយពុំបានអឺតមើលឡើយ។

ប្រភពដដែល បាន​បន្តទៀតថា ម្ដាយ និងក្រុមគ្រួសារសាច់ញាតិ នៅតែបន្តតាមរកដដែល ហើយរហូតមកដល់ថ្ងៃទី៧ ខែធ្នូ បានធុំក្លិនស្អុយ ប្លែក ភាយចេញពីក្នុងបន្ទប់ កើតហេតុមួយនោះ ដោយមានការសង្ស័យ ក៏បានស្នើសុំឲ្យម្ចាស់ផ្ទះជួល ជួយកាត់សោ គាស់ទ្វារបន្ទប់ ចូលមើល។

ខណៈនោះ ក៏ស្រាប់តែប្រទះឃើញនាងស្លា.ប់ ដោយចងក ហើមស្អុយទៅហើយ ទើបមានការភ្ញាក់ផ្អើលឆោឡោ និងរាយការណ៍ជូនអាជ្ញាធរ និងនគរបាល ឲ្យចុះទៅពិនិត្យមើលតែម្ដង។

ប្រភពខាងលើ បានប្រាប់បន្ថែមទៀតថា ការស្លា.ប់របស់នាង ត្រូវបានសង្ស័យថា សង្សាររបស់នាង ជាអ្នកសម្លា.ប់ រួចយកទៅចងក ព្យួរ ក្នុងបន្ទប់ជួល បន្ទាប់មក ជនដៃដល់ បានបិទទ្វារបន្ទប់ និងចាក់សោពីខាងក្រៅ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

កន្លងមក ម្ដាយ រួមនិងសាច់ញាតិ ក៏បានដឹងដែរថា នាងរងគ្រោះ និងសង្សារស្រឡាញ់គ្នា ប៉ុន្តែអត់ ដែលស្គាល់​ផ្ទះសម្បែងជននោះឡើយ។ ហើយក៏ធ្លាប់ប្រាប់ឲ្យជនខាងលើ នាំចាស់ទុំ មកចូលស្ដីដណ្ដឹងនាងដែរ ប៉ុន្តែជនសង្ស័យ មិនព្រមចូលដណ្ដឹងឡើយ។

មិនតែប៉ុណ្ណោះ នៅមុនពេលនាងស្លា.ប់ប៉ុន្មានថ្ងៃ គេពុំដឹងថា មានរឿងអ្វីទេ តែបុរសជាសង្សារ បានគំរាមនាងរងគ្រោះថា «គ្មានស្រឡាញ់អ្នកណា ក្រៅពីរូបគេទេ! ពុំនោះទេ គេនឹងសម្លា.ប់ចោល។ បើខ្លួនយកនាងមិនបានទេ នរណាក៏យកមិនបានដែរ»។ ក្រោយមក ក៏ប្រទះឃើញនាងស្លា.ប់ ដោយចងកបែបនេះ​៕ យន់ សុីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ