ឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមុខសញ្ញាឆក់កាបូប នៅខណ្ឌបឹងកេងកង
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ…
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ…
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញចុះល្បាតនៅវេលាម៉ោង២២និង១៥នាទីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្តោយផ្លូវលេខ៥៧ កែងផ្លូវលេខ៣០៦ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន៣គ្រឿងមានគ្នា ចំនួន៥នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះ (ជាជនជាតិចិន) ដែលកំពុងដើរតែមិនបានសម្រេច ។
ភ្លាមៗនោះ កម្លាំងជំនាញការិយាល័យ ធ្វើការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង០៣នាក់ នៅចំណុចផ្លូវលំ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យបានទាំង០៣នាក់ រួមមាន ៖
១-ឈ្មោះ អឿន ប្រុសបុត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (បិទគូទ)។
២-ឈ្មោះ ជា រតនៈពិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះមិនចាំ ផ្លូវមិនចាំ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ (បិទគូទ)។
៣-ឈ្មោះ លុន មុយមាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះគ្មានលេខ ផ្លូវមិនចាំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(បិទគូទ)។ រីឯជនដៃដល់ទាំង២នាក់ បានផ្តួលម៉ូតូរត់គេចខ្លួនបាត់នៅមុខវត្តបឹងជើងឯក។
សម្ភារដកហូត៖
១៖ ម៉ូតូស៊ុយស៊ូគី និច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IW-3302 (របស់ជនសង្ស័យ)
២៖ ម៉ូតូហុងដាស្តុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JJ-7405 (របស់ជនសង្ស័យ)
៣៖ ម៉ូតូហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JN-9081(របស់ជនសង្ស័យ)។
បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យទាំង០៣នាក់ មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ