ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានម៉ាកកូរ៉ូឡា​បើក​បុ.ក​របាំង​ថ្ម​ក្រឡា.ប់​ លើផ្លូវជាតិលេខ៥

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត ម៉ាក COROLLA​ មួយគ្រឿង​បាន​បើក​បោះ​ពួក ក្នុង​ល្បឿន​លឿន​ជ្រុល ទៅ​

រាជធានី​ភ្នំពេញ​ ៖ រថយន្ត ម៉ាក COROLLA​ មួយគ្រឿង​បាន​បើក​បោះ​ពួក ក្នុង​ល្បឿន​លឿន​ជ្រុល ទៅ​បុក​របាំង​ខណ្ឌ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​ក្រឡាប់ រង​របួស ស្រាល ចំនួន ២​នាក់ ។

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៧ ខែ ធ្នូ​ឆ្នាំ ២០២៣ នៅ​តាម​ផ្លូវជាតិ​លេខ ៥​ខាងត្បូង​ស្ពាន​ព្រែក​ព្នៅ ភូមិ​ឡរ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

រថយន្ដ​ដែល​បង្ក​ម៉ាក COROLLA ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ 2I-4696 បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ម្នាក់​បណ្តាល បាន​រង​របួសស្រាល​។

តាម​សាក្សីបានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញរថយន្តមួយ​គ្រឿង​ខាងលើ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ល្បឿន​លឿន លុះ​ពេល​មក​ដល់​កន្លែង​កើតហេតុ ក៍បាន​ជ្រុល បុក​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​អោយ​ក្រឡា.ប់ផ្ងារ​កង់​ឡើង​លើ និង បង្ក​អោយ អ្នកបើកបរ និង​រួម​ដំណើរ រង​របួសស្រាល ។​ បន្ទាប់​ពី​គ្រោះថ្នាក់ ប្រជាពលរដ្ឋ រួម​ទាំង​អ្នកបើកបរ ក៍បាន​នាំ​គ្នា​ជួយក្រឡាប់​រថយន្ត មក​ដូច​ដើម​វិញ ។

រថយន្តបាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ធ្ងន់ធ្ងរ ត្រូវ​បាន​នគរបាល​ចុះ​ទៅ​វាស់វែង នាំ​យក​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយសងការ​ខូចខាត​ទ្រព្យសម្បត្តិសា​ធារ​ណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ