ប្រយុទ្ធគ្នាស្វិតស្វាញក្នុងជ្រោយហ្គាហ្សាទាំងមូល
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលបន្តនាថ្ងៃទី៧ធ្នូ វាយប្រហារ តាមគ្រប់ទិសដៅ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលបន្តនាថ្ងៃទី៧ធ្នូ វាយប្រហារ តាមគ្រប់ទិសដៅ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលបន្តនាថ្ងៃទី៧ធ្នូ វាយប្រហារ តាមគ្រប់ទិសដៅនៅជ្រោយហ្គាហ្សាបន្ទាប់ពីដណ្ដើមកាន់កាប់ទីក្រុងធំខាន់យូនេសនាភាគខាងត្បូងដែនដីប៉ាឡេស្ទីននោះ កន្លែងដែលកងទ័ពអ៊ីស្រាអែលតាមប្រមាញ់ក្រុមហាម៉ាស់។
ចាប់ផ្ដើមពីថ្ងៃទី២៧តុលាមក ការវាយលុកតាមជើងគោករបស់អីុស្រាអែល ប្រឆាំងក្រុមហាម៉ាស់ធ្វើនៅភាគខាងជើងជ្រោយហ្គាហ្សា ទន្ទឹមគ្នានឹងការវាយប្រហារតាមអាកាសខ្លាំងក្លា។ ពេលនេះអីុស្រាអែលប៉ុនប៉ងពង្រីកប្រតិបត្តិការយោធាលើដែនដីជ្រោយហ្គាហ្សាទាំងមូល។ ប្រជាជនសីុវិលត្រូវបានជម្រុញឲ្យលើកគ្នា ទៅកាន់បណ្ដោយព្រំដែនជាមួយអេហ្សុីប។
នៅក្រុងខាន់យូនេសកងទ័ពអីុស្រាអែលអះអាងនាយប់ថ្ងៃទី៦ ធ្នូថា បានទម្លុះខ្សែការពាររបស់ហាម៉ាស់ កម្ទេចភេរវករមួយចំនួននិងកម្ទេចច្រកចូលរូងក្រោមដីចំនួន៣០ ព្រមទាំងមានបំណងបញ្ចូលទឹកពន្លឹចរូងទាំងនេះទៀតផង។ កងទ័ពអីុស្រាអែលអះអាងថា មកទល់ពេលនេះខ្លួនបានសម្លាប់មេបញ្ជាការក្រុមហាម៉ាស់អស់ជាងពាក់កណ្ដាលហើយ។
តាមអ.ស.បថា មនុស្សដល់១,៩លាននាក់ភៀសខ្លួនដោយសារសង្គ្រាមនៅជ្រោយហ្កាហ្សាគឺប្រមាណជា៨៥%នៃប្រជាជននៅទីនោះ។ នៅហ្គាហ្សាលំនៅដ្ឋានជាងពាក់កណ្ដាលរងការបំផ្លាញឬខូចខាតដោយសារការទម្លាក់គ្រាប់បែករបស់អីុស្រាអែល៕
ចែករំលែកព័តមាននេះ