សេដ្ឋី និងអ្នកនយោបាយ ប្រជែងតំណែងប្រធានសមាគមបាល់ទាត់ថៃ
ប្រទេសថៃ ៖ សេដ្ឋិនី Nualphan Lamsam ដែលគេស្គាល់ច្បាស់ថា Madam Pang នឹងឈរឈ្មោះសម្រាប់
ប្រទេសថៃ ៖ សេដ្ឋិនី Nualphan Lamsam ដែលគេស្គាល់ច្បាស់ថា Madam Pang នឹងឈរឈ្មោះសម្រាប់
ប្រទេសថៃ ៖ សេដ្ឋិនី Nualphan Lamsam ដែលគេស្គាល់ច្បាស់ថា Madam Pang នឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានសមាគមកីឡាបាល់ទាត់ថៃ ហៅកាត់ថា FAT នៅក្នុងការប្រកួតប្រជែងជាមួយលោកស្រី Pauline Ngarmpring ដែលជាអ្នកនយោបាយល្បីឈ្មោះម្នាក់នៅប្រទេសថៃ។
យោងតាមប្រភពពីសារព័ត៌មាន Siam Sport បានរាយការណ៍ថា Madam Pang និងលោកស្រី Ngarmpring នឹងក្លាយជាបេក្ខភាព២រូបដ៏មានប្រជាប្រិយភាព សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានសមាគមបាល់ទាត់ថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈដែល FAT កំពុងទទួលពាក្យសុំចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ខែធ្នូ បន្ទាប់ពីលោក Somyot Poompanmoung បានសម្រេចចិត្តមិនបន្តអាណត្តិរបស់គាត់ ដែលនឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ ២០២៤។
បច្ចុប្បន្នមានបេក្ខភាពខ្លាំង ៤ រូបដែលរូមមាន Madam Pang, លោកស្រី Pauline Ngarmpring, លោក Worawong Vitthawan អតីតអ្នកនាំពាក្យលីគបាល់ទាត់ថៃ (Thai League) និងលោក Thanasak Surprarasert ដែលជាអ្នកនយោបាយ១រូបផងដែរ។ ទាំង Madam Pang និង Ngarmpring បានប្រកាសក្រុមគាំទ្ររៀងខ្លួននៅក្នុងការឈរឈ្មោះជាប្រធាន FAT ។
Madam Pang បានលើកឡើងថា លោកស្រីត្រូវបានគាំទ្រដោយបណ្តាក្លិបបាល់ទាត់ថៃជាបន្តបន្ទាប់ រួមទាំងក្លិបយក្សនៅលីគកំពូលថៃ Buriram United, BG Pathum United, Muang Thong United, Chonburi និង Chiang Rai United ផងដែរ។
សូមជម្រាបថា Madam Pang អាយុ៥៧ឆ្នាំ គឺជាពាណិជ្ជករ អ្នកនយោបាយដ៏ល្បីឈ្មោះម្នាក់នៅប្រទេសថៃ ហើយលោកស្រីគឺជាត្រកូល Lamsam ជំនាន់ទី៥ ដែលជាគ្រួសារអ្នកមានបំផុតមួយរបស់ប្រទេសថៃ។ នៅក្នុងឆ្នាំ ២០២១ លោកស្រីបានក្លាយជាចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិបុរសថៃ និងក្រុមអាយុក្រោម២៣ឆ្នាំ។
ដោយឡែក លោកស្រី Pauline Ngarmpring អាយុ៥៩ឆ្នាំក៏មានប្រជាប្រិយភាពខ្លាំងមិនធម្មតាផងដែរ ដែលជាអ្នកនយោបាយល្បីឈ្មោះម្នាក់ ដែលមកពីគណបក្ស Mahachon ។ នៅក្នុងឆ្នាំ ២០១៩ គាត់បានក្លាយអ្នកកែភេទ (Transgender) ដំបូងគេបំផុតនៅប្រទេសថៃ ដែលឈរឈ្មោះប្រជែងតំណែងនាយករដ្ឋមន្ត្រី៕ (ប្រភព ៖ VnExpress)
ចែករំលែកព័តមាននេះ