ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដំឡូង​មី​អាច​នឹង​ធ្លាក់​ថ្លៃ​ទៅ​វិញ ខណៈដល់​រដូវ​កាល​កំពុង​​ប្រមូលផល​

4 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​កសិករ​នៅ​ខេត្តស្ទឹងត្រែង បាន​និយាយ​ថា ពិតជា​មានការ​ប្រែប្រួល ឡើង​ចុះ​មិន​

ខេត្តស្ទឹងត្រែង​ ៖ ​កសិករ​នៅ​ខេត្តស្ទឹងត្រែង បាន​និយាយ​ថា ពិតជា​មានការ​ប្រែប្រួល ឡើង​ចុះ​មិន​ទៀង តាម​ខែ​នីមួយ​ៗ​ស្រេច​តែ​លើ​ទីផ្សារ​ជា​អ្នក​កំណត់​តម្លៃ ចំពោះ​ដើមខែ​ដំឡូង​មី​បាន​ថ្លៃ ដល់​ពេល​ដែល​ដល់​ខែ​ប្រជាពលរដ្ឋ​ប្រ​មូល​ផល​ដំឡូង​មី​គ្រប់​ៗ​គ្នា ដំឡូង​មី​សំបូរ បែរជា​ធ្លាក់​តម្លៃ​ទៅ​វិញ ។

លោក​ចែ​ម វឿ​ន កសិករ​នៅ​ភូមិ​រំដេង ឃុំ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បានឱ្យ​ដឹង​ថា ឆ្នាំ​នេះ​គ្រួសារ​គាត់​ដាំដំឡូង​មី​បាន​ជាង​៤​ហិច​តា តម្លៃ​ដំឡូង​មី​ស្រស់​បច្ចុប្បន្ន ក្នុង​ខែ​​ធ្នូ​ ឆ្នាំ​២០២៣ លក់​បាន៣៩០​ទៅ​៤០០​រៀល​ក្នុង​១​គីឡូក្រាម ។

ស្រី​អូន នៅ​ភូមិ​ចំការលើ ឃុំ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បានឱ្យ​ដឹងផង​ដែរ​ថា គ្រួសារ​របស់​នាងនា​​ឆ្នាំ​នេះ​ដាំដំឡូង​បាន​ជិត​៣​ហិច​តា ហើយ​លក់​ចេញ​នៅ​ពេល​នេះ​បាន​៤២០​រៀល ក្នុង​១​គីឡូក្រាម ។

ក្រុម​កសិករ​ទាំងនោះ​បន្ត​ថា តម្លៃ​ដំឡូង​មី​មានការ​ប្រែប្រួល​មិន​ទៀង​ទៅ​តាម​ខែ​នីមួយ​ៗ កាលពី​ដើមដៃ​កំឡុង​ខែ​​វិច្ឆិកា​ ដំឡូង​មី​ស្រស់​លក់​បាន​៤៦០ ទៅ​៤៧០​រៀល​ក្នុង​១​គីឡូក្រាម​ឯណោះ តែ​ពេល​ដល់​ខែ​ដំឡូង​សំបូរ កសិករ​ប្រមូល​ផល​គ្រប់​គ្នា​បែរជា​ដំឡូង​ធ្លាក់​ថ្លៃ​ទៅ​វិញ ។​ ពួក​គាត់​បន្ត​ថា ការ​ធ្វើ​ដំឡូង​ប្រើ​រយៈពេល​ចន្លោះ​ពី​៥​ទៅ​៦​ខែ ទើបបាន​ផល ។​ ចំណាយ​លើ​ថ្នាំ​កសិកម្ម ដូច​ជា​ថ្នាំ​បាញ់​ស្មៅ ជីរ​បំប៉ន​មើម ថ្លៃ​ភ្ជួរ ថ្លៃ​ដាំ ជាដើម ដូច្នេះ​នៅ​សល់​បាន​ប្រាក់​បន្តិចបន្តួច​ប៉ុណ្ណោះ ។

លោក​ប្រុ​ញ ពិសី ប្រធាន​សហគមន៍​ដំឡូង​មី​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ដំឡូង​មី​ក្នុង​រដូវ​ដែល​ប្រជា​កសិករ​កំពុង​ប្រមូល​ផល​នេះ ពិតជា​ធ្លាក់​ថ្លៃ​ពិតមែន ។​ លោក​បន្ត​ថា ពេល​នេះ​ដំឡូង​មី​ស្រស់​តម្លៃ​៤០០រៀល ទៅ​៤២០រៀល​ក្នុង​១គីឡូក្រាម​ ហើយ​ដំឡូង​មី​ក្រៀម​តម្លៃ​៨៥០រៀលក្នុង​១​គីឡូក្រាម ។

​លោក​ប្រុ​ញ ពិសី បន្ត​ថា កសិករ​បាន​ចំណាយ​ទុន​ច្រើន​គួរសម​ដែរ​ទៅ​លើ​ការ​ដាំ ការ​ថែទាំ ការ​ដាក់​ជីរ ដូច្នេះ​ពួក​គាត់​អាច​បាន​ប្រាក់​កម្រៃ​តិចតួច​សល់​ពី​ការ​ចំណាយ ដើម្បី​ដោះស្រាយ​ជីវភាព ។​លោក​បន្ត​ថា បច្ចុប្បន្ន​សហគមន៍​ដំឡូង​មី​របស់​លោក​មាន​សមាជិក​១៤២​គ្រួសារ និង​ផ្ទៃដី​ដាំដំឡូង​មី​សរុប​ចំនួន​៦០០​ហិច​តា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ