ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាញ​កាំបិ.ត​កា.ប់​បងថ្លៃ​ និង​បងស្រី​បង្កើត ​រួចព្យាយាម​រត់គេចខ្លួន​ តែគេចមិនផុត​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បុរស​ជា​ប្អូនថ្លៃ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​តាម​ឃាត់ខ្លួន​បាន ​

ខេត្តកំពង់ស្ពឺ​៖ បុរស​ជា​ប្អូនថ្លៃ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​តាម​ឃាត់ខ្លួន​បាន ​បន្ទាប់ពី​​ប្អូនថ្លៃ​​​រូបនោះ​បាន​​ប្រើ​ហិ.ង្សា​ដោយ​ចេតនា​ប្រើ​កាំបិត​ផ្គាក់​​កាប់​​ទៅ​លើ​បងថ្លៃ និង​បងស្រី​បង្កើត ​បណ្តាល​ឱ្យ​រង​របួស​ដេរ​ជា​ច្រើន​ថ្នេរ ព្រោះតែ​គំនុំ​គុំ​គួ​ន​។

​ករណីខាងលើបានកើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​យប់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុច​ក្រោមផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ចំបក់​រុន​ត្បូង ឃុំ​ពោធិ​ម្រា​ល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ​ជា ណុ​ប ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើ​ត​ហេតុ​ខាង​លើ ត្រូវជា​ប្អូនថ្លៃ ​។ ចំណែកជន​រង​គ្រោះ​ទាំង​​២នាក់​​ខាងលើ ក្នុងនោះម្នាក់​ឈ្មោះ​ឈួ​ន នុ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ (​ត្រូវជា​បងថ្លៃ​)​ចំនួន​០១​កាំបិត បណ្តាល​ឲ្យ​រង​របួស​ត្រូវ​ចំ​ក្បាល​ផ្នែក​ខាងស្តាំ​រង​របួស​ធ្ងន់​ដេរ​ចំនួន​៧​ថ្នេរ ​និងឈ្មោះ​ជា ឡា​ត់ ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កេ​ី​ត​ហេតុ ត្រូវជា​បង​បង្កើត​​របស់​ជនសង្ស័យ​ត្រូវរបួស​ចំ​កែង​​ដៃ​ខាងឆ្វេង ដេរ​ចំនួន​១០​ថ្នេរ ​។​

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ប្រើ​កាំបិ.ត​ផ្គាក់​ដង​ឈើ ប្រវែង​ជាង​៦​សង់ទីម៉ែត្រ កាប់​ទៅ​លើជន​រង​គ្រោះ​ជា​បងថ្លៃ​ចំនួន​១​កាំបិត បណ្តាល​ឲ្យ​រង​របួស​ត្រូវ​ចំ​ក្បាល​ផ្នែក​ខាងស្តាំ​រង​របួស​ធ្ងន់​ដេរ​ចំនួន​៧​ថ្នេរ ខណៈ​ពេល​កំពុង​តែ​ធ្វើ​សកម្មភាពនោះ​ ស្ត្រីជា​​បង​បង្កើត​​របស់​​ជនសង្ស័យ​ ​បាន​រត់​មក​ឃាត់ ក៏​ត្រូវ​បាន​ជនសង្ស័យ​កាប់​ចំនួន​០១​កាំបិត​ ត្រូវ​ចំ​កែង​​ដៃ​ខាងឆ្វេង ដេរ​ចំនួន​១០​ថ្នេរ ពេល​ធ្វើ​សកម្មភាព​រួច ​ជនសង្ស័យ​គេចខ្លួន​បាត់ ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បន្ត​ទៀត ​បន្ទាប់ពីកើតហេតុ ជន​រង​គ្រោះ​ឈ្មោះ​ឈួ​ន នុ និង​ឈ្មោះ​ជា ឡា​ត់ ត្រូវ​បាន​បងប្អូន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​គង់​ពិសី​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បញ្ជាក់​ទៀត​ថា លុះ​ព្រឹក​ឡើង​ចូល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពោធិ​ម្រា​ល ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន រួម​និង​វត្ថុ​តាង​កាំបិត​ផ្គាក់​(​ក​ង៉ុ​ក​ចំនួន​០១​ដើម​) យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។

បើ​តាម​ចម្លើយ​របស់​ជនសង្ស័យបាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ទៅ​លើ​ជន​រង​គ្រោះ​​ទាំង២នាក់​ប្រាកដ​មែន​ ​ដោយសារ​តែ​មូលហេតុ​ធ្លាប់​ទាស់​ពាក្យ​សម្ដី ជាមួយ​ជន​រង​គ្រោះ​កន្លង​មក ទើប​នៅ​ថ្ងៃ​កើតហេតុ ​ខ្លួនខឹង​ជន​រង​គ្រោះ​ដែលត្រូវជា​បងថ្លៃ រួច​ក៏​ប្រើ​ហិ.ង្សា​កាប់ទៅលើ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​រង​របួស​តែ​ម្ដង ។ ​កន្លង​មក​ជនសង្ស័យ​រូប​នេះ ធ្លាប់​ធ្វើ​សកម្មភាព​ដេញ​កាប់​ជន​រង​គ្រោះ​ជា​បងថ្លៃ​ ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ពេល​នោះ​ជន​រង​គ្រោះ​គេចខ្លួន​ទាន់ ទើប​មិន​បណ្ដាល​ឲ្យ​រង​របួស​។

ប​ច្ចប្ប​ន្ន​ ​ជនសង្ស័យ​​ជា​ប្អូនថ្លៃ​ត្រូវ​បាន​ឃាត់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ