ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនទី​បង្ហាញផ្លូវ​ស្តី​ពី​ ការ​អភិវឌ្ឍ​ជំនាញ​នៅកម្ពុជា​ឆ្នាំ​ ២០២៣-២០៣៥ ​របស់​ក្រសួង​ការងារ ជា​យុទ្ធសាស្ត្រ​គន្លឹះ​ប្រែក្លាយ​ពលរដ្ឋ​កម្ពុជា​មានចំណូល​ខ្ពស់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «​ផែនទី​បង្ហាញផ្លូវ​ស្តី​ពី​ការ​អភិ​វ​ឌ្ឃ​ជំនាញ​នៅ​កម្ពុជា​ឆ្នាំ ​២០២៣-២០៣៥» គឺជា​ផែនទី​គូសវាស​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​ដែល​មាន​ចក្ខុវិស័យ​ដើម្បី​ផលិត ឬ​ប្រែក្លាយ​កម្លាំង​ពលកម្ម ឬ​ធនធានមនុស្ស​កម្ពុជា ជា​ធនធាន​ជ​ន្ទ​ល់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចជាតិ​ដែល​ប្រកបដោយ​សមត្ថភាព និង​ផលិតភាព​ខ្ពស់ ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន…

រាជធានីភ្នំពេញ ៖ «​ផែនទី​បង្ហាញផ្លូវ​ស្តី​ពី​ការ​អភិ​វ​ឌ្ឃ​ជំនាញ​នៅ​កម្ពុជា​ឆ្នាំ ​២០២៣-២០៣៥» គឺជា​ផែនទី​គូសវាស​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​ដែល​មាន​ចក្ខុវិស័យ​ដើម្បី​ផលិត ឬ​ប្រែក្លាយ​កម្លាំង​ពលកម្ម ឬ​ធនធានមនុស្ស​កម្ពុជា ជា​ធនធាន​ជ​ន្ទ​ល់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចជាតិ​ដែល​ប្រកបដោយ​សមត្ថភាព និង​ផលិតភាព​ខ្ពស់ ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន និង​អនាគត និង​ផ្តល់​ឱកាស​ទទួល​បានការ​សិក្សា​ពេញ​មួយ​ជីវិត និង​ធានា​ថា​ប្រជាពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត មានការ​ងារ​ធ្វើ​ល​ក្អ​សមរម្យ មាន​សេចក្តី​ថ្លែ​ថ្នូ និង​មាន​កម្រិតជីវភាព​កាន់តែ​ប្រសើរ​ឡើង ​។ នេះ​បើ​យោង​តាម​គោលនយោបាយ​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន ​។

ទន្ទឹម​នឹង​នេះ លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា បាន​ហៅ​ផែនទី​បង្ហាញផ្លូវ​ស្តី​ពី​ការ​អភិ​វ​ឌ្ឃ​ជំនាញ​នៅ​កម្ពុជា​ឆ្នាំ​២០២៣-២០៣៥ ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នា​ពេល​នេះ ជា​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​ដើម្បី​ប្រែក្លាយ​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស​ពី​អតិពលកម្ម​ទៅ​ជា​កម្លាំង​មាន​ជំនាញ​ជាក់លាក់​តាម​រយៈ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដែល​គូសវាស​យ៉ាង​ម៉ត់ចត់​នេះ ​។

សម្រាប់​លោក​បណ្ឌិត ផែនទី​នៃ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ជំនាញ មាន​ចំណូល​ខ្ពស់​ត្បិត​ថា​ទីផ្សារ​ការងារ​នឹង​ទាក់ទាញ​នូវ​ការ​វិនិយោគ​បែប​បច្ចេកវិទ្យា​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​ជាង​មុន​ដែល​ជា​កត្តា​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រ​ឡើង​ ។

សូម​បញ្ជាក់​ថា​តាម​រយៈ​គោលនយោបាយ​ផែនទី​បង្ហាញផ្លូវ​ស្តី​ពី​ការ​អភិវឌ្ឍ​ជំនាញ​នេះ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​សរសរ​ស្តម្ភ​យុទ្ធសាស្ត្រ​ចំនួន​៥​ដើម្បី​សម្រេច​ម​ហិ្ច​តា​នេះ ​។ ទី​ ១ ការ​ពង្រឹងគុណភាព​ការ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទី​ ២ ការ​លើកកម្ពស់​កិត្តិនាម និង​ការ​ផ្សព្វផ្សាយ ទី​៣ ការ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ឧស្សាហកម្មទី​ ៤ អភិបាលកិច្ច និង​ភាព​ជា​អ្នកដឹកនាំ និង​ទី​ ៥ ​ចុង​ក្រោយ ការ​ផ្តល់​ហិរញ្ញប្បទាន និង​ចីរភាព ​។ តាម​រយៈ​សរសរ​ស្តម​ទាំងនេះ ក្រសួង​រំពឹង​ថា នឹង​មាន​លទ្ធភាព​បំពេញ​សក្តានុពល​នៃ​ការ​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន និង​អនាគត​ដើម្បី​រួមចំណែក​រក្សា និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ក៏​ដូច​ជា​ការ​អភិ​វ​ឌ្ឃ​ប្រកបដោយ​ចីរភាព​ ។

យ៉ាងណា​ក៏​ដោយ លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា បាន​អះអាង​ថា ដើម្បី​ឱ្យ​គោលនយោបាយ​នេះ ជោគជ័យ​ទៅ​បាន​រដ្ឋាភិបាល​តែ​ម្នាក់ឯង​មិន​អាច​អនុវត្ត​ជោគជ័យ​បាន​ឡើយ​ដោយ​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន និង​ពលរដ្ឋ​ ៕ អត្ថបទសហការ