ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ក្មេកនិងកូនប្រសាជា​អ្នកចាញ់ដេកពេទ្យ​ អ្នកឈ្នះ​ត្រូវ​ចាប់​ខ្លួន

14 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ​បុរស​២នាក់​ដែល​​ជាឪពុក​ក្មេក​និងកូន​ប្រសា ​​បាន​មកប្តឹង​​សមត្ថ​កិច្ច​​ប៉េអឹម​​មូលដ្ឋាន​ស្រុកអូរជ្រៅ ​ក្នុងស្ថាន​ភាព​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ព្រោះ​តែ​រឿង​​ជម្លោះ​ដី​ស្រែ។ ​អំពើ​ហិ.ង្សា​នេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី​២០ ឧសភា ​​នៅ​ចំណុច​ភូមិ​សូភីត្បូង ឃុំ​សូភី ​ស្រុកអូរ​ជ្រៅ

ខេត្តបន្ទាយមានជ័យ ៖ ​បុរស​២នាក់​ដែល​​ជាឪពុក​ក្មេក​និងកូន​ប្រសា ​​បាន​មកប្តឹង​​សមត្ថ​កិច្ច​​ប៉េអឹម​​មូលដ្ឋាន​ស្រុកអូរជ្រៅ ​ក្នុងស្ថាន​ភាព​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ព្រោះ​តែ​រឿង​​ជម្លោះ​ដី​ស្រែ។ ​អំពើ​ហិង្សា​នេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី​២០ ឧសភា ​​នៅ​ចំណុច​ភូមិ​សូភីត្បូង ឃុំ​សូភី ​ស្រុកអូរ​ជ្រៅ ​។

លោក​អនុ​សេនីយ៍​ឯក​ជា​ ពិសី ​មេបញ្ជា​ការ​ប៉េអឹម​​មូលដ្ឋាន​ស្រុកអូរជ្រៅបានឱ្យ​ដឹង​ថា ក្រោយ​​ពីទទួលបណ្តឹង​ពីជន​រងគ្រោះ​​ទាំង​២នាក់ ដែលម្នាក់​ឈ្មោះ​ចាន់ ភេទ​ប្រុស អាយុ​៤៨ឆ្នាំ ​ជាឪពុកក្មេក​ និងម្នាក់​ទៀត​ឈ្មោះស៊ឹម ​បូរី ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ជា​កូន​ប្រសា​​នោះ ​​លោក​បាន​​ដឹកនាំកម្លាំង​​ចុះ​ទៅចាប់​ឃាត់​ខ្លួន​ជន​ដៃ​ដល់​ឈ្មោះ​សាំង ញ៉ុះ ​ភេទប្រុស ​អាយុ​៤៧ឆ្នាំ ​មក​សាកសួរ​នៅវេលាម៉ោង​៧យប់​ថ្ងៃ​ដដែល​នោះ​​ដែរ ​រួម​ទាំង​វត្ថុ​តាង​ គឺ​កូនកាំបិត​​ចិត​បន្លែ​១​ដង​ដែកដែលចាក់​ទៅ​លើ​អ្នកទាំង​២នាក់ ។

​លោក​មេបញ្ជា​ការ​ប៉េអឹមមូលដ្ឋាន​ស្រុកអូរ​ជ្រៅបាន​​ឱ្យ​ដឹង​ទៀតថា ក្រោយពីឃាត់ខ្លួន​និង​សួរ​នាំ​ ជន​ដៃ​ដល់​សារភាពថា ​ខ្លួនពិត​ជា​បានប្រើ​កាំបិត​​ចាក់ជនរងគ្រោះ​២នាក់​នោះ​មែន ​ដោយ​សារ​ឪពុក​ក្មេក​ និងកូនប្រសា​​ទាំង​​២នាក់នោះ​បានទៅ​បោះបង្គោលរំលោភ​លើ​ដីស្រែ​របស់ខ្លួន ។​​ ក្រោយពី​​ខ្លួន​ទៅ​ដកបង្គោល​របង​នោះ​ចេញ មក​ដល់រសៀល​ថ្ងៃទី​២០ ឧសភា ​ក៏​បាន​ឈ្លោះ​ប្រកែក​គ្នារហូតដល់ខ្លួន​ទ្រាំ​មិន​បាន​ ក៏​យក​កាំបិត​ចុង​ស្រួច​ចាក់ឪពុក និងកូននេះទៅ ។

លោក​អនុសេនីយ៍​ឯក​ជា​ ពិសី បានបញ្ជាក់​ថា ក្នុងអំពើ​ហិង្សា​​បង្ករបួសស្នាម​​ដោយចេតនា នេះ​ជន​ដៃ​ដល់​បានចាក់​ទៅ​លើ​ឈ្មោះ​ចាន់ ជា​ឪពុក​ក្មេក​​​ត្រូវត្រង់​ក្បាល​ដេរ​ជាច្រើនថ្នេរ​​ និង​ត្រូវ​គ្រាប់ភ្នែក​ខាងឆ្វេង​បណ្តាលឱ្យ​ពិការ​ ហើយ​ត្រូវ​បានដឹក​យក​ទៅ​ព្យា​បាល​នៅភ្នំពេញ ចំណែក​​ម្នាក់​ទៀត​​ជាកូនប្រសាឈ្មោះ​ស៊ឹម បូរី ហៅខុន របួស​ភ្លៅ​ខាង​ស្តាំ និង​ឆ្អឹង​ជំនីរ​ខាង​ស្តាំ កំពុង​​​ព្យា​បាល​ ។ ដោយ​ឡែកជន​ដៃ​ដល់​ឈ្មោះ​សាំង ​ញ៉ុះ និងវត្ថុតាង​ត្រូវ​បានកសាងសំណុំ​រឿង​​បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​ច្បាប់​ ៕