ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប្រកាស​ទីក្រុង និង​កីឡដ្ឋាន​ទាំង ១៤ សម្រាប់​ព្រឹត្តិការណ៍ Copa América 2024

7 ខែ មុន

សហរដ្ឋអាមេរិក ៖ សហព័ន្ធ​កីឡាបាល់ទាត់​អា​មេ​រិ​ក​ខាងត្បូង (CONMEBOL) បាន​ប្រកាស​ទីក្រុង

សហរដ្ឋអាមេរិក ៖ សហព័ន្ធ​កីឡាបាល់ទាត់​អា​មេ​រិ​ក​ខាងត្បូង (CONMEBOL) បាន​ប្រកាស​ទីក្រុង និង​កីឡដ្ឋាន​ចំនួន ១៤ ដែល​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ព្រឹត្តិការណ៍ Copa América ឆ្នាំ ២០២៤ ខណៈ​ដែល​ការ​ប្រកួត​បាន​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ​ជា​លើក​ដំបូង ចាប់តាំងពី​ឆ្នាំ ២០១៦ ។

ទីក្រុង និង​កីឡដ្ឋាន​ទាំង ១៤ ដែល​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ព្រឹត្តិការណ៍ Copa América 2024 រួម​មាន ៖
១-ទីក្រុង Arlington រដ្ឋ Texas កីឡដ្ឋាន AT&T ផ្ទុក​អ្នក​ទស្សនា ៨​ម៉ឺន​នាក់
២-ទីក្រុង Atlanta រដ្ឋ Georgia កីឡដ្ឋាន Mercedes-Benz ផ្ទុក​អ្នក​ទស្សនា ៧១,០០០​នាក់
៣-ទីក្រុង Austin រដ្ឋ Texas កីឡដ្ឋាន Q2 ផ្ទុក​អ្នក​ទស្សនា ២០,៧៣៨​នាក់
៤-ទីក្រុង Charlotte រដ្ឋ North Carolina កីឡដ្ឋាន Bank of America ផ្ទុក​អ្នក​ទស្សនា ៧៤,៨៦៧​នាក់
៥-ទីក្រុង East Rutherford រដ្ឋ New Jersey កីឡដ្ឋាន MetLife ផ្ទុក​អ្នក​ទស្សនា ៨២,៥៦៦​នាក់
៦-ទីក្រុង Houston រដ្ឋ Texas កីឡដ្ឋាន NRG ផ្ទុក​អ្នក​ទស្សនា ៧២,២២០​នាក់
៧-ទីក្រុង Inglewood រដ្ឋ California កីឡដ្ឋាន SoFi ផ្ទុក​អ្នក​ទស្សនា ៧០,២៤០​នាក់

៨-ទីក្រុង Santa Clara រដ្ឋ California កីឡដ្ឋាន Levi’s ផ្ទុក​អ្នក​ទស្សនា ៦៨,៥០០​នាក់
៩-ទីក្រុង Glendale រដ្ឋ California កីឡដ្ឋាន State Farm ផ្ទុក​អ្នក​ទស្សនា ៦៣,៤០០​នាក់
១០-ទីក្រុង Paradise រដ្ឋ Nevada កីឡដ្ឋាន Allegiant ផ្ទុក​អ្នក​ទស្សនា ៦១,០០០​នាក់
១១-ទីក្រុង Kansas រដ្ឋ Missouri កីឡដ្ឋាន Arrowhead ផ្ទុក​អ្នក​ទស្សនា ៧៦,៤១៦​នាក់
១២-ទីក្រុង Kansas រដ្ឋ Kansas កីឡដ្ឋាន Children’s Mercy ផ្ទុក​អ្នក​ទស្សនា ១៨,៤៦៧​នាក់
១៣-ទីក្រុង Miami រដ្ឋ Florida កីឡដ្ឋាន Hard Rock ផ្ទុក​អ្នក​ទស្សនា ៦៤,៧៦៧​នាក់
១៤-ទីក្រុង Orlando រដ្ឋ Florida កីឡដ្ឋាន Exploria ផ្ទុក​អ្នក​ទស្សនា ២៥,៥០០​នាក់

ការ​ប្រកួត​បើក​ឆាក​ព្រឹត្តិការណ៍ Copa América 2024 នឹង​ត្រូវធ្វើ​ឡើង​នៅ​កីឡដ្ឋាន Mercedes-Benz ដែល​មាន​តម្លៃ ១.៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​ដោយ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​កីឡដ្ឋាន Hard Rock ដែល​មាន​តម្លៃ ៣១៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ ចំណែកឯ​កីឡដ្ឋាន SoFi ដែល​ជា​កីឡដ្ឋាន​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​តម្លៃ ៦.២២​ពាន់​លាន​ដុល្លារ ទទួល​រៀបចំ​ត្រឹមតែ​២​ប្រកួត​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍ Copa América 2024 ដែល​សហរដ្ឋអាមេរិក​ជា​ម្ចាស់ផ្ទះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤ ខណៈ​ដែល​អា​ហ្ស​ង់​ទី​ន​គឺជា​ក្រុម​ការពារ​តំណែង​ជើងឯក​៕ (​ប្រភព ៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ