ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លក្ខណ៍​! បើកឡានសាំយ៉ុង ពីតាកែវ ទៅលួចគោ នៅបាត់ដំបង ទាំងថ្ងៃ​!

1 ឆ្នាំ មុន
  • បាត់ដំបង

បាត់ដំបង៖ ​មុខសញ្ញាមួយក្រុម ដែលបានបើកឡានសាំយ៉ុង លួចគោអ្នក​ភូមិ​ទាំងថ្ងៃ ត្រូវបាន​ប៉ូលិសខេត្តបាត់ដំបង ចាប់បានម្នាក់។ នេះបើតាមស្នងការដ្ឋាននគរបាលជាតិ​។ លោកវរសេនីយ៍ឯក សន និល…

បាត់ដំបង៖ ​មុខសញ្ញាមួយក្រុម ដែលបានបើកឡានសាំយ៉ុង លួចគោអ្នក​ភូមិ​ទាំងថ្ងៃ ត្រូវបាន​ប៉ូលិសខេត្តបាត់ដំបង ចាប់បានម្នាក់។ នេះបើតាមស្នងការដ្ឋាននគរបាលជាតិ​។

លោកវរសេនីយ៍ឯក សន និល អធិការនៃអធិការដ្ឋាន​នគរបាលស្រុករតនមណ្ឌល និងលោកវរសេនីយ៍ត្រី មៀន សុចិត្រា បានដឹកនាំកម្លាំង ​ចាប់ជន​សង្ស័យ បាន​ម្នាក់ ឈ្មោះ ឡូញ ចាន់ថុល ហៅ ចាន់ ភេទប្រុស អាយុ ៤៣​ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដេីម្បី​សាកសួរ ក្នុងករណីលួចសត្វគោ​របស់​ប្រជាពលរដ្ឋ ​ទាំងថ្ងៃ​។

ប៉ូលិស បានដកហូតវត្ថុតាង រួមមាន៖ រថយន្ត ០១គ្រឿង ម៉ាក សាំយ៉ុង ពណ៌ស ស៊េរីឆ្នាំ១៩៩៨ ពាក់ស្លាក លេខ បាត់ដំបង 2A-7546 ។ កន្ត្រៃកាត់ដែក ពណ៌​លឿង ចំនួន ០១។ កណ្តៀវ ចំនួន ០១។

​មូលហេតុ ដែលឈានដល់​ការឃាត់ខ្លួននេះ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រកាសថា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៣​ និង៣០ នាទី នៅ​ភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីមុខសញ្ញាលួចសត្វគោ​ ០១ ករណី ដោយក្រុមជនសង្ស័យ មានបក្សពួក ០៣​នាក់ បានបើករថយន្ត ០១គ្រឿង ម៉ាក​សាំយ៉ុង ពណ៌ ស ពាក់​ស្លាកលេខ បាត់ដំបង 2A-7546 ធ្វើសកម្មភាពលួចសត្វគោ ចំនួន ០៦ ក្បាល ដែលជារបស់ជនរងគ្រោះ ឈ្មោះ វ៉េត ចន្នី ភេទស្រី​ អាយុ ៣០​ឆ្នាំ មានទីលំនៅភូមិដង្គត់ ឃុំ​ស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ប៉ុន្តែពេលក្រុមជនសង័្សយ កំពុងធ្វេីសកម្មភាព ក៏ត្រូវជន​រង​គ្រោះ​ដឹងទាន់ ខណៈដែលសត្វគោឮសម្លេងម៉ូតូរបស់ម្ចាស់ ដែលតាមស្វែងរកវា​ សត្វគោទាំង​នោះ បានបោលចេញពីការ​តាមប្រម៉ាញ់របស់ជនសង័្សយ ហេីយម្ចាស់គោ ក៏ស្រែកឆោឡោ​ឱ្យអ្នកភូមិ​ជួយចាប់ និងបានរាយការ​ណ៍មកសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ភ្លាមៗ។ ប៉ុន្តែក្រុម​ជនសង្ស័យ បានរត់គេចខ្លួនបាត់ចំនួន ០២នាក់ នៅសល់ម្នាក់ ដែលប៉ងបេីករថយន្តគេចខ្លួន តែបេីករត់មិនរួច។

​ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសា​លាដំបូងខេត្តបាត់ដំបង ចាត់ការ​បន្តតាមនីតិវិធីច្បាប់៕ ( អត្ថបទ និងរូបភាពពីស្នងការដ្ឋាននគរបាលជាតិ )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ