ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិ​នីអូស្ត្រា​លីស្តូសួផ្តើម​ការ​ប្រកួត​នៅ​ក្រប​ខណ្ឌ​ធំ French Open

14 ឆ្នាំ មុន

កីឡាការិនី​អូស្ត្រាលី​សា​ម៉ាន់​ថា ស្តូ​សួ​ទទួល​បានជោគ​ជ័យ​មួយ​ជំ​ហាន​បន្ទាប់​ពី​បាន​ឆ្លង​ផុតជុំ​ទី​១ប្រកួត ​តឺន្នីស​ក្រប​ខណ្ឌធំ​French Openនៅទី​លាន​ដី​ក្រហម​រ៉ូឡង់ ហ្គា​រ៉ូស​ស្ថិត​ក្នុង​ទី​ក្រុង​ប៉ា​រីស ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២២ខែ​ឧសភា​កន្លង​មក​ ។​
ប្រកួត​ក្នុង​ជុំ​ទី​១នេះ​​នាង​ស្តូ​សួ​បាន​យក​ឈ្នះ​កីឡាការិនី​ឆែក​អ៊ី​ វេតា បេណេសូ​វ៉ា​ក្នុង​លទ្ធផល​២សិត​ជាប់​ៗគ្នា​៦-២និង​៦-៣ ។​ នៅ​ទី​នេះ​កាលពី​ឆ្នាំ​ទៅ​មិញដែល​ស្តូ​សួ​បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​ កីឡាការិនី​អុីតាលី ហ្វ្រង់សេស្កា ស្គៀ​វ៉ូន​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។

កីឡាការិនី​អូស្ត្រាលី​សា​ម៉ាន់​ថា ស្តូ​សួ​ទទួល​បានជោគ​ជ័យ​មួយ​ជំ​ហាន​បន្ទាប់​ពី​បាន​ឆ្លង​ផុតជុំ​ទី​១ប្រកួត​តឺន្នីស​ក្រប​ខណ្ឌធំ​French Openនៅទី​លាន​ដី​ក្រហម​រ៉ូឡង់  ហ្គា​រ៉ូស​ស្ថិត​ក្នុង​ទី​ក្រុង​ប៉ា​រីស ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២២ខែ​ឧសភា​កន្លង​មក​ ។​
ប្រកួត​ក្នុង​ជុំ​ទី​១នេះ​​នាង​ស្តូ​សួ​បាន​យក​ឈ្នះ​កីឡាការិនី​ឆែក​អ៊ី​វេតា បេណេសូ​វ៉ា​ក្នុង​លទ្ធផល​២សិត​ជាប់​ៗគ្នា​៦-២និង​៦-៣ ។​ នៅ​ទី​នេះ​កាលពី​ឆ្នាំ​ទៅ​មិញដែល​ស្តូ​សួ​បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​កីឡាការិនី​អុីតាលី ហ្វ្រង់សេស្កា ស្គៀ​វ៉ូន​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។
ថ្លែង​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​ នាង​ស្តូ​សួ​បាន​បញ្ជាក់​ថា​៖«ពេល​នេះ​ឆ្នាំ​ទៅ​មិញ​ គឺនៅ​ទី​នេះ​ការ​ប្រកួត​របស់​ខ្ញុំ​បាន​ល្អ​ខ្លាំង​ណាស់​។ សង្ឃឹម​ថា​នៅ​ឆ្នាំ​នេះ​ខ្ញុំ​ធ្វើ​បាន​ល្អ​ដូច​ជា​ឆ្នាំ​មុន​ទៀត​»។
នៅ​ជុំ​បន្ទាប់​នាង​ស្តូ​សួ​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាការិនី​រ៉ូ​ម៉ានី​ស៊ី​ម៉ូណា ហា​ឡេប​ដែល​នាង​បាន​យក​ឈ្នះ​ក្នុង​ជុំ​ទី​១កាល​ពី​ឆ្នាំ​ទៅ​មិញ ។​
កីឡាការិនី​ស៊ែប៊ី​ជែឡេណា ជែន​កូ​វិច​ក៏​បាន​ឆ្លង​ផុត​ជុំ​ទី​១ផងដែរ​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​អ៊ុយក្រែន​អាឡូណា បុន​ដា​រិន​កូ​ក្នុង​លទ្ធផល​៦-៣និង​៦-១ ។​ នៅ​ជុំ​បន្ទាប់​ជែន​កូ​វិច​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាការិនី​រុ​ស្ស៊ី​វេរ៉ា ឌូ​សេវី​ណា​ដែល​បាន​យក​ឈ្នះ​កីឡាការិនី​អូស្ត្រាលី​ជេឡេ​ណា ដូ​គិច​ក្នុង​លទ្ធផល​៤-៦,៦-៣និង​៦-២។​
ចំណែក​លទ្ធផល​ការ​ប្រកួត​ឯកត្តជន​ផ្នែក​បុរស​វិញ អតី​ត​កីឡាករ​លំ​ដាប់​ទី​១ពិភពលោក​ឡីតុន ហេវីតបាន​ធ្វើ​ឲ្យ​បណ្តា​អ្នក​គាំ​ទ្រ​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​ប្រកាស​ដក​ខ្លួន​ពី​ការ​ប្រកួត​។ ក្នុង​ជុំ​ទី​១កីឡាករ​ហេវីត​តម្រូវ​ជួប​ជា​មួយ​កីឡាករ​អេស្ប៉ាញ​អាល់​បឺត ម៉ុង​តានេស។​ ការ​ដក​ខ្លួន​មិន​ប្រកួត​របស់​ហេវីត​នេះ​ត្រូវ​បាន​គេ​គិត​ថា​ប្រហែល​មក​ពី​របួស​ប្រអប់​ជើង​របស់​គេ​ដែល​បាន​រើ​ឡើង​វិញ​ ៕