ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ប្រតិកម្ម​រឿង​កីឡាករ​ល្បីឈ្មោះ​១​រូប ត្រូវ​ប្រពន្ធ​ចោទ​ថា មាន​ស្រី ចោល​ប្រពន្ធ​កូន​តូច

4 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ តើ​រឿង​និង​ទៅ​ជា​យ៉ាងណា បន្ទាប់​ពី​នារី​ម្នាក់​ឈ្មោះ​លាង ចិន្ដា បាន​ចេញ​មុខ​

​រាជធានីភ្នំពេញ ៖ តើ​រឿង​និង​ទៅ​ជា​យ៉ាងណា បន្ទាប់​ពី​នារី​ម្នាក់​ឈ្មោះ​លាង ចិន្ដា បាន​ចេញ​មុខ​បង្ហោះ​សារ​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា កីឡាករ​ប្រដាល់​គុន​ខ្មែរ​ដ៏​ល្បីឈ្មោះ​មួយ​រូប​គឺ​លោក រតន​: សុធី ដែល​ជា​ស្វាមី បាន​លួច​ក្បត់​ប្រពន្ធ​និង​កូន ទៅ​លួច​មាន​អ្នក​ថ្មី ខណៈ​ភាគី​នារី​បាន​ឆ្លើយ​តប​មក​វិញ​យ៉ាង​ចាក់​ដោត​ថា បើ​នាង​ដឹង​លោក រតន​: សុធី មាន​ប្រពន្ធ​កូន នាង​ក៏​មិន​ទាក់ទង​ដែរ ។

ជា​ការ​ពិត​ណាស់នា​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ ២០២៣ នេះ មហាជន​អ្នកគាំទ្រ​ក៏​ដូច​ជា​អ្នក​ស្នេហា​វិស័យ​ប្រដាល់​គុន​ខ្មែរ បាន​និង​កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍ និង​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន បន្ទាប់​ពី​បាន​ប្រទះ​ឃើញ អ្នក​នាង​លាង ចិន្ដា ដែល​ត្រូវជា​ប្រពន្ធ​របស់​កីឡារ​ប្រដាល់​គុន​ខ្មែរ លោក រតន​: សុធី បាន​ចេញ​មុខ​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​រូ​ច​ភ្ជាប់​ជាមួយ​សារ​ថា​លោក រតនៈ សុធី បាន​ក្បត់​គ្រួសារ លួច​ទាក់ទង​នារី​ដ៏​ទៃ ។

យ៉ាងណាមិញ បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ លាង ចិន្ដា បាន​បង្ហោះ​សារ​បញ្ជាក់​យ៉ាង​ច្បាស់​ដូច្នេះ​ថា​៖ អូន​នៅ​ក្មេង​តែ​អូន​ក្លាហាន​ណាស់​ហ៊ាន​យកប្ដី​បង ដឹង​ហើយ​លឺ​ហើយ​ថា​គេ​មាន​ប្រពន្ធ​កូន ។ ខ្ញុំ​មិន​ស្ដាយ​ទេ​មនុស្ស​បែប​លង់​នឹង​ខ្លួនឯង​បែប​នេះ ខ្ញុំ​ចិញ្ចឹម​កូន​ម្នាក់ឯង​រ៉ាប់រង​គ្រប់​សព្វបែបយ៉ាង លុយ​វៃ​បាន​ទុក​ខ្លួនឯង​មិន​ដែល​ទុក​អោយ​ចិញ្ចឹម​ទុក​មួយ​​រៀល ធ្វើ​អ្វី​ដើម្បី​តែ​ខ្លួនឯង​ល្អ​ធ្វើបាប​ផ្លូវចិត្ត​ខ្ញុំ​ដល់​ថ្នាក់​កើត​ជម្ងឺ​បាក់ទឹកចិត្ត​ដំណាក់កាល​ទី​3​ក៏​ខ្ញុំ​មិន​និយាយ​ទុក​កិត្តិយស​អោយ​បង ។

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើបានបន្តថា កូន​ឈឺ​រលាក់​ទងសួត​នៅ​ពេទ្យ​7​ថ្ងៃ​អស់​500ដុល្លារ ​បង​មិន​ជួយ​ចេញ​ ខ​លម​កថា​អោយ​ខ្ញុំ​ថែម​ទៀត ខ្ញុំ​កើតកូន​បើក​ស្បូន​បាន​5​កាំ​ ក្រឡាភ្លើង​ត្រូវការ​វះ​ភ្លាម​ៗ​ ពេទ្យ​ហៅ​ម្ដាយ​នឹង​ប្ដី​ទៅ​ផ្ដិត​មេដៃ​ធានា​តែ​កូន ​មិន​ធានា​ម្ដាយ​ តែ​សំណាង​សង្គ្រោះ​បាន​ទាំង​ម្ដាយ​ទាំង វះ​បាន​1​ខែ​ខ្ញុំ​ចូល​ធ្វើការ​វិញ​អង្គុយ​មុខ​កុំព្យូទ័រ​12​ម៉ោង ​ហើយ​ថែម​មុខ​របប​ខំ​លក់​អន​ឡាញ​មើលថែ​កូន​ផង​កុំអោយ​កូន​ខ្វះ​ភាព​កក់ក្ដៅ ខ្ញុំ​ខំ​ណាស់​គ្មាន​ពេល​សម្រាក​ទេ បង​ប្រឌិត​រឿង​និយាយ​អាក្រក់​ពី​ខ្ញុំ​ដើម្បី​អោយ​គេ​អាណិត​ឧបត្ថម្ភ​លុយ​អោយ​បង​ខ្ញុំ​ខូចចិត្ត​ដេក​យំ​ម្នាក់ឯង​ទ្រាំ​ខូច​ឈ្មោះ​មិន​និយាយ​អី​ទុក​កិតិយស​អោយ​ប្ដី បង​ឆ្កួតស្រា​ឆ្កួតល្បែង​ខ្ញុំ​ទ្រាំ​បាន តែ​ឆ្កួត​រឿងស្រី​ខ្ញុំ​ទទួល​មិន​បាន​ទេ ។

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើបានបន្តទៀត​ថា ចុះ​មក​ផ្ដិត​មេដៃ​អោយ​ខ្ញុំ​អោយ​ឆាប់​កុំអោយ​រឿង​បែកធ្លាយ​លើស​នេះ ប្រយ័ត្ន​អស់​ផ្លូវ​ដើរ​ព្រោះ​បង​ក្រៅពី​ប្រដាល់​គ្នា​ជំនាញ​អី​ទេ មានអី​ល្អ​តើ​វៃ​ហើយ​នាំ​ស្រី​ចូល KTV ​ចឹ​ង​បាន​វៃ​10​ឆ្នាំ​គ្មាន​សល់​អី​សោះ ។​

ដោយឡែក ក្រោយ​ឃើញ​ការ​បង្ហោះ​របស់​អ្នក​នាង លាង ចិន្ដា ដែល​ត្រូវជា​ប្រពន្ធ​របស់ លោក រតន​: សុធី ស្រាប់តែ​ភាគី​ខាង​នារី ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​ខ្លួន​យកប្ដី​គេ​នោះ បាន​ចេញ​មុខ​ចូល​ខ​មិន​ឆ្លើយ​តប​ទៅ​វិញ​យ៉ាង​ដូច្នោះ​ថា​៖ បើ​នាង​ដឹង​លោក រតន​: សុធី មាន​ប្រពន្ធ​កូន នាង​ក៏​មិន​ទាក់ទង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមការងារ​សារព័ត៌មាន​កោះសន្តិភាព​ក៏​បាន​ព្យាយាម​ទាក់ទង​ទៅ​កាន់​លោក រតន​: សុធី តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​ដែល​មានឈ្មោះ​ថា មនុស្ស​យន្ត រតនៈ សុធី ដើម្បី​សុំ​ការ​បំភ្លឺ​ផង​ដែរ ប៉ុន្តែ​ពុំ​ទាន់​មានការ​ឆ្លើយ​តប​ត្រឡប់​មក​វិញ​ឡើយ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៣ នេះ ៕ (អត្ថបទ​ដោយ​៖ រៀម រ៉ា​ន់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ