ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ធម្មនុញ្ញ​ប៉េ​រូ​ បញ្ជា​ឱ្យ​ដោះ​លែង​អតីត​ប្រធានាធិបតី​ លោក​ហ្វូ​ជី​ម៉ូ​រី

1 ឆ្នាំ មុន

ប្រទេស​ប៉េ​រូ ៖ តុលាការ​ធម្មនុញ្ញ​ប៉េ​រូ​កាលពី​ថ្ងៃ​ទី​៥​ ធ្នូ​ បាន​ចេញ​បញ្ជា​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​អតីត​

ប្រទេស​ប៉េ​រូ ៖ តុលាការ​ធម្មនុញ្ញ​ប៉េ​រូ​កាលពី​ថ្ងៃ​ទី​៥​ ធ្នូ​ បាន​ចេញ​បញ្ជា​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​អតីត​ប្រធានាធិបតី​ប៉េ​រូ លោក​អាល់​ប៊ែ​រ​តូ​ហ្វូ​ជី​ម៉ូ​រី​ អាយុ​៨៥​ឆ្នាំ ដែល​ទទួល​ការ​កាត់ទោស កាលពី​ឆ្នាំ​២០០៩ ដាក់​ពន្ធនាគារ​២៥​ឆ្នាំ​ពី​បទឧក្រិ.ដ្ឋ​ប្រឆាំង​មនុស្សជាតិ​។

តាម​បទបញ្ជា​មួយ​តុលាការ​ធម្មនុញ្ញ​តម្រូវ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់ អតីត​ប្រធានាធិបតី​រូប​នោះ​ដែល​កាន់​អំណាច​ពី​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​២០០០​។ លោក​ទទួល​ការ​ចោទប្រកាន់​ពី​បទ​សម្លាប់​មនុស្ស​២៥​នាក់ ក្នុង​ការ​សម្លាប់​រង្គាល​២ ដោយ​កង​កុំម៉ង់ដូ​មួយ​របស់​កងទ័ព ក្នុង​ក្រប​ខណ្ឌ​ដែល​គេ​ហៅ​ថា​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​។

កាលពី​ខែមីនា​ឆ្នាំ​២០២២ តុលាការ​ធម្មនុញ្ញ​ធ្លាប់​បាន​បញ្ជា​ឲ្យ​ដោះ​លែង​លោក​ហ្វូ​ជី​ម៉ូ​រី ដែល​មាន​បញ្ហា​សុខភាព​ជា​ច្រើន តែ​ប៉ុន្មាន​ស​ប្ដា​ហ៍​ក្រោយមក តុលាការ​អន្ត​រង​អា​មេ​រិ​ក​ខាង​សិទ្ធិ​មនុស្ស មាន​មូលដ្ឋាន​នៅ​កូ​ស្តា​រី​តា បាន​ចេញ​បញ្ជា​ឲ្យ​ប៉េ​រូ​ផ្អាក​ការ​អនុវត្ត​សេចក្ដី​សម្រេចចិត្ត​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ