គោលនយោបាយ «អំណាចទន់» ដ៏មានសារសំខាន់ ដើម្បីជំរុញសេដ្ឋកិច្ចប្រទេសថៃ
ប្រទេសថៃ ៖ ប្រជាជនថៃភាគច្រើនបានដឹងថាអ្វីទៅជា «អំណាចទន់» ប៉ុន្តែជាង ៦០% នៃពួកគេពុំ
ប្រទេសថៃ ៖ ប្រជាជនថៃភាគច្រើនបានដឹងថាអ្វីទៅជា «អំណាចទន់» ប៉ុន្តែជាង ៦០% នៃពួកគេពុំ
ប្រទេសថៃ ៖ ប្រជាជនថៃភាគច្រើនបានដឹងថាអ្វីទៅជា «អំណាចទន់» ប៉ុន្តែជាង ៦០% នៃពួកគេពុំបានដឹងថា គោលនយោបាយគ្រួសារមួយ និងអំណាចទន់មួយរបស់រដ្ឋាភិបាលថៃមានន័យយ៉ាងណានោះទេ។
យោងតាមប្រភពពីសារព័ត៌មាន Nation Thailand ដែលចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា វេទិកា The Attraction កាលពីថ្ងៃទី៥ ខែធ្នូ បានចេញផ្សាយការស្ទង់មតិលើប្រជាជនថៃសម្រាប់អំណាចទន់ ដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិតក្នុងចំណោមអ្នកចូលរួមដែលមិនបញ្ចេញឈ្មោះចាប់ពីថ្ងៃទី២១-២៧ ខែវិច្ឆិកា ហើយលទ្ធផលបង្ហាញថា ជាង ៧០% នៃអ្នកឆ្លើយសំណួរយល់ពីអត្ថន័យនៃអំណាចទន់ ហើយភាគច្រើនជឿថា អំណាច់ទន់ និងសេដ្ឋកិច្ចច្នៃប្រឌិតគឺជាប់ពាក់ព័ន្ធជាមួយពួកគេ។
ទោះយ៉ាងណាក៏ដោយ នៅពេលសួរអំពីគោលនយោបាយ OFOS របស់រដ្ឋាភិបាលថៃនោះ ជាង ៦០% នៃអ្នកឆ្លើយបានអះអាងថា ពួកគេមិនដឹងពីអត្ថន័យពិត ឬយល់ពីរបៀបដែលគោលនយោបាយនេះដំណើរការនោះទេ។ ការលើកកម្ពស់អំណាចទន់ដើម្បីជំរុញសេដ្ឋកិច្ចគឺស្ថិតក្នុងចំណោមការសន្យាមុនបោះឆ្នោត ដែលធ្វើឡើងដោយគណបក្សភឿថៃដែលកំពុងកាន់អំណាច។ គណៈកម្មាធិការយុទ្ធសាស្ត្រអំណាចទន់ជាតិត្រូវបានបង្កើតឡើងនាពេលថ្មីៗនេះ ដឹកនាំដោយមេដឹកនាំគណបក្សភឿថៃដែលទើបជាប់ឆ្នោត លោកស្រី (ផែថងថាន ស៊ីណាវ៉ាត់) Paetongtarn Shinawatra កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។
ខាងក្រោមនេះ គឺជាគោលនយោបាយអំណាចទន់ ដែលរំពឹងបង្កើនការជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ ៖
អ្វីដែលនឹកឃើញបំផុតពេលនិយាយអំពីអំណាចទន់
១. បង្អែមបាយដំណើបស្វាយ
២. តុងយុំាបង្កង (Tom Yum Goong)
៣. កីឡាមួយថៃ (Muay Thai)
៤. ខោរូបដំរី (Elephant Pants)
៥. តែថៃ (Thai Tea)
បុគ្គលមានឥទ្ធិពលបំផុតសម្រាប់ការលើកកម្ពស់អំណាចទន់
១. កញ្ញា Lalisa Manoban ឬ Lisa តារាចម្រៀងថៃសមាជិកក្រុម Blackpink
២. កីឡាករ Buakaw Banchamek កំពូលអ្នកប្រដាល់មួយថៃ
៣. លោក Tony Jaa តារាសម្ដែងឈុតឆាកវាយប្រយុទ្ធ
៤. លោក Pita Limjaroenrat អតីតប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward)
៥. កញ្ញា Ranee Campen ឬ Bella កំពូលតារាសម្តែងថៃ តួស្រីរឿងបុព្វេសន្និវាស
អ្វីដែលគួរលើកកម្ពស់ជាអំណាចទន់របស់ប្រទេសថៃ?
១.សិល្បៈ និងវប្បធម៌ថៃ
២. ភាពយន្តថៃ
៣. ពិធីបុណ្យ
៤. តន្ត្រីថៃ
៥. ស្រាថៃ
ឧបសគ្គក្នុងការលើកកម្ពស់អំណាចទន់
១. គោលនយោបាយរដ្ឋាភិបាលមិនច្បាស់លាស់
២. កង្វះការយោគយល់គ្នា និងការប្រាស្រ័យទាក់ទងគ្នារវាងភ្នាក់ងារទទួលខុសត្រូវ
៣. ថវិកាមិនគ្រប់គ្រាន់
៤. កង្វះទំនាក់ទំនងសាធារណៈ
៥. កង្វះការពង្រីក និងបន្ថែមតម្លៃ
ភ្នាក់ងារកំពូលទាំង ៥ ដែលជួយលើកកម្ពស់អំណាច់ទន់
១-ក្រសួងវប្បធម៌
២-ក្រសួងទេសចរណ៍ និងកីឡា
៣-ទីភ្នាក់ងារសេដ្ឋកិច្ចច្នៃប្រឌិត
៤-មជ្ឈមណ្ឌលធនធានសាធារណៈ Thailand Creative & Design Center
៥-មាតិកាផ្សព្វផ្សាយប្រទេសថៃ
ម៉ាកយីហោ (Brand) កំពូលទាំង ៥ របស់អំណាចទន់
១-King Power
២-Singha
៣-Chang
៤-PTT
៥-Krating Daeng ដែលយើងស្គាល់ថា Red Bull ៕
ចែករំលែកព័តមាននេះ