ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាជិតមានកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វចតុប្បាទខា្នតធំហើយ

2 ម៉ោង មុន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហើបថា កម្ពុជានឹងមានកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វចតុប្បាទមួយ នៅពេលខាងមុខដ៏ខ្លីនេះ ។ មន្រ្តីនៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអះអាងថា គម្រោងនេះជាគម្រោងកសិ-ឧស្សាហកម្ម ១នៅក្នុងចំណោមគម្រោង២…

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហើបថា កម្ពុជានឹងមានកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វចតុប្បាទមួយ នៅពេលខាងមុខដ៏ខ្លីនេះ ។

មន្រ្តីនៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអះអាងថា គម្រោងនេះជាគម្រោងកសិ-ឧស្សាហកម្ម ១នៅក្នុងចំណោមគម្រោង២ នៃគម្រោងដែលគេបានប្រជុំពិភាក្សា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ។

គម្រោងដែលគេបានប្រជុំពិភាក្សាទាំងអស់ ចំនួន៨គម្រោង មានទឹកប្រាក់សរុបប្រមាណជា៤៩០លានដុល្លារ ហើយរំពឹងថា នឹងផ្តល់ការងារធ្វើដល់ពលរដ្ឋសរុបប្រមាណជា ២០០០ កន្លែង ។

មកដល់ពេលនេះ កម្ពុជាត្រូវបានគេដឹងថា មានគម្រោងវិនិយោគចិញ្ចឹមសត្វខ្នាតធំមួយចំនួន ។ កសិដ្ឋានចិញ្ចឹមសត្វធំៗ ដែលមាននៅក្នុងប្រទេស គឺមានកសិដ្ឋានចិញ្ចឹមជ្រូក មាន់ គោ ត្រី ស្វា ដោយឡែកទា ក្របី ពពែ ក្ងាន ក៏មានដែរ ប៉ុន្តែជាលក្ខណៈគ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ