ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ​ដាក់​ចេញ​ការ​ទូទាត់​ភាគទាន​របស់​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​.​ តាម​រយៈ​ធនាគារ​ ដើម្បី​​កាន់តែ​ងាយស្រួល

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បេឡា​ជាតិ​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​.) ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​នូវ​ការ​ទូទាត់​ថវិកា​ភាគទាន​សម្រាប់​ជា​បុគ្គល​ស្វ័​យ​និ​យោជន៍ ​(​អ្នក​ប្រកប​របរ​ខ្លួនឯង​) និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​….

រាជធានីភ្នំពេញ ៖ បេឡា​ជាតិ​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​.) ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​នូវ​ការ​ទូទាត់​ថវិកា​ភាគទាន​សម្រាប់​ជា​បុគ្គល​ស្វ័​យ​និ​យោជន៍ ​(​អ្នក​ប្រកប​របរ​ខ្លួនឯង​) និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. តាម​រយៈ​ធនាគារ​ដៃគូ​របស់ ​ប​.​ស​.​ស​. ដើម្បី​បង្ក​ភាព​កាន់តែ​ងាយស្រួល ចំណេញ​ពេលវេលា និង​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​ ។

តាម​រយៈ​ការ​ផ្សព្វផ្សាយ​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម ​(​ប​.​ស​.​ស​.) បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. អាច​បង់​ភាគទាន​មក ប​.​ស​.​ស​. ចាប់ពី​ថ្ងៃ​ទី ​១ ដល់​ថ្ងៃ​ទី ​១៥ នៃ​រៀង​រាល់​ខែ តាម​រយៈ​ធនាគារ​ដៃគូ ប​.​ស​.​ស​. ដែល​រួម​មាន ​៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី (ACLEDA BANK PLC.) ធនាគារ វឌ្ឍនៈ​អាស៊ី​ចំកាត់ (ABA BANK) និង​ធនាគារ កា​ណា​ឌី​យ៉ា ក​.​អ (CANADIA BANK PLC.)​ ។

សូម​បញ្ជាក់​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិ​ទី ​៧​ នេះ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី ​១៤ ខែវិច្ឆិកា ឆ្នាំ ​២០២៣​កន្លង​ទៅ​នេះ បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​កម្មវិធី​របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន ដោយ​ស្ម័គ្រចិត្ត​» ​ដើម្បី​ធានា​កិច្ច​គាំពារ​សង្គម និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ការ​ថែរក្សា​សុខភាព​ដោយ​ចំណាយ​តិច​ជាង​មុន ​។

ដោយសារ​តែ​របប​ថែទាំ​សុខភាព​នេះ ជា​របប​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ប​.​ស​.​ស​.​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ ឬ​អ្នក​ដែល​ចង់បាន​សេវាកម្ម អាច​មក​ទីស្នាក់ការ ប​.​ស​.​ស​. ដែល​នៅ​ជិត​លោក​អ្នក​ទូ​ទាំង​ប្រទេស ឬ​ទំនាក់ទំនង​មក​កាន់​លេខ ១២៨៦ ឬ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម​របស់​យើង​ដើម្បី​ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្បាស់ ​។

យ៉ាងណា​ក៏​ដោយ ដើម្បី​ទទួល​បានការ​ថែទាំ​សុខភាព​នេះ បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ត្រូវ​បង់​ភាគទាន​ចំនួន​ត្រឹមតែ ១៥ ៦០០ រៀល ក្នុង​ម្នាក់​ក្នុង​មួយ​ខែ​ដើម្បី​ទទួល​បានការ​ថែទាំ​សុខភាព​របស់​ខ្លួន​ដោយ​គ្មាន​កាលកំណត់ ​៕ អត្ថបទសហការ