ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តន្ត្រីករម្នាក់​ ​រួមទាំង​បក្ខពួក​​ ត្រូវឃាត់ខ្លួន និងដក​ហូត​គ្រា.ប់​កាំ​ភ្លើ.ងខ្លី​ជិត១០​គ្រាប់

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ អ្នក​សិ​ល្បៈផ្នែក​តន្ត្រី​ម្នាក់​រួម​ទាំង​បក្ខពួក​ម្នាក់ ត្រូវ​បាន​កម្លាំង​គ​ណៈបញ្ជាការ​

រាជធានី​ភ្នំពេញ​ ៖​ អ្នក​សិ​ល្បៈផ្នែក​តន្ត្រី​ម្នាក់​រួម​ទាំង​បក្ខពួក​ម្នាក់ ត្រូវ​បាន​កម្លាំង​គ​ណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​២០​នាទី​យប់​នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៣​ ពី​បទ​កាន់កាប់​ ឬ​ដឹក​ជញ្ជូន​អាវុ.ធ​, ​គ្រាប់រំសេវ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន ដោយ​ដកហូត​បាន​គ្រាប់​កាំ​ភ្លើង​ខ្លី​ម៉ាក​រ៉ូ​ឡូ​០៦​គ្រាប់​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន ១-​ឈ្មោះ ឈិ​ន ច​ន្ទ្រា ហៅ ភា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ ជា​តន្ត្រីករ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​១៧២ កែង​៥១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ និង​២-​ឈ្មោះ រ៉ា ឧត្តម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​តាម​នគរបាល​ខណ្ឌទួលគោក បានអោយ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បាន​ដឹកនាំ​ចុះ​អនុវត្ត​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ នៅ​ចំណុច​ផ្លូវ​លេខ​៥៩៨ ក្រុម​ទី​៦៦ ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ធុនC125 ស៊េរី​ឆ្នាំ​2022 ពណ៌​ខ្មៅ ភ្នំពេញ 1JH-8845​។ ភ្លាម​ៗ​នោះ​ សមត្ថកិច្ច​​បាន​ធ្វើការ​ឆែក​ត្រួតពិនិត្យ​រក​ឃើញ​វត្ថុ​តាង​រួម​មាន​៖ គ្រាប់​កាំភ្លើង​​ខ្លី​ម៉ាក​រ៉ូ​ឡូ​​ចំនួន៦​គ្រាប់​នៅ​ជាប់​ខ្លួន រួច​កម្លាំង​ចម្រុះ​​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២ខាងលើ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ​តែ​ម្ដង ។

​នៅ​ពេល​ឃាត់ខ្លួនជនសង្ស័យទាំង២នាក់​ខាងលើ​ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​ចាប់​យក​រួមមាន ​៖ ១-​គ្រាប់​កាំ​ភ្លើង​ខ្លី​ម៉ាក​រ៉ូ​ឡូ​​ចំនួន៦​គ្រាប់ (​ចាប់​យក​ពី​ឈ្មោះ ឈិ​ន ច​ន្ទ្រា ហៅ ភា), ២-​ម៉ូតូ​០១​គ្រឿង​ម៉ាក ​ហុងដា ធុនC125 ស៊េរី​​ឆ្នាំ​2022 ពណ៌​ខ្មៅ ភ្នំពេញ 1JH-8845 (​ចាប់​យក​ពី​ឈ្មោះ រ៉ា ឧត្ត ) ។

​តាម​នគរបាល​បានអោយ​ដឹង​ទៀត​ថា ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​យើង​បាន​យក​ទឹកនោម​ជនសង្ស័យ​រូប​នេះ​យក​ទៅ​ធ្វើ​តេ​ស្ត​ស្វែងរក​សារធាតុ​ញៀ.ន​ក្នុង​ទឹកនោម​ជា​លទ្ធផល​មាន​ភាព វិជ្ជមាន (​មាន​សារធាតុ​ញៀ.ន​ទាំង​០២​នាក់​) ។​

ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ