ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​កង់​ឡាន​​មួយ​គូ​​រមៀល​ទៅ​បុ.ក​ឡាន​គេ​​​ហើយ​តៃកុង​នៅ​អត់​ដឹង

4 ខែ មុន
  • កំពត

ខេត្តកំពត ៖ កង់​​​មួយគូ​បាន​ដាច់​ចេញពី​រថយន្ត​ធំ​វែង​មួយ​គ្រឿង ហើយ​ក៏​រមៀល​កង់​តាម​ផ្លូវ​យ៉ាង​លឿន​ទៅ​បុក​រថយន្ត​គេ​មួយ​គ្រឿង​ទៀត ដែល​កំពុង​ឈប់​នៅ​ផ្លូវថ្នល់​បំបែក ស្ថិត​ក្នុងភូមិ​បឹង​ធំ ឃុំ​អង្គ​សុ​ភី​ស្រុក​កំពង់ត្រាច ខេត្តកំពត កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​០៥ ធ្នូ…

ខេត្តកំពត ៖ កង់​​​មួយគូ​បាន​ដាច់​ចេញពី​រថយន្ត​ធំ​វែង​មួយ​គ្រឿង ហើយ​ក៏​រមៀល​កង់​តាម​ផ្លូវ​យ៉ាង​លឿន​ទៅ​បុក​រថយន្ត​គេ​មួយ​គ្រឿង​ទៀត ដែល​កំពុង​ឈប់​នៅ​ផ្លូវថ្នល់​បំបែក ស្ថិត​ក្នុងភូមិ​បឹង​ធំ ឃុំ​អង្គ​សុ​ភី​ស្រុក​កំពង់ត្រាច ខេត្តកំពត កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​០៥ ធ្នូ ២០២៣ ។

អ្វី​ដែល​ធ្វើ​ឱ្យ​ហួសចិត្ត ទោះបីជា​ដាច់​កង់​ឡាន​បង្ក​ការ​ភ្ញាក់ផ្អើល​អ្នកលក់​ដូរ និង​អ្នក​ធ្វើ​ដំណើរ​ឈប់​មើល​ព្រោងព្រាត​ក៏​ដោយ ក៏​រថយន្ត​ដាច់​កង់​នោះ​មិន​បាន​ឈប់​ដែរ នៅ​បន្ត​បើក​ទៅ​ទិស​ខាងជើង​តាម​ផ្លូវជាតិ​លេខ​៣១​ដដែល ។

លុះដល់​ម៉ោង​១០​ព្រឹក​ទៅ​ហើយ នៅ​តែ​រក​ម្ចាស់​កង់​រថយន្ត​មិនឃើញ តែ​ម្ចាស់​រថយន្ត​ដែល​រង​ការ​ខូចខាត​ដោយសារ​កង់​រថយន្ត​ដាច់​ហើយ​មក​បុក​នោះ​យក​ទៅ​ទុក​សិន រង​ចាំ​ការ​ដោះស្រាយ​គ្នា​។

មនុស្ស​ម្នា​ជា​ច្រើន​និយាយ​ថា វា​សំណាង​ហើយ​ដែល​មិន​បាន​ធ្វើ​អោយ​អ្នកដំណើរ​ណា​រង​របួស ព្រោះ​កង់​ឡាន​នេះ​បន្ទាប់​ពី​វា​បាន​ដាច់​រមៀល​តាម​ដងផ្លូវ​រហូត​ទៅ​បុក​រថយន្ត ទើប​រមៀល​ទើរ​នៅ​មុខ​តូប​លក់​បាយ ។

អត្ថបទសរសេរ ដោយ