ប៉ារីស ២០២៤ ៖ សហព័ន្ធអូឡាំពិកស្នើ IOC អនុញ្ញាតឱ្យអត្តពលិករុស្ស៊ី-បេឡារុសប្រកួតក្នុងនាមអព្យាក្រឹត
ស្វីស ៖ សហព័ន្ធកីឡាអូឡាំពិកបានស្នើឱ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលហៅកាត់ថា IOC
ស្វីស ៖ សហព័ន្ធកីឡាអូឡាំពិកបានស្នើឱ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលហៅកាត់ថា IOC
ស្វីស ៖ សហព័ន្ធកីឡាអូឡាំពិកបានស្នើឱ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលហៅកាត់ថា IOC ដើម្បីអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុសចូលរួមប្រកួតប្រជែងក្នុងនាមអព្យាក្រឹតនៅព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវក្តៅ ទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤។
ប្រទេសរុស្ស៊ី និងបេឡារុស ត្រូវបានដាក់ទណ្ឌកម្ម ប៉ុន្តែមិនត្រូវបានហាមឃាត់ដោយ IOC បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ កន្លងមក។ កាលពីខែមីនាកន្លងទៅ IOC បានផ្តល់អនុសាសន៍ឱ្យអត្តពលិកប្រទេសទាំងពីរ អាចប្រកួតប្រជែងបានតែក្នុងនាមអព្យាក្រឹត ប៉ុន្តែមិនទាន់ទទួលបានការសម្រេចចិត្តពីសំណាក់អ្នករៀបចំព្រឹត្តិការណ៍ទីក្រុងប៉ារីសនៅឡើយទេ។
សហព័ន្ធកីឡាអូឡាំពិកចង់ឱ្យការសម្រេចចិត្តច្បាស់លាស់ ចំពោះព្រឹត្តិការណ៍ជម្រុះជាតិសាសន៍មួយនេះ ដោយពួកគេបានបន្ថែមថា អត្តពលិកបានប្រកួតប្រជែងនៅក្នុងលក្ខណៈអព្យាក្រិត្យនៅក្នុងព្រឹត្តិការណ៍នោះ ដោយអះអាងថា ពួកគេទទួលបានការគាំទ្រពីសំណាក់ IOC។
លោក Thomas Bach ប្រធាន IOC កាលពីសប្តាហ៍មុនបានថ្លែងថា ការសម្រេចចិត្តចុងក្រោយស្តីពីការចូលរួមរបស់រុស្សី និងបេឡារុស នឹងដាក់នៅលើតុប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC នៅខែមីនាឆ្នាំក្រោយ ខណៈដែលសំណើនេះ ត្រូវបានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍របស់ IOC ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលអូឡាំពិកនៅទីក្រុងឡូសាន (Lausanne) ប្រទេសស្វីស។
IOC បានប្រាប់កិច្ចប្រជុំកំពូលថា ប្រសិនបើអត្តពលិកម្នាក់ៗរបស់ប្រទេសទាំងពីរ ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួត នោះនឹងស្ថិតក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹងនៃអព្យាក្រឹតភាព ដែលមានន័យថា ទង់ជាតិ ភ្លេងជាតិ ឬនិមិត្តសញ្ញាជាតិផ្សេងទៀតមិនត្រូវប្រើប្រាស់ឡើយ។ ក្រុមប្រឹក្សាប្រតិបត្តិ IOC ធ្លាប់បានប្រាប់សហព័ន្ធអន្តរជាតិ និងអ្នករៀបចំព្រឹត្តិការណ៍ថា អត្តពលិក និងបុគ្គលិកដែលគាំទ្រយ៉ាងសកម្មក្នុងសង្គ្រាមឈ្លាពាននៅអ៊ុយក្រែន ឬជាប់ជាកាតព្វកិច្ចយោធា មិនគួរត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងនោះទេ ហើយក្រោយការថ្លែងនេះ។
IOC រងការរិះគន់យ៉ាងចាស់ដៃ និងការចោទប្រកាន់ថា កំពុងតែស្វែងរកផ្លូវសម្រាប់ជនជាតិរុស្ស៊ី និងបេឡារុសក្នុងការប្រកួតប្រជែង ខណៈដែលចក្រភពអង់គ្លេសស្ថិតក្នុងចំណោមប្រទេសជាង ៣០ ដែលបានសន្យាគាំទ្រចំពោះការហាមប្រាមជាបន្តបន្ទាប់ ដោយលេខាធិការវប្បធម៌ចក្រភពអង់គ្លេស លោកស្រី Lucy Frazer បាននិយាយថា ផែនការរបស់ IOC មិនគួរឱ្យជឿទុកចិត្ត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងដំណើរការចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា មុនពេលដែលព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកចូលមកដល់ ដែលនឹងដំណើរការចាប់ពីថ្ងៃទី២៨ ខែសីហា រហូតដល់ថ្ងៃទី៨ ខែកញ្ញា៕ (ប្រភព ៖ BBC)
ចែករំលែកព័តមាននេះ