ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សល់តែមួយថ្ងៃទេ! សង្ក្រាន្តឆ្នាំថ្មីថៃ នឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ UNESCO

1 ឆ្នាំ មុន

(បាងកក)៖ សង្ក្រាន្តឆ្នាំថ្មីថៃ នឹងត្រូវបញ្ចូលជា«បេតិកភណ្ឌវប្បធម៌អរូបី» របស់អង្គការយូណេស្កូ នេះបើយោងតាមការលើកឡើងរបស់ក្រសួងវប្បធម៌ថៃបានឱ្យដឹងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងរំពឹងថាប្រកាសជាផ្លូវការរបស់អង្គការយូណេស្កូ នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ…

(បាងកក)៖ សង្ក្រាន្តឆ្នាំថ្មីថៃ នឹងត្រូវបញ្ចូលជា«បេតិកភណ្ឌវប្បធម៌អរូបី» របស់អង្គការយូណេស្កូ នេះបើយោងតាមការលើកឡើងរបស់ក្រសួងវប្បធម៌ថៃបានឱ្យដឹងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងរំពឹងថាប្រកាសជាផ្លូវការរបស់អង្គការយូណេស្កូ នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ ស្អែកនេះ នៅទីក្រុង Kasane ប្រទេស Botswana នៅម៉ោង៥ល្ងាច (វេលានៅប្រទេសថៃ)។

ក្នុងនោះក្រសួងវប្បធម៌ថៃ អំពាវនាវឱ្យប្រជាជនខ្លួនទាំងអស់ចូលរួមឱ្យបានច្រើនកុះករនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដើម្បីអបអរដែលអង្គការយូណេស្កូ ដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្តថៃក្នុងបញ្ជី «បេតិកភណ្ឌវប្បធម៌អរូបី»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន THE NATION THAILAND នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងវប្បធម៌បាននិយាយថា លោករដ្ឋមន្ត្រីក្រសួងវប្បធម៌ កំពុងអញ្ជើញប្រជាពលរដ្ឋឱ្យចូលរួមក្នុងការប្រារព្ធពិធីអបអរ នៅទីលាន Lan Khon Muang ទល់មុខសាលាក្រុងបាងកក។ ជាពិសេសពិធីអបអរនេះនឹងធ្វើរយៈពេលមួយសប្តាហ៍ពេញ ចាប់ពីថ្ងៃទី០៧ ខែធ្នូ។ ក្រសួងថៃ បានទទួលការជូនដំណឹងក្រៅផ្លូវការដែលបង្ហាញពីសេចក្តីប្រកាសរបស់អង្គការយូណេស្កូកាលពីថ្ងៃពុធ ដូច្នេះថៃបានរៀបចំការប្រារព្ធពិធីនេះតាមការរំពឹងទុក។

ក្នុងពិធីអបអរផ្ទាល់ នឹងមានវត្តមាននាយករដ្ឋមន្រ្តីថៃ នឹងអញ្ជើញជាអធិបតី ហើយបវរកញ្ញា Miss Universe លំដាប់រងទី១ គឺនាង Anntonia Porsild នឹងមានវត្តមានក្នុងពិធីនេះផងដែរ។ សូមរំលឹកថាប្រទេសថៃ បានប្រកាសផែនការបន្តការប្រារព្ធពិធីបុណ្យ Songkran ពេញមួយខែនៃខែមេសា នាឆ្នាំក្រោយ ក្នុងគោលបំណងលើកកំពស់ព្រឹត្តិការណ៍នេះជា soft power របស់ប្រទេស។ ប្រសិនបើត្រូវបានប្រកាសជាផ្លូវការនោះ សង្ក្រាន្តឆ្នាំថ្មីថៃ នឹងក្លាយជាប្រពៃណីថៃទី៤ ដែលស្ថិតក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបី បន្ទាប់ពីល្ខោនខុនថៃ ម៉ាស្សាថៃ និងរបាំណូរ៉ា៕