ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថក្រោះ​អ៊ីស្រា​អែ​ល​លុក​ចូល​ដល់​ភាគ​ខាងត្បូង​ហ្គា​ហ្សា

4 ខែ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ មិន​ត្រឹមតែ​ភាគ​ខាងជើង​ជ្រោយ​ហ្គា​ហ្សា​ដែល​ទាក់ទិន​នឹង​ការ​

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ មិន​ត្រឹមតែ​ភាគ​ខាងជើង​ជ្រោយ​ហ្គា​ហ្សា​ដែល​ទាក់ទិន​នឹង​ការ​វាយលុក​តាម​ជើងគោ​ករប​ស់អ៊ីស្រា​អែ​ល​ទេ តែ​រថក្រោះ​និង​ប៊ុល​ដូ​ហ្ស័​រ​ច្រើន​គ្រឿង​ពេល​នេះ​លុក​ចូល​ដល់​ភាគ​ខាងត្បូង​ដែល​ដី​ប៉ា​ឡេ​ស្ទី​ន​នោះ​កាលពី​យប់​ថ្ងៃ​ទី​៤​ធ្នូ​។

កងទ័ព​អី​ុ​ស្រា​អែ​ល​ពង្រីក​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ក្នុង​ដែនដី​ហ្គា​ហ្សា​ទាំងមូល ជិត​២​ខែ​ក្រោយ​ចាប់ផ្ដើម​សង្គ្រាម​ពី​ថ្ងៃ​ទី​៧​តុលា​មក​។ កងទ័ព​អី​ុ​ស្រា​អែ​ល​អះអាង​ថា កងរថក្រោះ​ខ្លួន​បាន​លុក​ចូល​ក្នុង​ទីក្រុង​ខាន់​យូ​ណេ​ស ជាទី​ក្រុង​ធំ​មួយ​នៅ​ភាគ​ខាងត្បូង​ហ្គា​ហ្សា កន្លែង​ដែល​មាន​អ្នក​ភៀសខ្លួន​ដ៏​ច្រើន​មក​ពី​ភាគ​ខាងជើង​ជ្រោយ​ហ្គា​ហ្សា​។

តាំងពី​បន្ត​ឡើង​វិញ​ការ​ប្រយុទ្ធ​ពី​ថ្ងៃ​ទី​១​ធ្នូ​មក កងទ័ព​អី​ុ​ស្រា​អែ​ល​បាន​បាញ់​ផ្លោង​និង​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំងក្លា លើ​ភាគ​ខាងត្បូង​ហ្គា​ហ្សា​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ច្រើន​បំផុត ក្នុង​ចំណោម​ប្រជាជន​តំបន់​នោះ​និង​ប្រជាជន​ដែល​រត់​ភៀសខ្លួន​ពី​ភាគ​ខាងជើង​ដែនដី​នោះ​ដែល​អី​ុ​ស្រា​អែ​ល​កម្ទេច​យ៉ាងធ្ងន់ធ្ងរ​រួច​ហើយ​និង​កំពុង​បន្ត​ទៀត​។ បណ្ដា​រថក្រោះ​អី​ុ​ស្រា​អែ​ល​ពេល​នេះ​កំពុង​បើកបរ​លើ​ផ្លូវ​សាឡា​ហី​ុ​ឌី​ន​ដែល​ភ្ជាប់​រវាង​ភាគ​ខាងជើង​និង​ភាគ​ខាងត្បូង​ហ្គា​ហ្សា​ហើយ​កាត់​ផ្ដាច់​ផ្លូវ​នោះ​ដោយ​ការ​បាញ់​រះ​និង​ការ​បាញ់​ផ្លោង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ