ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​នឹង​ទិញ​យន្តហោះ​បំបាំងកាយ​ច្រើន​ទៀត​ពី​អា​មេ​រិ​ក

4 ខែ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ YONHAP ​ថា ក្រុង​សេ​អ៊ូ​ល​សម្រេច​

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ YONHAP ​ថា ក្រុង​សេ​អ៊ូ​ល​សម្រេច​ទិញ​យន្តហោះ​ប្រដេញ​បំបាំងកាយ​ធុន​F-35A ២០​គ្រឿង​ទៀត​ពី​ក្រុមហ៊ុន​យក្ស​អា​មេ​រិ​ក​LOCKHEED MARTIN ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណាក់កាល​ទី​២​នៃ​គម្រោង​ដែល​សំដៅយក​យន្តហោះ​ទាំងនោះ មក​ជំនួស​បណ្ដា​យន្តហោះ​ប្រដេញ​ចាស់​ៗ របស់​កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​។

គណៈកម្មាធិការ​ជម្រុញ​គម្រោង​ការពារ បាន​អនុម័ត​រួច​ហើយ​នូវ​គម្រោង​នោះ​ដែល​មាន​ទឹកប្រាក់​៤២៦០​ពាន់​លាន​វ៉ុ​ន ប្រមាណ​ជា​៣,២២​ពាន់​លាន​ដុល្លារ​រហូត​ដល់​ឆ្នាំ​២០២៨​។ យន្តហោះ​ប្រដេញ​បំបាំងកាយ​ទាំងនេះ​នឹង​ជា​ផ្នែក​មួយ ដែល​នឹង​រួមចំណែក​ក្នុង​កិច្ច​ការពារ​ប្រឆាំង​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាងជើង​។ សម្រាប់​គម្រោង​មួយទៀត​កូរ៉េ​ខាងត្បូង​នឹង​ទិញ​បណ្ដា​យន្តហោះ​ដឹក​ជ​ញ្ចូ​ន​យោធា​ធុន​ធំ​C390 ផលិត​ដោយ​ក្រុមហ៊ុន​ប្រេ​ស៊ីល​EMBRAER​ក្នុង​ទំហំ​ទឹកប្រាក់​៧១០​ពាន់​លាន​វ៉ុ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ