ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​មួយ​នឹង​វា.យប្រហារ​ភាគ​ខាងត្បូង​ថៃ​ឆាប់​ៗនេះ

4 ខែ មុន

ប្រទេស​ថៃ ៖ ផ្នែក​ឧតុនិយម​ថៃ​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​៥​ធ្នូ​ពី​ការ​ព្យាករណ៍​មួយ​ថា នឹង​មាន​ព្យុះ​នា​

ប្រទេស​ថៃ ៖ ផ្នែក​ឧតុនិយម​ថៃ​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​៥​ធ្នូ​ពី​ការ​ព្យាករណ៍​មួយ​ថា នឹង​មាន​ព្យុះ​នា​ពេល​ឆាប់​ៗ​នេះ​វាយប្រហារ​ភាគ​ខាងត្បូង​ថៃ​និង​ព្រមាន​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​និង​គ្រោះ​ទឹកជំនន់​ភ្លាម​ៗ​។

តាម​ការ​ប្រកាស​នោះ​ថា បន្ទាប់​ទឹកជំនន់​ភ្លាម​ៗ​នោះ​នឹង​មាន​រលក​ត្រជាក់​ថ្មី​រវាង​ថ្ងៃ​ទី​៦​និង​ទី​៨​ធ្នូ​។ ការ​ព្យាករណ៍​២៤​ម៉ោង​នោះ​គូសបញ្ជាក់​ថា ប្រព័ន្ធ​សម្ពាធ​ខ្ពស់​មួយ​ឬ​ការ​ប្រជុំ​នៃ​នៃ​ខ្យល់​ត្រជាក់​មក​ពី​ប្រទេស​ចិន គ្របដណ្ដប់​ជា​បន្តបន្ទាប់​លើ​តំបន់​ភាគ​ខាងជើង​និង​ភាគ​ឦសាន​ថៃ​ព្រមទាំង​សមុទ្រ​ចិន​ខាងត្បូង​។ សភាពការណ៍​បែប​នោះ​នឹង​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​តំបន់​មួយ​ចំនួន​របស់​ប្រទេស​។ ដូច្នេះ​ប្រជា​កសិករ​ត្រូវ​រៀបចំ​ទប់ទល់​ចំពោះ​ការ​ខូចខាត​ផលដំណាំ​របស់​ខ្លួន​។

ប្រជាជន​ភាគ​ខាងត្បូង​ថៃ​ត្រូវ​បាន​គេ​ស្នើ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ទឹកជំនន់​ភ្លាម​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ