Premier League លក់សិទ្ធិផ្សាយទូរទស្សន៍ក្នុងតម្លៃមិនធ្លាប់មានពីមុន
អង់គ្លេស ៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានយល់ព្រមលើកិច្ចព្រម
អង់គ្លេស ៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានយល់ព្រមលើកិច្ចព្រម
អង់គ្លេស ៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានយល់ព្រមលើកិច្ចព្រមព្រៀងលក់សិទ្ធិផ្សាយទូរទស្សន៍ក្នុងស្រុកតម្លៃ ៨.៤៦ពាន់លានដុល្លារអាមេរិកសម្រាប់ទូរទស្សន៍ Sky និង TNT ដើម្បីផ្សាយផ្ទាល់រហូតដល់ ២៧០ប្រកួតក្នុងមួយរដូវកាល។
លីគកំពូលអង់គ្លេសមួយនេះបានបញ្ជាក់ថា កិច្ចព្រមព្រៀងនឹងគ្របដណ្តប់រយៈពេល៤ឆ្នាំ គិតចាប់ពីរដូវកាល ២០២៥-២៦ តទៅ ខណៈដែលកិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងលក់សិទ្ធិផ្សាយទូរទស្សន៍កីឡាមានតម្លៃថ្លៃបំផុត ដែលមិនធ្លាប់មាននៅក្នុងចក្រភពអង់គ្លេស។
កិច្ចព្រមព្រៀងនេះក៏រួមមានផ្តល់សិទ្ធិដល់ទូរទស្សន៍ BBC សម្រាប់ការបន្តបង្ហាញវីដេអូហាយឡាយ (Highlights) នៅលើការប្រកួតប្រចាំថ្ងៃផងដែរ ដែលរួមមាន MOTD2 និង Football Focus បូករួមទាំងសិទ្ធិឌីជីថលបន្ថែម សម្រាប់វេទិកាអនឡាញរបស់ខ្លួន។
នៅក្នុងចំណោមកញ្ចប់ចំនួន ៥ ទូរទស្សន៍ Sky បានទទួលបានរហូតដល់ ៤កញ្ចប់ ដោយត្រូវផ្សាយយ៉ាងតិចចំនួន ២១៥ប្រកួតក្នុងមួយរដូវកាល ខណៈដែលទូរទស្សន៍ TNT នឹងផ្សាយយ៉ាងតិច ៥២ប្រកួតក្នុងមួយរដូវកាល។ បន្ថែមលើសពីនេះទៀត Sky Sports ក៏នឹងផ្សាយ ១០ប្រកួតចុងក្រោយនៃរដូវកាលនីមួយៗផងដែរ។
គួរបញ្ជាក់ថា នេះគឺជាលើកទី១ហើយដែល Premier League បានឆ្លងកាត់ដំណើរការដេញថ្លៃសម្រាប់លក់សិទ្ធិផ្សាយការប្រកួតរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៨។ កិច្ចព្រមព្រៀងសិទ្ធិផ្សាយក្នុងស្រុកបច្ចុប្បន្នតម្លៃ ៦.៣ពាន់លានដុល្លារអាមេរិក ដែលមានរយៈពេល៣រដូវកាល និងផុតកំណត់នៅចុងរដូវកាល ២០២៤-២៥៕ (ប្រភព ៖ BBC)
ចែករំលែកព័តមាននេះ