- ភ្នំពេញ
ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋកម្ពុជាយើងនៅឆ្នាំក្រោយ ត្រូវបានព្យាករណ៍ថា ឡើងដល់ ២.០៧១ ដុល្លារ ដោយឡើងពី១.៩១៧ ដុល្លារនៅក្នុងឆ្នាំ២០២៣នេះ។ ពោលគឺពិតជាវិជ្ជមាន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កំណើននេះ
ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋកម្ពុជាយើងនៅឆ្នាំក្រោយ ត្រូវបានព្យាករណ៍ថា ឡើងដល់ ២.០៧១ ដុល្លារ ដោយឡើងពី១.៩១៧ ដុល្លារនៅក្នុងឆ្នាំ២០២៣នេះ។ ពោលគឺពិតជាវិជ្ជមាន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កំណើននេះ
ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋកម្ពុជាយើងនៅឆ្នាំក្រោយ ត្រូវបានព្យាករណ៍ថា ឡើងដល់ ២.០៧១ ដុល្លារ ដោយឡើងពី១.៩១៧ ដុល្លារនៅក្នុងឆ្នាំ២០២៣នេះ។ ពោលគឺពិតជាវិជ្ជមាន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កំណើននេះមិនទាន់អាចអោយយើងគួរអនុវត្ត ឬប្រព្រឹត្តិខ្លួនរត់តាមសម្ភារៈដែលកំពុងតែអន្ទងរាល់ពេលនោះទេ។
បញ្ហាសម្ភារៈនិយមនៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ន គឺមានច្រើនណាស់ ដោយ រាប់តាំងពីអារហារ របៀបហូបចុក សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ គ្រឿងលំអរខ្លួនប្រាណ គ្រឿងអលង្ការ ទូរស័ព្ទ និងយានយន្តរាប់តាំងពីម៉ូតូដល់រថយន្ត ខណៈដែលនៅពេលនេះ លំដាប់សេដ្ឋីនៅស្រុកយើងខ្លះដល់ថ្នាក់ចាប់ផ្តើមរត់ប្រណាំងគ្នាទិញដល់ឧទ្ធម្ភាគចក្រថែមទៀតផង។
យើងមិនហាមឃាត់នោះទេ ប្រសិនបើលោក/លោកស្រីមានធនធានគ្រប់គ្រាន់ ហើយនេះជាសិទ្ធិសេរីភាព និងរស់និយមរបស់អស់លោក/លោកស្រីផ្ទាល់ ហើយក៏អាចចាត់ទុកថា ជាសេចក្តីសុខរបស់អស់លោក/លោកស្រីផងដែរ។ ប៉ុន្តែសម្រាប់អ្នកដែលមិនមានប្រាក់ចំណូល ឬធនធានសម្រាប់ការចំណាយទៅលើសម្ភារៈនិយមទាំងអស់នេះទេ សូមរិះគិត និងពិចារណាឡើងវិញ បើមិនដូច្នេះទេ យើងនឹងមានហានិភ័យនៅលើបញ្ហាបំណុល ពីព្រោះការចំណាយលើកត្តាសម្ភារៈទាំងនោះខ្ពស់ និងច្រើនខ្លាំងណាស់ ។
នៅពេលនេះ កម្ពុជាយើងទោះបីអត្រាផលិតផលនៅក្នុងស្រុករបស់ប្រជាជនម្នាក់ៗនៅតែទាបជាងគេ បើធៀបនឹងប្រទេសក្នុងតំបន់ភាគច្រើន ពោលគឺនៅតែជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ហើយកំពុងតែខិតខំប្រឹងប្រែងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ដែលមានប្រាក់ចំណូលប្រមាណជា៤០០០ដុល្លារនៅក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ក៏ពិតមែន ប៉ុន្តែអ្វីៗដែលមានតម្លៃថ្លៃៗទាំងអស់សុទ្ធតែមាននៅកម្ពុជា។
សម្រាប់ការទទួលទានអាហារមួយពេល នៅពេលនេះ មានអ្នកដែលចាយលុយចាប់ពី៥០០០រៀល ទៅខ្ទង់រយដុល្លារក្នុងម្នាក់មានច្រើន ខណៈពេលដែលសម្លៀកបំពាក់វិញមួយកំប្លេ៥ដុល្លារ រហូតដល់ខ្ទង់រយ ខ្ទង់ពាន់ដុល្លារក៏មានមិនតិច។ នោះយើងនៅមិនទាន់រាប់បញ្ចូលលើតម្លៃទូរស័ព្ទ និងឧបករណ៍ ក៏ដូចជាវត្ថុប្រើប្រាស់ដែលមានតម្លៃថ្លៃៗផ្សេងៗទៀតនៅឡើយទេ ។
នៅពេលនេះ មានការលេងសើចច្រើនក្នុងមជ្ឈដ្ឋានទូទៅ ហើយការលេងសើចនេះ ក៏ជាសក្ខីភាពដែលឆ្លុះបញ្ចាំងអំពីទស្សនៈនៃសម្ភារៈនិយមនេះផងដែរ ។ ដើម្បីបង្ហាញថា ខ្លួនហ៊ឺហា អ្នកខ្លះមានចំណូលមួយខែត្រឹមកម្រិត៤០០ទៅ៥០០ដុល្លារនោះទេ ប៉ុន្តែរាល់ថ្ងៃ ហ៊ានចំណាយទទួលទានកាហ្វេសុទ្ធតែប្រែន ដែលមានតម្លៃចាប់ពី២ដុល្លារដល់៥ដុល្លារក៏មាន។ ស្របពេលនោះ អ្នកខ្លះមានប្រាក់ចំណូលខ្ទង់ពាន់ តែហ៊ានត្រឹមតែចូលពិសារការហ្វេប្រែនៗនោះម្តងម្កាល ខណៈពេលដែលរាល់ថ្ងៃ អាចទិញកាហ្វេកិនឆុង ផឹកនៅផ្ទះប៉ុណ្ណោះ។
កុំលេងសើចនឹងការចំណាយនៅហាង ដើម្បីតែភាពហ៊ឺហា និងឡូយឆាយ ទោះនៅហាងតូចឬធំ ការចំណាយរបស់យើងម្នាក់ៗ គឺពិតជាខ្ពស់ខ្លាំងណាស់។ សម្រាប់ការទទួលទាននៅក្នុងគ្រួសារតូចមួយ ប្រសិនបើចេះច្នៃប្រឌិតត្រឹម១០ដុល្លារនៅក្នុងមួយថ្ងៃក៏បានអាហារដ៏ឆ្ងាញ់ពិសារ និងមានគុណភាពទាំងជីវជាតិ និងអនាម័យផងដែរ ។ ខណៈដែលរបស់របរដូចជាទូរស័ព្ទប្រើមួយដឹងមួយ ពោលគឺប្រើទាល់តែខួចចាំប្តូរ។ ប្រសិនបើយើងប្តូរ ឬរត់តាមបច្ចេកវិទ្យា នោះជីវិតយើងនឹងមិនសល់អ្វីឡើយ ។
សម្រាប់ទូរស័ព្ទមួយគ្រឿងៗ ប្រែនដែលល្អខ្លះលើសពី១០០០ដុល្លារ ហើយវាចេញថ្មីរាល់ឆ្នាំ បើយើងប្តូរវារាល់ឆ្នាំ តើជីវិតយើងនៅសល់អី ក្រៅពីបំណុលនៃការបង់រំលួស? ។ យានយន្តក៏ដូចគ្នាផងដែរ សូមកុំរត់តាមសេរី ទោះបីជាតម្លៃវានៅដដែល ហើយសូម្បីថោកជាងមុខបន្តិចក្តី ប៉ុន្តែសំខាន់ការដោះដូរយានយន្តជាម៉ូតូក្តី ជារថយន្តក្តី គឺខាតមិនក្រោម២៥ ទៅ៣០ភាគរយ នោះទេ ។
សរុបមកវិញ អ្វីដែលយើងលើកឡើងគ្រាន់តែជាការពញាក់ស្មារតី និងរំញោច ក៏ដូចជារំលឹកអំពីបញ្ហានៃការប្រពឹត្តិខ្លួនជាមនុស្សសម្ភារៈនិយមតែប៉ុណ្ណោះ ។ មនុស្សដែលមានទស្សនៈបែបនេះ ប្រសិនបើយើងមានប្រាក់ចំណូល មានធនធានគាំទ្រ និងជីវភាពមួយធូរធា វាក៏ប្រសើរ ប៉ុន្តែសម្រាប់យើងនៅក្នុងចំណោមមនុស្សដែលរត់តាមគេ សូមពិចារណា ។ អ្នកដែលគេមានធនធានស្រាប់ គេបោះមួយជំហានៗឆ្ងាយ តែយើងមិនដែលរត់តាម គេហត់ណាស់ សូមរិះគិតឡើងវិញ ។ ដើម្បីការងារ ក៏ដូចជារក្សាមុខរបរ ឬជំនួញអោយបន្តនិរន្តភាព និងជោគជ័យ ការរក្សាស្ថានភាពសមរម្យ និងចូលខ្លួននៅក្នុងសង្គមចុះជាការស្រេច ។
អត្ថបទដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ