ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​កំពុង​ដេញ​គោ​ឡើង​ឡាន តែ​​ត្រូវ​ម្ចាស់​តាម​ទាន់​ចាប់​​បាន​​​ម្នាក់​

4 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បក្សពួក​ក្រុម​ចោរលួច​គោ​ម្នាក់ ក្នុង​ចំណោម​បី​នាក់ ត្រូវ​ម្ចាស់​គោ​និង​អ្នក​ភូមិ​ដេញ​ចាប់​បាន​ភ្លាម​ៗ ពេល​កំពុង​នាំ​គ្នា​ធ្វើ​សកម្មភាពដេញគោ​របស់​អ្នក​ភូមិ​ចំនួន​០៦​ក្បាលឱ្យ​​ឡើង​រថ​យន្ត កាលពី​រសៀល​ថ្ងៃ​ទី០៤ ធ្នូ នៅ​ចំណុច​ភូមិ​ដង្គត់ ឃុំ​ស្ដៅ…

ខេត្តបាត់ដំបង ​៖ បក្សពួក​ក្រុម​ចោរលួច​គោ​ម្នាក់ ក្នុង​ចំណោម​បី​នាក់ ត្រូវ​ម្ចាស់​គោ​និង​អ្នក​ភូមិ​ដេញ​ចាប់​បាន​ភ្លាម​ៗ ពេល​កំពុង​នាំ​គ្នា​ធ្វើ​សកម្មភាពដេញគោ​របស់​អ្នក​ភូមិ​ចំនួន​០៦​ក្បាលឱ្យ​​ឡើង​រថ​យន្ត កាលពី​រសៀល​ថ្ងៃ​ទី០៤ ធ្នូ នៅ​ចំណុច​ភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល ហើយ​អ្នក​ភូមិ​បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម​ន៏​ភ្លាម​ៗ​ដែរ ដើម្បី​ប្រគល់​ជន​ដៃដល់​ឲ្យ​ចាត់ការ​តាម​ច្បាប់​ ។

យោង​តាម​របាយ​ការ​ណ៍​បឋម​របស់​លោក​មេ​ភូមិ​ដ​ង្ត​ត់បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​ចំនួន​០៣​នាក់ ជិះ​រថយន្ត​មួយ​គ្រឿង​ប្រភេទ​ទេសចរ​ណ៍​ទួ​រី​ស ព​ណ៌ស ពាក់​ស្លាក​លេខបាត់ដំបង 2A-7546 បាន​បើក​ចូល​ទៅ​ក្នុង​ចំការ​មៀន​មួយ​កន្លែង ចម្ងាយ​ពី​ផ្លូវ​កៅស៊ូ​ប្រហែល​៥០​ម៉េ​ត្រ​ ។ ពេល​នោះ​ ក្រុម​ចោរ​បាន​​នាំ​គ្នា​ដេញ​គៀងគោ​អ្នក​ភូមិ​ចំនួន​០៦​ក្បាល ឡើង​រថយន្ត​របស់​ខ្លួន តែ​ចៃដន្យ​ត្រូវ​ម្ចាស់​គោ​តាម​ទាន់ សួរនាំ​ក៏​ផ្អើល​រត់​ចូល​ព្រៃ​បាត់​ពីរ​នាក់ រីឯ​តៃកុង​ឡាន​ត្រូវ​បាន​ម្ចាស់​គោ​និង​អ្នក​ភូមិ​ក្របួច​ក​ជាប់ ខណៈ​ព្យាយាម​បើកឡាន​រត់គេច​ដែរ​។

នៅ​ក្នុង​របាយ​ការ​ណ៍ លោក​មេ​ភូមិ​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ម្ចាស់​គោ​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​ពី​អត្ត​សញ្ញា​ចោរ​ម្នាក់​ដែល​ត្រូវ​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ដែរ តែ​លោក​មេ​ភូមិ​បាន​និយាយ​ពី​សកម្មភាព​ក្រុម​​ចោរលួច​គោ និងអំពាវនាវ​ឲ្យ​អ្នក​ភូមិ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​គោ​ដែល​លេង​ឲ្យ​ស៊ី​ស្មៅ ឬចង​ឆ្ងាយ​ពី​ផ្ទះ​។ លោក​មេ​ភូមិ​បាន​ស្រង់​សម្ដី​ម្ចាស់​គោ​ថា ពេល​គាត់​កំពុង​ដើរ​រកគោ ស្រាប់​តែ​ប្រទះ​ឃើញ​ជន​ម្នាក់​បក្សពួក​ចោរ ដែល​អង្គុយ​យាម​ច្រកចូល​កន្លែង​លួច​គោ​។

ពេល​ម្ចាស់​គោ​សួរ​រកគោ ស្រាប់តែ​ជន​នោះ​ឆ្លើយ​បង្វែងដាន​ថា «​គោ​ដើរទៅ​ខាងលិច​ហើយ​» តែ​តាម​ការ​ពិត​ ពួក​វា​កំពុង​ដឹកគោ​ឡើង​ឡាន​ ។ បើ​តាម​ម្ចាស់​គោ​បាន​និយាយ​ថា ពេល​គាត់​ជិះ​ម៉ូតូ​ទៅ​ដល់​ គាត់​មិន​បានឃើញ​គោ​ទេ តែ​ពេល​នោះ​ស្រាប់តែ​ហ្វូងគោ​ឮ និង​ហាក់​ស្គាល់​សំឡេង​ម៉ូតូ​គាត់ ពួក​វា​ក៏​អើត​ក​រក​មើល ហើយ​ក៏​រត់​ចេញពី​ព្រៃ​សំដៅ​មក​គាត់ ខណៈ​ត្រៀម​ឡើង​ឡាន​ចោរ​ទៅ​ហើយ​ ។

ពេល​នោះ​ ម្ចាស់​គោ​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​ស្រែក​ឆោឡោ​ឲ្យ​អ្នក​ភូមិ​ក្បែរ​នោះ​ជួយ​ចាប់ចោរ​។ ម្ចាស់​គោ​បាន​និយាយ​ប្រាប់​មេ​ភូមិ​ថា ពេល​នោះ​ ម្ចាស់​គោ​បាន​ស្រែក​ហៅ​អ្នក​ភូមិ​ផង អ្នកដំណើរ​ផង​ឲ្យ​ជួយ​ចាប់​ចោរលួច​គោ និង​ទូរស័ព្ទ​សុំ​ជំនួយ​ពី​សមត្ថកិច្ច​ផង​ ។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ ចោរ​ម្នាក់​ដែល​យាមផ្លូវ និង​ម្នាក់​ទៀត​លោត​ចុះ​ពី​ក្នុង​ឡាន រត់​ចូល​ព្រៃ​បាត់​ឈឹង រីឯ​ម្នាក់​ទៀត​ជា​បើកបរ​ឡាន បាន​ព្យាយាម​បើក​រត់គេច​ ។

ប៉ុន្តែ​ពេល​បើក​ឡើង​ផ្លូវ​កៅស៊ូ​ក៏​ជ្រុល​ហូ​ស​ទៅ​ធ្លាក់​ប្រឡាយ ទើបត្រូវ​ម្ចាស់​គោ​និង​អ្នកក្រ​បួ​ចក​ជាប់ និង​បាន​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ប៉ុ​ស្ដិ៍​រដ្ឋបាល​ស្ដៅ ទាំង​មនុស្ស​ ទាំង​រថយន្ត ដើម្បី​ចាត់វិធានការ​តែ​ម្ដង ​។ បើ​តាម​សមត្ថកិច្ច បាន​ប្រាប់​ថា បើ​តាម​ការ​ស្រាវជ្រាវ ក្រុម​ចោរលួច​គោ​ខាងលើ​នេះ និង ភិនភាគ​នៃ​រថយន្ត ធ្លាប់​ត្រូវ​បាន​កម្លាំង​ជំនាញ​កំណត់​ជា​មុខសញ្ញា និង​តាមដាន​សកម្មភាព​ក្រុម​នេះ​រហូត​មក​ ។

ក្រុម​នេះ​ ធ្លាប់​ធ្វើ​សកម្មភាព​លួច​គោ​ច្រើន​លើក​ហើយ តែ​លើក​នេះ​ត្រូវ​អស់​លក្ខ​ណ៍ដោយសារ​ម្ចាស់​គោ​តាម​ទាន់​ពេល​កំពុង​ធ្វើ​សកម្មភាព​ដេញគោ​ឡើង​ឡាន​ទាំង​ថ្ងៃ​ ។ យ៉ាងណា​ក្ដី ពេល​នេះ​មន្ត្រី​ជំនាញ អធិការ​ស្រុក​រតន​មណ្ឌល​កំពុង​សួរនាំ ចាត់ការ​តាម​នីតិ​វី​ធី​ហើយ​ ៕ ​

អត្ថបទសរសេរ ដោយ