ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ៖ យើង​មិន​អាច​បន្ថយ​ភាព​ក្រីក្រ​ដល់​ចំណុចសូន្យ​ភាគរយ​ទេ ហើយ​មិន​អាច​ធានា​បាន​ពិភពលោក​គ្មាន​អ្វី​ប្រែប្រួល​នោះ​ដែរ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា យើង​មិន​ទាន់​អាច​កាត់​បន្ថយ នៃ​ភាព​ក្រីក្រ ទៅ​ដល់​ចំណុចសូន្យ​ភាគរយ​នោះ​ទេ ហើយ​ក៏​មិន​អាច​ធាន​បាន​ពិភពលោក នឹង​មិនមែន​មាន​អ្វី​ប្រែប្រួល…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា យើង​មិន​ទាន់​អាច​កាត់​បន្ថយ នៃ​ភាព​ក្រីក្រ ទៅ​ដល់​ចំណុចសូន្យ​ភាគរយ​នោះ​ទេ ហើយ​ក៏​មិន​អាច​ធាន​បាន​ពិភពលោក នឹង​មិនមែន​មាន​អ្វី​ប្រែប្រួល ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​សង្គម​បាន​ដែរ ។

ថ្លែង​ក្នុង​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​គោលការណ៍​ណែនាំ ស្តី​ពី​ក្រប​ខណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ និង គោលការណ៍​ណែនាំ ស្តី​ពី​ក្រប​ខណ្ឌ​កិច្ច គាំពារ​សង្គម​ឆ្លើយ​តប​នឹង​គ្រោះអាសន្ន​» នា​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​សណ្ឋាគា​សុខា​ភ្នំពេញ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖ យើង​ត្រូវ​តែ​ទទួលស្គាល់​ថា ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តែ​មាន​។ ពិសេស​នោះ បើសិន​គ្មាន​ស្ថានភាព​សេដ្ឋកិច្ច​សកល មិន​អាច​នៅ​ស្ថិតស្ថេរ​នោះ​ទេ ជាក់ស្តែង​ក្នុង​រយៈពេល​៤​ឆ្នាំ​មកនេះ ពិភពលោក​បាន ជួប​ប្រទះ នូវ​បញ្ហា​ផ្ទួន​ៗ ក្នុង​នោះ​មាន ៖ វិបត្តិ​នូវ​ជំងឺ​កូ​វី​ដ​-១៩ បញ្ហា​សង្គ្រាម​នៅ​អឺរ៉ុប ក៏​ដូច​ជា​នៅ​ម​ជ្ឈឹ​ម​បូព៌ា និង​នៅ​កន្លែង​ផ្សេង​ទៀត ។

សម្តេច​ធិ​បតី បាន​បន្ត​ថា វិបត្តិ​ដែល​កើតឡើង​នោះ សូ​ម្បី​តែ​ក្នុង​ប្រទេស​អាស៊ាន​ក៏​មាន​ដែរ​។ ហើយ​ក្រៅពី​នោះ វិបត្តិ​ដែល​ជួប​ប្រឈម​នោះ គឺ​អតិផរណា នៃ​សេដ្ឋកិច្ច​ពិភពលោក ក៏​បាន​ប៉ះពាល់​ដល់​កម្ពុជា​ផង​ដែរ ដោយសារ​តែ​សេដ្ឋកិច្ច​កម្ពុជា មិន​ស្ថិត​ក្នុង​ជា​សេដ្ឋកិច្ច​ឯក​កោ​នោះ​ទេ គឺ​កម្ពុជា​បាន​ភ្ជាប់​ការ​ធ្វើ​សម​ហ​រណ៍កម្ម​សេដ្ឋកិច្ច​ជាមួយ​ពិភពលោក ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ៖ «​អ៊ីចឹង​អ្វី​ដែល​ប៉ះពាល់​ផ្ទះ​ដល់​យើង​ម្តងនេះ គឺជា​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល យកចិត្តទុកដាក់​..​។ រាជរដ្ឋាភិបាល​ស្ថិត​ក្នុង​ស្មារតី មុន​ទុក​ឲ្យ​អ្នក​ណា​ម្នាក់​ចោល​ដោយ​មិន​បាន​យកចិត្តទុកដាក់​នោះ​ទេ ហើយ​រាជរដ្ឋាភិបាល​យើង មិនមែន​ធ្វើ​សកម្មភាព​តែ​ពេល​ល្អ​ទេ ហើយ​ពេល​លំបាក​ទុក​ប្រជាជន​ចោល​នោះ តែ​រាជរដ្ឋាភិបាល​មួយ​បុ​រេ​សកម្ម​» ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​តែងតែ​ធ្វើការ​ឆ្លើយ​តប​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ ពិសេស​នោះ​ការ​វាយ​លុប​រា​ត្បា​ត​ជំងឺ​កូ​វី​ដ​-១៩ បញ្ហា​គ្រោះ​ទឹកជំនន់ បញ្ហា​អតិផរណា នៃ​សេដ្ឋកិច្ច​និង​បញ្ហា​ផ្សេង​ៗ​ទៀត ដែល​កើត​មាន ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី បាន​លើក​ឡើង​ក្នុង​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា​នេះ រាជរដ្ឋាភិបាល​នឹង​បន្ត​ធ្វើការ​គាំពារ​សង្គម ដែល​ត្រូវ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឲ្យ​មាន​ប្រសិទ្ធភាព និង​សុ​គ​ង្ក​ត់​ភាព និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន ទាន់​ពេល​។​ជា​ពិសេស​នោះ ប្រជាពលរដ្ឋ ដែល​ត្រូវការ​ជំនួយ​សង្គម ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖ «​យើង​មិន​ទាន់​អាច​កាត់​បន្ថយ នៃ​ភាព​ក្រីក្រ​ទៅ​ចំណុចសូន្យ​ភាគរយ​នោះ​ទេ​។ ហើយ​ក៏​មិន​អាច​ធាន​បាន​ពិភពលោក និង​មិនមែន​មាន​អ្វី​ប្រែប្រួល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​សង្គម​នោះ​ទេ​។ មិន​មាន​អ្នក​ណា​ធ្វើ​បាន​ទេ ហើយ​បើសិន​ពិភពលោក​អាច​ធានា​បាន​ថា មិនមែន​ទឹកជំនន់ មិនមែន​វិបត្តិ​សង្គ្រាម និង​បញ្ហា​ផ្សេង​ៗ​ប៉ះពាល់​ដល់​ជីវភាព​សង្គម​បាន នោះ​យើង​អាច​ធ្វើ​ផែនការ​បាន ប៉ុន្តែ​យ៉ាងណា យើង​នៅ​តែ​គិត​ពី​អភិក្រម​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​ពេល​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ