ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ឧ​ហ្សា​ហ៍​ក្អក​ញឹកញាប់ គួរ​ធ្វើ​បែប​ណា ?

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ក្អក គឺជា​រ៉េ​ផ្លិច​មួយ ដែល​ជួយ​កូន​របស់​អ្នក​ជម្រះ​ផ្លូវដង្ហើម​របស់​ពួក​គេ​នូវ​ទឹករំអិល ឬ​ការ​រលាក ដូច​ជា​ធូលី ភាគល្អិត​តូច​ៗ​ជាដើម ។ ដូច្នេះ…

រាជធានី​ភ្នំពេញ ៖ ការ​ក្អក គឺជា​រ៉េ​ផ្លិច​មួយ ដែល​ជួយ​កូន​របស់​អ្នក​ជម្រះ​ផ្លូវដង្ហើម​របស់​ពួក​គេ​នូវ​ទឹករំអិល ឬ​ការ​រលាក ដូច​ជា​ធូលី ភាគល្អិត​តូច​ៗ​ជាដើម ។ ដូច្នេះ ប្រសិនបើ​កូន​របស់​អ្នក​ក្អក​ញឹកញាប់ ការ​ស្វែង​យល់​ពី​មូលហេតុ​ច្បាស់លាស់ អាច​ជួយ​ឱ្យ​ពួក​គេ​ឆាប់​ធូរស្រាល ។ យ៉ាងណាមិញ ការ​ក្អក ជា​ធម្មតា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ពី ២ ទៅ ៤ ស​ប្តា​ហ៍ ។ តាម​រយៈ​ការ​សម្រាក និង​ការ​ទទួលទាន​ជាតិ​ទឹក​ឱ្យ​បាន​ច្រើន ការ​ក្អក​ភាគច្រើន​ចំពោះ​ក្មេង និង​ទារក​ទំនងជា​នឹង​ធូរស្បើយ​ក្នុង​រយៈពេល​ពី ២ ទៅ ៤ ស​ប្តា​ហ៍ ។

វា​អាស្រ័យ​លើ​អ្វី​ដែល​បង្ក​ឱ្យ​មានការ​ក្អក ដូច្នេះ​មានរឿង​ជា​ច្រើន​ដែល​ឪពុក​ម្តាយ​អាច​ធ្វើ​បាន ដើម្បី​ជួយ​បន្ថយ​ភាព​មិន​ស្រួលខ្លួន​របស់​កួន​ៗ ។
•​ ​សម្រាប់​កុមារ​ដែល​មាន​អាយុ​លើស​ពី​មួយ​ឆ្នាំ អ្នក​អាច​សាកល្បង​ផ្តល់​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ និង​ក្រូចឆ្មារ​មួយ​ស្លាបព្រា​ក្នុង​ទឹក​ក្តៅ​ឧណ្ហ​ៗ មុន​ពេល​ចូល​គេង ។
•​ ​ផ្តល់​បរិយាកាស​នៃ​ការ​គេង​ឱ្យ​ស្ងប់ ដើម្បី​ជួយ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ធូរស្រាល​នៅ​ពេល​យប់ ។
•​ ​ការ​ឱប​កូន​មុន​ចូល​គេង​ក៏​អាច​ជួយ​កូន​របស់​អ្នក​ធូរស្រាល​ខ្លះ​បាន​ដែរ ។
•​ ​ត្រូវ​ប្រាកដ​ថា ពួក​គេ​ផឹកទឹក​បាន​ច្រើន ។

គន្លឹះ​ដើម្បី​បំបាត់​ការ​ក្អក​នៅ​ពេល​យប់ ៖ ការ​គេង​លក់​ស្រួល អាច​ជួយ​ឱ្យ​កូន​របស់​អ្នក​វិល​មក​រក​ភាព​រស់​រវើក និង​ស្វាហាប់​ដូច​ធម្មតា ។ មានគំនិត​មួយ​ចំនួន​ដើម្បី​សាកល្បង ប្រសិនបើ​អ្នករក​ឃើញ​ថា ពួក​គេ​ភ្ញាក់​ពី​គេង និង​ក្អក​ច្រើន​នៅ​ពេល​យប់ ។
•​ ​បើក​ឧបករណ៍​សំណើម ឬ​ចំហាយ​ទឹក ដែល​ធ្វើ​ឱ្យ​វា​កាន់តែ​ងាយស្រួល​សម្រាប់​កូន​តូច​របស់​អ្នក​ក្នុង​ការ​ដកដង្ហើម និង​កាត់​បន្ថយ​ការ​រមាស់​ដែល​អាច​នាំ​មក​នូវ​ការ​ក្អក ។
•​ ​លើក​ក្បាល​របស់​ពួក​គេ​ឱ្យ​ខ្ពស់​បន្តិច ដោយ​ការ​ដាក់​អ្វីមួយ​នៅ​ក្រោម​ពូក លើក​ក្បាល​គ្រែ​បន្តិចដើម្បី​ជួយ​ឱ្យ​ពួក​គេ​ដកដង្ហើម​បាន​ស្រួល ។ ប្រសិនបើ​ទារក​របស់​អ្នកមាន​អាយុ​ក្រោម ៦ ខែ សូមកុំ​ដាក់​អ្វី​នៅ​ក្រោម ឬ​នៅ​លើ​ពូក​របស់​ពួក​គេ ដូច​ជា​ខ្នើយ ឬ​ភួយ​បន្ថែម ។

អ្នក​គួរតែ​ទាក់ទង​គ្រូពេទ្យ​ភ្លាម​ៗ ប្រសិនបើ​កូន​របស់​អ្នកមាន ៖ ការ​ក្អក​មិន​បាត់​ច្រើន​ជាង​បី​ស​ប្តា​ហ៍ ។ ការ​ក្អក​ជា​បន្តបន្ទាប់ ដែល​កាន់តែ​អាក្រក់​នៅ​ពេល​យប់ ឬ​ដោយ​ការ​ធ្វើ​លំ​ហាត់ប្រាណ ព្រោះ​វា​អាច​ជា​ជំងឺហឺត ។ ក្តៅខ្លួន​ខ្លាំង និង​ញ័រ ដោយសារ​ពួក​គេ​អាច​មានការ​ឆ្លង​មេរោគ​ក្នុង​តំបន់​ទ្រូង ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។ សាលារៀន​បន្ត​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​រៀងរាល់ថ្ងៃ ។

សាលារៀន​ផ្តល់​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕