ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​សំខាន់​ៗ​ដែល​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​ ប​.​ស​.​ស​. ​ទទួល​បាន​ពី​គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​សំខាន់​ៗ​ចំនួន​ ៣ ​ប្រភេទ​ដែល​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក​ប​.​ស​.​ស​. ទទួល​បាន​ដោយ​ចំណាយ​ត្រឹម​…

រាជធានីភ្នំពេញ ៖ បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​សំខាន់​ៗ​ចំនួន​ ៣ ​ប្រភេទ​ដែល​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក​ប​.​ស​.​ស​. ទទួល​បាន​ដោយ​ចំណាយ​ត្រឹម​ ១៥ ៦០០ រៀល ​ក្នុង​មួយ​ខែ​តាម​រយៈ​គោលនយោបាយ​ថ្មី​របស់​ប្រមុខ​រាជ​រដ្ឋបាល​កម្ពុជា​ដែល​បាន​ប្រកាស​ដាក់​ចេញ​កាលពី​ថ្ងៃ​ទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​ កន្លង​ទៅ​នេះ​ ។

អត្ថប្រយោជន៍​សំខាន់​ៗ​ទាំងនោះ​រួម​មាន​ទី​ ១​ ការ​ទទួល​បាន​សេវា​ពិនិត្យ ពិគ្រោះ​យោបល់ ព្យាបាល និង​ថែទាំ ទី​ ២ ​ការ​ទទួល​បាន​ប្រាក់​បំណាច់​មាតុភាព និង​ទី ​៣ ការ​ទទួល​បាន​ប្រាក់​វិភា​ជន៍​បូជាសព​ ។

បន្ថែម​ពី​នេះ សមាជិក ប​.​ស​.​ស​. ជា​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ទាំងអស់​អាច​ពិនិត្យ​ពិគ្រោះ​យោបល់ និង​ព្យាបាល​ជំងឺ នៅ​គ្រប់​មន្ទីរពេទ្យ​ជា​ដៃគូ ប​.​ស​.​ស​. ទូ​ទាំង​ប្រទេស ដោយ​ឥត​គិតថ្លៃ ​។

ទន្ទឹម​នឹង​នេះ ប​.​ស​.​ស​.​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​បុគ្គល​ស្វ័​យ​និ​យោជន៍ និងអ្នក​ក្នុង​បន្ទុក​សមាជិក​ប​.​ស​.​ស​. ឱ្យ​អញ្ជើញ​ទៅ​កាន់​ទីស្នាក់ការ ប​.​ស​.​ស​. ដែល​នៅ​ជិត​លោក​អ្នក​ទូ​ទាំង​ប្រទេស ឬ​ទំនាក់ទំនង​មក​កាន់​លេខ ៖ ១២៨៦ ឬ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម​របស់​យើង​៕ អត្ថបទសហការ