ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​សង្ឃ​ក្លែងក្លាយ​៦​នាក់ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​យ៉ាង​សកម្ម​​​ក្នុង​ក្រុងព្រះសីហនុ

4 ខែ មុន
  • ព្រះសីហនុ

ជនសង្ស័យ​ចំនួន​៦​នាក់ ដែល​ក្នុង​នោះ​​​មាន​៥​នាក់​​បាន​ក្លែងបន្លំ​ធ្វើ​ជា​​ព្រះ​សង្ឃ​ដើរ​បិណ្ឌបាត និង​ម្នាក់​​ទៀត​ធ្វើ​ជា​ម្ចាស់​ម៉ូតូ​កង់​បី ​និង​ជា​អ្នក​ដឹកព្រះសង្ឃ​ក្លែងក្លាយ​ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​​ព្រះពុទ្ធ​សាសនោះ ពេល​នេះ​​ត្រូវ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ចំនួន​៦​នាក់ ដែល​ក្នុង​នោះ​​​មាន​៥​នាក់​​បាន​ក្លែងបន្លំ​ធ្វើ​ជា​​ព្រះ​សង្ឃ​ដើរ​បិណ្ឌបាត និង​ម្នាក់​​ទៀត​ធ្វើ​ជា​ម្ចាស់​ម៉ូតូ​កង់​បី ​និង​ជា​អ្នក​ដឹកព្រះសង្ឃ​ក្លែងក្លាយ​ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​​ព្រះពុទ្ធ​សាសនោះ ពេល​នេះ​​ត្រូវបាន​​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ព្រះសីហ​នុ ឃាត់ខ្លួន​​បាន​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៣ ​កន្លង​ទៅ ។

ជុំវិញ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​​នេះ លោក​វរ​សេនីយ៍​ត្រី អ៊ុ​ក ពិ​សិទ្ធ មេបញ្ជាការ​មូលដ្ឋាន​កង
រាជ​​អាវុធហត្ថ​ក្រុងព្រះសីហនុ បានឱ្យ​ដឹង​ជាបឋមថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្ដម​សេ
នី​យ៍​ត្រី ហេង ប៊ុ​នទី មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត និង​សម្របសម្រួល​នីតិវិធី​ដោយ​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូងខេត្ត កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ព្រះសីហ​នុ និង​ស្រុក​ព្រែ​នប់ ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ បាន​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យទាំង​៦​នាក់ ។ ក្រុម​​ជន​នេះ ពាក់ព័ន្ធ​នឹង​ករណី​ក្លែងបន្លំ​ខ្លួន​ជា​សង្ឃ ដើរ​ប្រមូល​បច្ច័យ​ពី​ប្រជា​ពុទ្ធបរិស័ទ​ក្នុង​ក្រុងព្រះសីហនុ បង្ក​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ ។

ក្រោយ​ពេល​ឃាត់ខ្លួន ជន​​សង្ស័យ​ទាំង​៦​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​​សាកសួរ និង​អនុវត្ត​តាម​នីតិវិធីនៃច្បាប់ ។ ទោះជា​យ៉ាងណា ចំពោះ​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​៦​នាក់នោះ​ ពុំ​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ជា​សាធារណៈ​ឡើយ​ ព្រោះ​ស្ថិត​ក្នុង​ពេល​អនុ​វត្ត​នីតិវិធី ។

គួរ​បញ្ចាក់ថា ជនសង្ស័យ​ចំនួន​៦​នាក់ ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​​ខាងលើ​នេះ គឺ​​មាន​៥​​នាក់​ជា​អ្នក​ក្លែងបន្លំ​ជាព្រះ​​សង្ឃ និង​ម្នាក់​ទៀត​ជា​អ្នក​រត់​ម៉ូតូ​កង់​៣​បើក​​ដឹក​បក្សពួក​របស់​ខ្លួន​ដើរ​ដាក់​តាម​ចំណុច​នានា​​ឱ្យ​ដើរ​បិណ្ឌបាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ