ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ក្រុម Nantes ម្នាក់​ស្លា.ប់​យ៉ាង​រន្ធ.ត់ មុន​ការ​ប្រកួត​ទល់​នឹង​ក្រុម​ភ្ញៀវ Nice

1 ឆ្នាំ មុន

បារាំង ៖ អ្នកគាំទ្រ​ក្រុមបាល់ទាត់ Nantes នៃ​លី​គ​កំពូល​ប្រទេស​បារាំង (Ligue 1) ម្នាក់​បាន​ស្លា.ប់​

បារាំង ៖ អ្នកគាំទ្រ​ក្រុមបាល់ទាត់ Nantes នៃ​លី​គ​កំពូល​ប្រទេស​បារាំង (Ligue 1) ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​ពី​ត្រូវ​បាន​ចាក់​សម្លា.ប់ មុន​ពេល​ប្រកួត​ដែល​ក្រុម Nantes យកឈ្នះ​លើ​ក្រុម​ភ្ញៀវ Nice ដោយ​លទ្ធផល ១-០ កាលពី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែធ្នូ កន្លង​ទៅ (​ម៉ោង​នៅ​កម្ពុជា​)​។

ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​ពេល​រថយន្ត​ជា​ច្រើន​ដែល​ដឹក​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ Nice ត្រូវ​បាន​វា.យប្រហារ​ដោយ​អ្នកគាំទ្រ​ម្ចាស់ផ្ទះ Nantes ខណៈ​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន Beaujoire មុន​ចាប់ផ្តើម​ការ​ប្រកួត​។ រដ្ឋ​អាជ្ញា​សាធារណៈ​ទីក្រុង Nantes លោក Renaud Gaudeul បាន​ថ្លែង​ថា បុរស​អាយុ​៣១​ឆ្នាំ​ម្នាក់​បាន​ស្លា.ប់ ជន​រង​គ្រោះ​ត្រូវ​បាន​ចាក់​ក្រោយខ្នង ការ​ស៊ើបអង្កេត​សម្រាប់​អំពើ​ឃា.តកម្ម​ត្រូវ​បាន​ដំណើរការ ហើយ​អ្នកបើកបរ​រថយន្ត​អាយុ​៣៥​ឆ្នាំ​ម្នាក់​ក្នុង​ចំណោម​អ្នកបើកបរ​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​។

ក្លិប Nantes ចេញ​សេចក្តី​ប្រកាស​ដោយ​បង្ហាញ​ភាព​សោកស្ដាយ​ជាទី​បំផុត ចំពោះ​ការ​ស្លា.ប់​បាត់បង់​ជី​វីត​នេះ និង​ផ្ញើ​ការ​រំលែក​ទុក្ខ​ដល់​គ្រួសារ​ជន​រង​គ្រោះ​។ ជាមួយ​គ្នា​នោះ​ក្លិប​ក៏​បាន​អះអាង​ថា ការ​សាកសួរ​សាក្សី​ជា​ច្រើន​នាក់​កំពុង​ដំណើរការ​។ លោកស្រី Amélie Oudéa-Castéra រដ្ឋមន្ត្រី​កីឡា​បារាំង​បាន​ថ្លែង​ថា ការ​ស៊ើបអង្កេត​ត្រូវ​តែ​កំណត់​ពី​កាលៈទេសៈ​ពិតប្រាកដ​នៃ​រឿងហេតុ​។ ការ​ស្លាប់​នេះ​កើតឡើង​ប្រឆាំង​នឹង​ផ្នែក​ខាងក្រោយ​នៃ​ភាព​តានតឹង និង​ឧប្បត្តិហេតុ​ថ្មី​ៗ​នេះ ដែល​កើតឡើង​នៅ​ក្រៅ​ការ​ប្រកួត Ligue 1​។

គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ខណៈ​ដែល​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ អ្នកគាំទ្រ​ក្រុម Brest ចំនួន​២​នាក់​បាន​រង​របួស នៅ​ពេល​រថយន្តក្រុង​របស់​ពួក​គេ​ត្រូវ​បាន​វាយប្រហារ​ដោយ​ការ​បាញ់​កាំជ្រួច បន្ទាប់​ពី​ការ​ឈ្នះ​លទ្ធផល ៣-១ លើ​ក្រុម​ម្ចាស់ផ្ទះ Montpellier ។ នៅ​ចុងខែ​តុលា​កន្លង​ទៅ រថយន្តក្រុង​របស់​ក្រុម Lyon ត្រូវ​បាន​វាយប្រហារ​ដោយ​ការ​គប់​ថ​ដុំ​ថ្ម​នៅ​ពេល​ធ្វើ​ដំណើរ​ចូល​ទៅ​កីឡដ្ឋាន Velodrome របស់​ក្រុម​ម្ចាស់ផ្ទះ Marseille ហើយ​លោកគ្រូ​បង្វឹក Fabio Grosso ទទួល​បានការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ បន្ទាប់​ពីរ​បួស​ហូរ​ឈាម​ស្រោច​ពេញ​មុខ​ដោយសារ​ការ​វាយប្រហារ​ដ៏​រន្ធត់​នេះ​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ