ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​មួយ​ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​សុខចិត្ត​យក​បុរស​ពិការ​អ្នកលក់​មឹក​អាំង​ធ្វើ​ជា​សា្វ​មី (​វី​ដេ​អូ​)

4 ខែ មុន
  • កណ្តាល

ពិតជា​សេ្ន​ហា​ចេះ​យល់ចិត្ត​គ្នា​មែន ទោះ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា ធ្លាក់ខ្លួន​ពិការ គ្មាន​ទ្រព្យសម្បតិ្ត​ច្រើន​ដូច​គេ ក៏​ស្ត្រី​រូប​នេះ សុខចិត្ត​រួមរស់​មានឈ្មោះ​ជា​ប្រពន្ធ រស់នៅ​ជាមួយ​ស្វាមី​ដែល​មាន​ពិការ​ភាព និង​រៀប​ការ​មានកូន​។ ដោយ​ស្នេហា​មួយ​នេះ

ខេត្តកណ្ដាល ៖ ពិតជា​សេ្ន​ហា​ចេះ​យល់ចិត្ត​គ្នា​មែន ទោះ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា ធ្លាក់ខ្លួន​ពិការ គ្មាន​ទ្រព្យសម្បតិ្ត​ច្រើន​ដូច​គេ ក៏​ស្ត្រី​រូប​នេះ សុខចិត្ត​រួមរស់​មានឈ្មោះ​ជា​ប្រពន្ធ រស់នៅ​ជាមួយ​ស្វាមី​ដែល​មាន​ពិការ​ភាព និង​រៀប​ការ​មានកូន​។ ដោយ​ស្នេហា​មួយ​នេះ បាន​យល់ចិត្ត​គ្នា ទោះបីជា​ខាង​ប្រុស​ពិការ​ក៏​ដោយ​។

ប្រាកដ​ណាស់ ស្នេហា​មិន​រើសអើង​ភាព​ពិការ​នេះ កំពុង​តែ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​យក្ស Tik Tok ដោយ​ស្នេហា​មួយ​នេះ ធ្វើ​អោយ​មហាជន​ចាប់អារម្មណ៍​ជា​ខ្លាំង តាម​រយៈ​ស្វាមី​ពិការ​ចេះ​ជួយ​ប្រពន្ធ​គ្រប់​សព្វបែបយ៉ាង ជា​ពិសេស​របរ​លក់​មឹង​អាំង​ដែល​ចាប់​យក​ធ្វើ​ជា​អាជីព ហើយ​អាច​ចិញ្ចឹម​ប្រពន្ធ​កូន​បាន​ថែម​ទៀត​។

តើ​នៅ​មាន​ទេ មនុស្ស​ស្រី​ដែល​សុខចិត្ត​រួមរស់​ជាមួយ​បុរស​ដែល​ជា​ជន​ពិការ ដោយ​ការ​ស្រឡាញ់​ចេញពី​ចិត្ត ចេះ​យល់ចិត្ត​គ្នា និង​អាច​មើលថែ​គ្នា​នេះ? ស្នេហា​មួយ​នេះ អាច​ថា​ជា​ស្នេហា​ដែល​ជា​ទេវតា​ចារ​មក​ពី​បុព្វេ​ក៏​អាច​ថា​បាន ព្រោះ​ស្ត្រី​រូប​នេះ​សុខចិត្ត​ជ្រើសរើស​យក​ស្វាមី​ពិការ ដោយ​អាច​និយាយ​បាន​ថា «​ពិការ​តែ​ដៃ​មែនពិត តែ​បេះដូង និង​ចិត្ត​មិន​ពិការ​ទៅ​តាម​ដៃជើង​នោះ​ឡើយ​»​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អ្នកស្រី យ៉េ​ង សុ​ភី​ន ជា​ស្ត្រី​ម្នាក់​ដែល​មាន​សុខ​សុភមង្គល និង​រួមរស់​ជាមួយ​ស្វាមី​ពិការ បាន​ប្រាប់​អោយ​ដឹង​ថា «​ខ្លួន​ពិតជា​សំណាង​ក៏​អាច​ថា​បាន ដោយ​បាន​ស្វាមី​ដែល​ជា​អ្នកលក់​មឹក​ពិការ​ចេះ​យល់ចិត្ត ចេះ​ថ្នាក់ថ្នម អាច​រួមរស់​ជាមួយ​គ្នា រហូត​មាន​កូនចៅ​ដល់​សព្វ​ថ្ងៃនេះ​»​។

អ្នកស្រី យ៉េ​ង សុ​ភី​ន ដែល​តែងតែ​ទៅ​លក់​មឹក​ជាមួយ​ស្វាមី​ពិការ បាន​បន្ត​ថា «​ស្នេហា​អ្នកស្រី និង​ស្វាមី គឺ​កើត​ចេញពី​ចិត្ត​និង​ចិត្ត ដោយ​បាន​ស្គាល់គ្នា​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក រហូត​មានចិត្ត​ប្រតិព័ទ្ធ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​។ ដោយ​កាលពី​ស្គាល់​ស្វាមី​ដំបូង គឺជា​អ្នកលក់​ស្បែកជើង និង​នា​ពេល​បច្ចុប្បន្ន ជា​អ្នក​មឹក ដែល​តែងតែ​ជួយ​លក់​ជាមួយ​គ្នា​នៅ​តាម​មាត់ទន្លេ​នាទី​ក្រុង​តា​ខ្មៅ​នោះ​»​។

អ្នកស្រី បាន​បន្ត​ថា «​ការ​ដែល​ស្រឡាញ់​គាត់​ជា​ជន​មាន​ពិការ​នេះ គឺ​ដោយ​ឃើញ​ស្វាមី​គ្មាន​អ្នក​ជួយ​ដាំបាយ​ដាំទឹក​អោយ​ហូប ហើយ​ណាមួយ​អាច​ថា មើលឃើញ​គាត់​ជា​មនុស្ស​ល្អ​ផង ទោះបី​គាត់​ជា​ជន​ពិការ​ក៏​ដោយ​នោះ ពោល​គឺ​គាត់​ចេះ​រកស៊ី ចេះ​យកចិត្តទុកដាក់ ចេះ​ជួយ​ការងារ​សព្វបែបយ៉ាង ដោយ​ចាប់តាំងពី​បាន​គ្នា​មក​ឃើញ​ថា ស្វាមី​ពិការ​រូប​នេះ មិន​ដែល​ធ្វើ​អោយ​អ្នកស្រី​ទាស់ចិត្ត​នោះ​ឡើយ​»​។

បើ​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​លោក មឿ​ន ចាន់​ណា ជា​ស្វាមី​ពិការ​វិញ បានអោយ​ដឹង​ដែរ​ថា «លោក​ពិតជា​សំណាង​ដូច​គ្នា ដែល​បាន​ភរិយា​ស្អាតបាត ចេះ​យល់ចិត្ត មិន​ដែល​រើសអើង​រូប​លោក​ដែល​ជា​ជន​មាន​ពិការ​ភាព​ឡើយ​។ ហើយ​មាន​តែ​ពេល​ខិតខំ​រកស៊ី មើលថែ​គ្នា​ទៅ​វិញ​ទៅ​មក និង​អោយ​តែ​ល្ងាច​ឡើង លោក​នឹង​ភរិយា​ដឹង​តែ​ចេញ​ទៅ​លក់​មឹង​អាំង​នៅ​មាត់ទន្លេ​ក្រុង​តា​ខ្មៅ ដោយ​ប្តី​ជា​អ្នក​អាំង ដឹក​យក​អោយ​ភ្ញៀវ ចំណែក​ភរិយា​ជា​អ្នក​កាត់​ដាក់​រៀបចំ ដោយ​មិនសូវ​អោយ​ភរិយា​លំបាក​​ពេក​នោះ​ឡើយ ដូច​ពាក្យចាស់​លោក​ពោល​ថា «​សំណាប​យោង​ដី ស្រី​យោង​ប្រុស​»​។

គួរ​រំលឹក​ថាទោះ​ពិការ​ដៃ​ទាំង​ទ្វេ​មែន​! បុរស​លក់​មឹក​អាំង តស៊ូ​ក្នុង​ឆាក​ជី​វិ​.​ត ផ្ទុះ​ការ​ចាប់អារម្មណ៍ (​វី​ដេ​អូ​)ដោយ ៖ លី​ហួ គី​ម​ឆាយ

@moeunchanna07

ត្រៀមមឹកលក់ភ្ជុំ 200kg #ជីវិតត្រូវតែតស៊ូ #ជីវិតអ្នកក្រ #ជីវិតជនពិការ #មឹកអាំងជនពិការ #ជនពិការកម្ពុជា #មឹកអាំង #food #grilled #មឹក

♬ original sound – Channa NG – Channa FC
@moeunchanna07

សូមជួយគាំទ្រ #មឹកអាំងជនពិការ ផងពុកម៉ែបងប្អូន🙏

♬ សំឡេងដើម – Channa FC – Channa FC
@moeunchanna07

ដឹកមឹកអាំងជូនភ្ញៀវ #ជីវិតត្រូវតែតស៊ូ #មឹកអាំងជនពិការ #ជនពិការកម្ពុជា #ជីវិតជនពិការ #មឹកអាំង #ជិះម៉ូតូ #មឹក

♬ original sound – Channa NG – Channa FC
@moeunchanna07

សម្រាកបីថ្ងៃ ទៅលេងកូនពៅ តែឥលូវទៅវិញហើយ ស្អែកថ្ងៃសៅរ៍លក់មឹកធម្មតា។ចាំជួយទិញមឹកអាំងប៉ាអូនផងណាអ៊ុំៗ🙏#មឹកអាំងជនពិការ #មឹកអាំង #ជីវិតជនពិការ #តស៊ូដើម្បីកូន

♬ សំឡេងដើម – Channa FC – Channa FC
@moeunchanna07

អរគុណម៉ូយៗ ដែលជួយគាំទ្រមឹកអាំងជនពិការរបស់ខ្ញុំ🙏🙏🙏 #reelsofannu #shorttiktok

♬ original sound – Channa NG – Channa FC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ