ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ពិការ​ដៃ​ទាំង​ទ្វេ​មែន​! បុរស​លក់​មឹក​អាំង តស៊ូ​​ក្នុង​ឆាក​ជី​វិ​.​ត ផ្ទុះ​ការ​ចាប់អារម្មណ៍ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កណ្តាល

កើតមក​ក្រ មិនមែន​ជា​កំហុស​នោះ​ទេ តែបើ​រស់នៅ​ក្រ ទើប​ជា​រឿង​ដែល​គួរតែ​ពិចារណា​។ យ៉ាងណាមិញ គ្មាន​នរណា​ម្នាក់​ប្រាថ្នា​កើតមក​មាន​ពិការ​ភាព​ឡើយ ដូច្នេះ​ជី​វិ​.​ត​ពិតជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់​ៗ ទោះបីជា​ខ្លួន​កើតមក​ពិការ​ភាព​ពី​កំណើត ឬ​ពិការ​ភាព​ដោយ​សារ​មូលហេតុ​អ្វី​ក៏​ដោយ ពោល​គឺ​ដរាប​ណា​​នៅ​មាន​ជី​វិ​.​ត

ខេត្តក​ណ្ដាល ៖ កើតមក​ក្រ មិនមែន​ជា​កំហុស​នោះ​ទេ តែបើ​រស់នៅ​ក្រ ទើប​ជា​រឿង​ដែល​គួរតែ​ពិចារណា​។ យ៉ាងណាមិញ គ្មាន​នរណា​ម្នាក់​ប្រាថ្នា​កើតមក​មាន​ពិការ​ភាព​ឡើយ ដូច្នេះ​ជី​វិ​.​ត​ពិតជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់​ៗ ទោះបីជា​ខ្លួន​កើតមក​ពិការ​ភាព​ពី​កំណើត ឬ​ពិការ​ភាព​ដោយ​សារ​មូលហេតុ​អ្វី​ក៏​ដោយ ពោល​គឺ​ដរាបណា​នៅ​មាន​ជី​វិ​.​ត​រស់នៅ​លើ​ផែនដី​នេះ ឱ្យ​តែ​មានការ​តស៊ូ​ពុះពារ នោះ​ជី​វិ​.​ត​នឹង​ល្អ​ប្រសើរ​ឡើង​។

ជាក់ស្តែង កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ មាន​បុរស​ម្នាក់​ដែល​ជា​អ្នកលក់​មឹក​អាំង កំពុង​តែ​ធ្វើ​ឱ្យ​មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មានការ​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​ទឹកចិត្ត​តស៊ូ​ក្នុង​ឆាក​ជី​វិ​.​ត ដោយ​រូប​លោក​មិន​បាន​យក​ភាព​ពិការ​មក​ធ្វើ​ជា​លេស​ក្នុង​ការ​ចុះចាញ់​នឹង​ឆាក​ជី​វិ​.​ត​ឡើយ​។

វី​ដេ​អូ​អំពី​បុរស​មាន​ពិការ​ភាព​ដៃ​ទាំង​ទ្វេ ដែល​យើង​បានឃើញ​នៅ​ក្នុង​បណ្តាញ​សង្គម​យក្ស TiK Tok កំពុង​តែ​ផ្ទុះ​កក្រើក​យ៉ាង​ខ្លាំង​។ លោក​ពិការ​ដៃ​ទាំង​ទ្វេ​មែនពិត តែ​ចិត្តគំនិត​ខួរក្បាល មិន​ពិការ​ទៅ​តាម​រូបរាង​កាយ​របស់​លោក​នោះ​ទេ ពោល​គឺ​បុរស​រូប​នេះ ថែម​ទាំង​មានមុខ​របប​លក់​មឹក​អាំង​ទៀត​ផង ដោយ​អ្នក​ដែល​ធ្លាប់​ជិះ​កាត់​មាត់ទន្លេ​នាទី​ក្រុង​តា​ខ្មៅ បងប្អូន​មហាជន​អាច​នឹង​បាន​ស្គាល់​ហើយ ព្រោះថា លោក​តែងតែ​លក់​នៅ​ពេល​ល្ងាច​តាម​ដងផ្លូវ​នោះ​។

ប្រាកដ​ណាស់ ជី​វិ​.​ត​គឺ​បែប​នេះ ដូច្នេះ​អ្នក​ដែល​ធ្លាប់​គិត​ខ្លី អាច​ទស្សនា​វី​ដេ​អូ​នេះ​បាន ព្រោះ​បុរស​អ្នកលក់​មឹក​អាំង​រូប​នេះ ធ្លាប់​រង​ពាក្យ​មា​ក់​ងា​.​យ​ជា​ច្រើន​ក្នុង​ជី​វិ​.​ត​ចំពោះ​ភាព​ពិការ​របស់​លោក ប៉ុន្តែ​លោក​ពុំដែល​បោះបង់​ចោល​ខ្លួនឯង​នោះ​ឡើយ ដោយ​លោក​មាន​តែ​ការ​តស៊ូ ដើម្បី​មាន​ជី​វិ​.​ត​មួយ​ដែល​មាន​ភាព​ប្រសើរ​ដូច​គេឯង​ដែរ​។ ដូច្នេះ​បងប្អូន​ដែល​មាន​ពិការ​ភាព ឬ​ធ្លាប់​គិត​ថា ជី​វិ​.​ត​មួយ​នេះ​ពិបាក អាច​ស្តាប់​ពី​ជី​វិ​.​តបុរ​សម្នាក់​នេះ​បាន ក្រែង​មានចិត្ត​គំនិត​តស៊ូ​ឡើង​វិញ ទោះ​ត្រូវ​ចាប់ផ្តើម​ពី​ចំណុចសូន្យ​ក៏​ដោយ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក មឿ​ន ចាន់​ណា ដែល​ជា​អ្នកលក់​មឹក​អាំង​នា​មាត់ទន្លេ​ក្រុង​តា​ខ្មៅ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​លោក​បាន​ប្រកប​អាជីព​ជា​អ្នកលក់​មឹក​នេះ​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ​។ ជា​រៀងរាល់ថ្ងៃ លោក​លក់​បាន​ច្រើន​គួរសម ដោយ​ក្នុង​មួយ​ថ្ងៃ លក់​បាន​ចន្លោះ​ចាប់ពី​២០​គីឡូ ទៅ​៤០​គីឡូក្រាម​»​។

ហើយ​សម្រាប់​ការ​លក់​មឹក​អាំង​នេះ លោក​បាន​ប្រាប់​បន្ត​ថា «​សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍ លក់​បាន​រៀង​ច្រើន​ទៅ និង​ថ្ងៃ​ធម្មតា បាន​សម​ល្មមទៅ ពោល​គឺ​បាន​តិក​តក់​ៗ​គ្រាន់​ទំនុកបម្រុង​ជី​វិ​.​ត ដោយ​ត្រូវ​បង់​ធនាគារ ទឹកដោះគោ​កូន និង​ចំណីចំណុក​ប្រចាំ​ថ្ងៃ​ផង​ដែរ​នោះ​»​។

លោក មឿ​ន ចាន់​ណា ដែល​មាន​អាយុ​២៩​ឆ្នាំ ជា​ជន​មាន​ពិការ​ភាព​រូប​នេះ បាន​បន្ត​ថា «​លោក​លក់​ជា​រៀងរាល់ថ្ងៃ​នា​ពេល​ម៉ោង​៥​ល្ងាច រហូត​ដល់​ម៉ោង​១០​យប់ ហើយ​សម្រាប់​ការ​លក់​មឹក​អាំង​នេះ ក៏​ជួប​ផល​លំបាក​ច្រើន​ចំពោះ​លោក​ផ្ទាល់​ដែរ ដោយ​លោក​ត្រូវ​លើក​របស់​ធ្ងន់​ៗ​ដាក់​លើ​ម៉ូតូ​រ៉ឺ​ម៉ុ​ករប​ស់លោក ដើម្បី​មក​លក់​នៅ​មាត់ទន្លេ​តា​ខ្មៅ ក៏​ដូច​ជា​ការ​ដឹក​អោយ​ភ្ញៀវ​ជាដើម​។ ហើយ​ចំពោះ​ផល​លំបាក​មួយទៀត​ដែល​ត្អូញត្អែរ​ដែរ​នោះ គឺ​ពេល​រដូវភ្លៀង​ធ្លាក់ អាច​នឹង​លក់​ពុំ​សូវ​ដាច់​ដូច​ថ្ងៃ​ធម្មតា​នោះ​ឡើយ​»​។

ចំពោះ​ភាព​ពិការ​វិញ លោក​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា «​លោក​ពិការ​ដោយសារ​ឆ​.​ក់​ខ្សែភ្លើង​នៅ​ពេល​បំពេញការងារ​ជា​ជាង​ផ្សារ​ដែក ដូច្នេះ​ចំពោះ​ការ​បា​.​ត់ប​.​ង់​ដៃ​ទាំង​ទ្វេ​នេះ លោក​ពិតជា​សោកស្តាយ​ជា​ខ្លាំង​។ ប៉ុន្តែ​ក្រោយមក លោក​ក៏​ធ្វើ​ចិត្តបាន​ចំពោះ​រឿង​មួយ​នេះ ហើយ​សម្រាប់​ភាព​ពិការ​នេះ​ទៀត​សោត កាលពី​កន្លង​ទៅ លោក​ក៏​ធ្លាប់​ត្រូវ​គេ​ម៉ាក​ងា​.​យ​ផង​ដែរ ដូច្នេះ​អ្វី​ដែល​លោក​អាច​ធ្វើ​ទៅ​បាន​នោះ គឺ​មាន​តែ​ការ​តស៊ូ​នៅ​លើ​ផ្លូវ​ជី​វិ​.​ត​មួយ​នេះ ទោះបីជា​វា​គ្រលុក​រលាក់​បន្តិច​មែន តែ​ក៏​អាច​ឱ្យ​លោក​រស់នៅ​ដូច​គេឯង​ផង​ដែរ​»​។

លោក មឿ​ន ចាន់​ណា បាន​បន្ត​ថា «​ទោះបី​យើង​បា​.​ត់ប​.​ង់​អ្វីមួយ​នៃ​ផ្នែក​រាង​កាយ​ក្តី តែ​យើង​នៅ​មាន​ខួរក្បាល​សម្រាប់​គិត ដូច្នេះ​ភាព​ជោគជ័យ​នៅ​មាន​សម្រាប់​យើង​»​។ ដូច្នេះ​ជា​ចុង​ក្រោយ លោក​សូម​ផ្តាំផ្ញើ​ចំពោះ​បងប្អូន​ដែល​កំពុង​បំពេញការងារ​ជា​ជាងសំណង់​ក្តី ជាង​ផ្សារ​ដែក​ក្តី គួរ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ក្នុង​ពេល​បំពេញការងារ​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

@moeunchanna07

មកវិញហើយបងៗ ម៉ូយៗ ចង់ញាំអាចមករកបាន នៅមាត់ទន្លេក្រុងតាខ្មៅ 011434827. , 0973383181 #ជីវិតជនពិការ #ជីវិតជាការតស៊ូ #ជីវិតត្រូវតែតស៊ូ #ជីវិត #មឹកអាំងជនពិការ #មឹកអាំង

♬ សំឡេងដើម – Channa FC – Channa FC
@moeunchanna07

ដឹកមឹកអាំងជូនភ្ញៀវ #ជីវិតត្រូវតែតស៊ូ #មឹកអាំងជនពិការ #ជនពិការកម្ពុជា #ជីវិតជនពិការ #មឹកអាំង #ជិះម៉ូតូ #មឹក

♬ original sound – Channa NG – Channa FC
@moeunchanna07

ត្រៀមមឹកលក់ភ្ជុំ 200kg #ជីវិតត្រូវតែតស៊ូ #ជីវិតអ្នកក្រ #ជីវិតជនពិការ #មឹកអាំងជនពិការ #ជនពិការកម្ពុជា #មឹកអាំង #food #grilled #មឹក

♬ original sound – Channa NG – Channa FC
@moeunchanna07

សាកជិះម៉ូតូឲ្យបងប្អូនមើល #ជនពិការកម្ពុជា #ជិះម៉ូតូ #មឹកអាំងជនពិការ

♬ original sound – Channa NG – Channa FC
@moeunchanna07

ទិញឥវ៉ាន់ទុកអោយហើយ ខ្លាចភ្ជុំអត់មានអីលក់ #ជីវិតត្រូវតែតស៊ូ #ជីវិតអ្នកក្រ #ជីវិតជនពិការ #មឹកអាំងជនពិការ #ជិះម៉ូតូ #ជនពិការកម្ពុជា #មឹកអាំង

♬ original sound – Channa NG – Channa FC
@moeunchanna07

Please God bless me 🙏🙏🙏😭 #godblessme #godblees #godbleesme #godblessme❤️🙏🌈 #foryou #disabledpeople

♬ Amazing Grace – God Bless America
@moeunchanna07

ហូបមីឆាជាមួយខ្ញុំបងប្អូន #ជីវិតជនពិការ #មឹកអាំងជនពិការ #ជនពិការកម្ពុជា

♬ original sound – Channa NG – Channa FC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ