ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ម៉​ម សុខ​លី​ម ជា​ក្មេង​ស្រី​ក្រីក្រ​ម្នាក់​ទៀត ដែល​រៀន​ពូកែ និង​ទទួល​បាន​និទ្ទេស A ក្នុង​ការ​ប្រឡង​បាក់​ឌុ​ប ។ មិនតែប៉ុណ្ណោះ យុវតី​រូប​នោះ ថែម​ទាំង​ចេះ​ភាសា​អង់គ្លេស និង​ចិន

ម៉​ម សុខ​លី​ម ជា​ក្មេង​ស្រី​ក្រីក្រ​ម្នាក់​ទៀត ដែល​រៀន​ពូកែ និង​ទទួល​បាន​និទ្ទេស A ក្នុង​ការ​ប្រឡង​បាក់​ឌុ​ប ។ មិនតែប៉ុណ្ណោះ យុវតី​រូប​នោះ ថែម​ទាំង​ចេះ​ភាសា​អង់គ្លេស និង​ចិន​គ្រាន់បើ​ថែម​ទៀត​ផង​ដែរ​។

ម៉​ម សុខ​លី​ម រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន កំពុងត្រឡាច ហើយ​នាង​គឺ​ស្ថិត​ក្នុង​ចំណោម​សិស្ស​៤​នាក់ នៃ​សាលា​នេះ​ដែល​ប្រឡង​បាក់​ឌុ​ប​ជាប់​បាន​និទ្ទេស A ។ កញ្ញា​រស់នៅ​ភូមិ​ថ្ម​ឥ​ដ្ឍ ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

តាម​រយៈ​វី​ដេ​អូ​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ បានអោយ​ដឹង​ថា ម៉​ម សុខ​លី​ម ប្រឹងរៀន​ជា​ខ្លាំង ទោះបីជា​នាង​មាន​ស្ថានភាព​ក្រីក្រ ដោយ​ពឹងផ្អែក​តែ​លើ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ក្តី​។ ប៉ុន្តែ ម៉​ម សុខ​លី​ម ប្រឹងរៀន​គ្រប់ពេល ទាំង​នៅ​សាលា និង​នៅផ្ទះ ដែល​ជា​ទូទៅ​នាង​រៀន រហូត​ដល់​ម៉ោង​១១ ឬ​១២​យប់​ឯណោះ​។

លោកគ្រូ និង​អ្នកគ្រូ​នៅ​សាលា​កំពង់ត្រឡាច បា​និយាយ​ដែរ​ថា ម៉​ម សុខ​លី​ម ជា​សិស្ស​ដែល​យកចិត្តទុកដាក់​ខ្លាំង​ក្នុង​ការ​រៀនសូត្រ​។ ពេល​ដែល​គ្រូ​និយាយ​អ្វី នាង​តែងតែ​យកចិត្តទុកដាក់ ដើម្បី​ទទួល​បាន​ទាំងអស់​។

ម្តាយ​របស់ ម៉​ម សុខ​លី​ម និយាយ​បន្ថែម​ថា គាត់​តែងតែ​លើកទឹកចិត្ត​កូន​អោយ​ប្រឹងរៀន ពីព្រោះ​គាត់​យល់​ថា គាត់​ក្រីក្រ ពីព្រោះ​គាត់​គ្មាន​ចំណេះដឹង​។ គាត់​មិន​ចង់​ឃើញ​កូន​គាត់​មានការ​លំបាក​ដូច​គាត់​ឡើយ​៕

អត្ថបទ​ដោយ ៖ សា រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ