ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​អា​មេ​រិ​ក​បា.ញ់​ទម្លាក់​ដ្រូ​ន​៣គ្រឿង ​ក្រោយ​ការ​វា.យប្រហារ​បណ្ដា​នាវា​ក្នុង​សមុទ្រ​ក្រហម

4 ខែ មុន

សង្គ្រាម​អ៊ីស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​ទីបញ្ជាការដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​

សង្គ្រាម​អ៊ីស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​ទីបញ្ជាការដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ាថ្លែង​ថា នាវា​ពិឃា.ត​អា​មេ​រិ​កមួយ​គ្រឿង​បាន​បា.ញ់​ទម្លាក់​កាល ពី​ថ្ងៃ​ទី​៣​ ធ្នូ ដ្រូ​ន​៣​គ្រឿង​ជា​ការ​ជួយ​ការពារ ដល់​បណ្ដា​នាវា​ពាណិជ្ជកម្ម​ក្នុង​សមុទ្រ​ក្រហម ដែល​រង​ការ​វា.យប្រហារ​ចេញពី​យេ​ម៉ែ​ន​។

នាវា​ពិឃាត​USS CARNEY បាន​ឆ្លើយ​តប​តាម​ការ​អំពាវ​រក​ជំនួយ​ពី​បណ្ដា​នាវា ហើយ​បាន​ជួយ​ដោយ​បាញ់​ទម្លាក់​ដ្រូ​ន​៣​គ្រឿង​ដែល​ហោះ​សំដៅ​ទៅ​រក​នាវាចម្បាំង​។ នាវា​ពិឃាត​USS CARNEY​បាន​ចាប់​ឃើញ​មី​ស៊ីល​១​គ្រាប់ បាញ់​ចេញពី​តំបន់​មួយ​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៊ីរ៉​ង់​។ មី​ស៊ីល​នោះ​បាន​ហោះ​មក​ដល់​ជិត​នាវា​កា​ហ្គោ​ឈ្មោះ​SUNITY EXPLORER ដោត​ទង់ជាតិ​បា​ហា​ម៉ាស់​។ នាវា​កា​ហ្គោ​នោះ​បន្ទាប់​មក​រាយការណ៍​ពី​ការ​ខូចខាត​ស្រាល ដោយសារ​មី​ស៊ីល​១​គ្រាប់​ទៀត ហោះ​មក​ពី​តំបន់​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​។

ចំណែក​នាវា​ឈ្មោះ​NUMBER 9 ដោត​ទង់ជាតិ​ប៉ា​ណា​ម៉ា​រាយការណ៍​ពី​ការ​ខូចខាត​ដោយសារ​មី​ស៊ីល​១​គ្រាប់​ហោះ​មក​ពី​យេ​ម៉ែ​ន តែ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។ រីឯ​នាវា​ឈ្មោះ​SOPHIE II ដែល​ដោត​ទង់ជាតិ​ប៉ា​ណា​ម៉ា​ដែរ ក៏​ត្រូវ​វាយប្រហារ​តែ​មិន​រង​ការ​ខូចខាត​ធំដុំ​ឡើយ​។

មុន​នេះ​ពួក​ហ៊ូ​ធី​ធ្លាប់​បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​ថា បាន​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នាវា​អ៊ី​ស្រា​អែ​ល​២​គ្រឿង ក្នុង​ច្រក​សមុទ្រ​BAB EL MANDEB ជា​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​មួយ ភ្ជាប់​សមុទ្រ​ក្រហម​ទៅ​ឈូង​សមុទ្រ​អា​ដេ​ន ដោយ​នាវា​ទី​១​រង​ការ​វាយប្រហារ​ដោយ​មី​ស៊ីល​១​គ្រាប់ ហើយ​នាវា​ទី​២​រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​មួយ​។

ពួក​ឧទ្ទាម​ហ៊ូ​ធី​អះអាង​ថា​ពួក​គេ​នឹង​បន្ត​វាយប្រហារ​បណ្ដា​នាវា​អ៊ី​ស្រា​អែ​ល រហូត​ដល់​ការ​បញ្ឈប់​ការ​ឈ្លានពាន​របស់​អ៊ី​ស្រា​អែ​ល​ប្រឆាំង​បងប្អូន​យើង​នៅ​ជ្រោយ​ហ្គា​ហ្សា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ