ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ចោទ​រុ​ស្ស៊ីថា​សម្លា.ប់​បណ្ដា​ទាហាន​ខ្លួន​ដែល​ចង់​ចុះចូល

2 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អ៊ុយ​ក្រែ​ន​បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​កាលពី​ថ្ងៃ​ទី​៣​ធ្នូ​លើ​ការ​សម្លា.ប់ ដោយ​រុ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អ៊ុយ​ក្រែ​ន​បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​កាលពី​ថ្ងៃ​ទី​៣​ធ្នូ​លើ​ការ​សម្លា.ប់ ដោយ​រុ​ស្ស៊ី​បណ្ដា​ទាហាន​អ៊ុយ​ក្រែ​ន ដែល​ផ្ដល់​សញ្ញា​ពី​ការ​សុំ​ចុះចូល​របស់​ពួក​គេ​។ ការ​ចោទប្រកាន់​នោះ​ធ្វើ​ឡើង​ក្រោយ​ការ​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម រូបភាព​បណ្ដាល​ឲ្យ​មានការ​ក្ដៅក្រហាយ​ក្នុង​ប្រទេស​។

វី​ដេ​អូ​ខ្លី​មួយ​ចេញផ្សាយ​តាម​តេ​ឡេ​ក្រាម​បង្ហាញ​បុរស​២​នាក់ ចាក​ចេញពី​ជម្រក​ការពារ​មួយ ក្នុង​នោះ​ម្នាក់​លើកដៃ​ដាក់់​លើ​ក្បាល មុន​ពេល​ក្រាប​លើ​ដី​ក្រោម​ក្រសែភ្នែក របស់​ទាហាន​មួយ​ក្រុម​ទៀត​។

រូបភាព​នោះ​អាច​ថត​នៅ​ជិត​ភូមិ​ស្ទេ​ប៉ូ​វេ ស្ថិត​នៅ​ជិត​ក្រុង​អាវ​ឌី​អ៊ី​​វ​កា ជាទី​ក្រុង​មួយ​នា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន កន្លែង​ដែល​ការ​ប្រយុទ្ធ​គ្នា​កំពុង​តែ​ក្ដៅ​គគុក​បំផុត​។ វី​ដេ​អូ​នេះ​បង្ហាញ​មនុស្ស​មួយ​ក្រុម​ស្លៀក​ពាន់​ឯកសណ្ឋាន​កងទ័ព​រុ​ស្សុ​ី បាញ់​សម្លាប់​ទាហាន​អ៊ុយ​ក្រែ​ន​២​នាក់​ដែល​គ្មាន​អាវុធ​ព្រោះ​សុំ​ចុះចូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com