ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​ត្រៀម​ទទួលយក​ជន​ភៀស​ខ្លួន​ដែល​រត់​ចេញ​ពី​សង្គ្រាម​ភូមា

1 ឆ្នាំ មុន

ទី​ក្រុង​បាងកក៖ ចម្បាំង​រាំង​ជល់​ចាប់​ផ្ដើម​កម្រើក​រំពើក​ឡើង​វិញ​ហើយ​នៅ​ប្រទេស​ភូមា​​ដល់​ថ្នាក់​រាជ​រដ្ឋាភិបាល​ថៃ​ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជា​មួយ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​ជន​ភៀស​ខ្លួន​ដែល​រត់​ចេញ​ពី​សង្គ្រាម​​នេះ​ចូល​ទៅ​សម្ងំ​លាក់​ខ្លួន​នៅ​លើ​​​ទឹក​ដី​ថៃ​។ រដ្ឋាភិបាល​ត្រៀម​សាង​សង់​ទី​ជម្រក​បណ្ដោះ​អាសន្ន​ជា​ច្រើន​កន្លែង​នៅ​តាម​​​​ព្រំដែន​ដើម្បី​ទទួល​​ពួក​គេ​​។ នេះ​ជា​​​ការ​ត្រៀម​ខ្លួន​ទុក​ឱ្យ​ហើយ​ក្រែង​លោ​​សង្គ្រាម​​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​។ ខាង​លើ​នេះ​ជា​​ប្រសាសន៍​​​របស់​រដ្ឋ​មន្ត្រី​​ការបរទេស​​ថៃ​​​។​ ជា​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​ដើម្បី​ទទួល​យក​សេណារីយោ​ដែល​កាន់​តែ​អាក្រក់​ជាង​នេះ លោក​រដ្ឋ​មន្ត្រី​ថៃ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថ្លែង​ថា​រាជ​រដ្ឋាភិបាល​​បន្ត​តាម​ដាន​ស្ថាន​ការណ៍​វិវត្ត​ថ្មី​ៗ​នៅ​ប្រទេស​​ភូមាដោយ​យក​ចិត្ត​ទុក​ដាក់​។ រាជ​រដ្ឋាភិបាល​ក៏​សូម​អំពាវ​នាវ​​ឱ្យ​ភាគី​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​នេះ​ខិត​ខំ​ជៀស​វាង​ការ​បង្ក​អរិភាព​នឹង​គ្នា​ និង​ខិត​ខំ​ចរចា​គ្នា​ឱ្យ​អស់​​​លទ្ធ​ភាព​។​ ដោយ​យោង​ទៅ​តាម​ស្ថាន​ការណ៍​បច្ចុប្បន្ន​​នេះ​…

ទី​ក្រុង​បាងកក៖ ចម្បាំង​រាំង​ជល់​ចាប់​ផ្ដើម​កម្រើក​រំពើក​ឡើង​វិញ​ហើយ​នៅ​ប្រទេស​ភូមា​​ដល់​ថ្នាក់​រាជ​រដ្ឋាភិបាល​ថៃ​ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជា​មួយ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​ជន​ភៀស​ខ្លួន​ដែល​រត់​ចេញ​ពី​សង្គ្រាម​​នេះ​ចូល​ទៅ​សម្ងំ​លាក់​ខ្លួន​នៅ​លើ​​​ទឹក​ដី​ថៃ​។ រដ្ឋាភិបាល​ត្រៀម​សាង​សង់​ទី​ជម្រក​បណ្ដោះ​អាសន្ន​ជា​ច្រើន​កន្លែង​នៅ​តាម​​​​ព្រំដែន​ដើម្បី​ទទួល​​ពួក​គេ​​។ នេះ​ជា​​​ការ​ត្រៀម​ខ្លួន​ទុក​ឱ្យ​ហើយ​ក្រែង​លោ​​សង្គ្រាម​​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​។ ខាង​លើ​នេះ​ជា​​ប្រសាសន៍​​​របស់​រដ្ឋ​មន្ត្រី​​ការបរទេស​​ថៃ​​​។​

ជា​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​ដើម្បី​ទទួល​យក​សេណារីយោ​ដែល​កាន់​តែ​អាក្រក់​ជាង​នេះ លោក​រដ្ឋ​មន្ត្រី​ថៃ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថ្លែង​ថា​រាជ​រដ្ឋាភិបាល​​បន្ត​តាម​ដាន​ស្ថាន​ការណ៍​វិវត្ត​ថ្មី​ៗ​នៅ​ប្រទេស​​ភូមាដោយ​យក​ចិត្ត​ទុក​ដាក់​។ រាជ​រដ្ឋាភិបាល​ក៏​សូម​អំពាវ​នាវ​​ឱ្យ​ភាគី​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​នេះ​ខិត​ខំ​ជៀស​វាង​ការ​បង្ក​អរិភាព​នឹង​គ្នា​ និង​ខិត​ខំ​ចរចា​គ្នា​ឱ្យ​អស់​​​លទ្ធ​ភាព​។​

ដោយ​យោង​ទៅ​តាម​ស្ថាន​ការណ៍​បច្ចុប្បន្ន​​នេះ​ មិន​ទាន់​មាន​សញ្ញា​ថា​នឹង​មាន​លំហូរ​ចូល​យ៉ាង​គំហុក​នៃ​ជន​​ភៀស​ខ្លួន​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ បើ​​មាន​អំពើ​ហិង្សា​កើត​ឡើង​កាន់​តែ​ខ្លាំង​នឹង​មាន​ជន​ភៀស​ខ្លួន​​រត់​ចេញ​ពី​ប្រទេស​ភូមា​តាម​គ្រប់​ច្រក​ល្ហក​ទាំង​អស់​ មិន​ត្រឹម​តែរត់​ចូល​ប្រទេស​ថៃ​មួយ​ប៉ុណ្ណោះ​ទេ​ អាច​ចូល​ប្រទេស​ដទៃ​ទៀត​ផង​ដែរ​។​​​ ​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ​​ថ្លែង​ថា​លោក​មិន​ទាន់​​ទទួល​​​​បាន​របាយការណ៍​ណា​មួយ​​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​សង្គ្រាម​ដោយ​ប្រយោល​នៅ​ភូមា​។​​

គេ​ទទួល​​ដំណឹង​ថា​មាន​ការ​វាយ​ប្រហារ​គ្នា​រវាង​កង​ទ័ព​ភូមា​ទល់​នឹង​កង​ទ័ព​ជន​ជាតិ​ភាគិតិច​នៅ​​ទី​ក្រុង​​ម៉្យាវ៉ាឌី (Myawadee) កាល​ពី​ថ្ងៃ​សៅរ៍ ​ហើយ​បាន​ធ្វើ​​ឱ្យ​អ្នក​ប្រកប​មុខ​របរ​ជួញ​ដូរ​ និង​រថ​យន្ត​ដឹក​ទំនិញ​ត្រូវនៅ​ទ្រឹង​មួយ​​កន្លែង​នៅ​ក្នុង​ទីក្រុង​ជិត​ព្រំ​ដែន​មួយ​នេះ​​។​ ​​សមរ​ភូមិ​ប្រយុទ្ធ​គ្នា​​នេះ​មាន​​​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ស្រុក​មេសូត (Mae Sot) នៃ​ខេត្ត​តាក (Tak) ប្រទេស​ថៃ​។

ឧត្ដម​សេនីយ៍​​ប្រាសាន សៀង​សិរីរៈ​ មេ​បញ្ជា​ការ​កង​ពល​ទី​៣​ ប្រាប់​ថា​​សភាព​ការណ៍​​នៅ​ភូមា​មិន​ទាន់​​ធ្ងន់​ធ្ងរ​​ខ្លាំង​ដល់​ថ្នាក់​​​​បង្ក​បញ្ហា​សម្រាប់​ប្រទេស​ថៃ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​បើ​មាន​ជន​ភៀស​ខ្លួន​ឆ្លង​កាត់​ព្រំ​ដែន​ចូល​ទឹក​ដី​ថៃ​ ពួក​គេ​នឹង​ទទួល​បាន​ការ​ស្វាគមន៍​ និង​​ទទួល​បាន​ជំនួយ​មនុស្ស​ធម៌​។​ ​ទាហាន​ថៃ​ត្រៀម​ខ្លួន​ជួយ​យក​អាសា​ពួកគេ​នៅ​ពេល​ពួក​គេ​ឆ្ល​ងចូល​ទឹក​ដី​ថៃ​។ ម៉្យាង​ទៀត​ របប​យោធា​ភូមា​ក៏​ផ្ដល់​ការ​សហ​ការ​យ៉ាង​ពេញ​ទំហឹង​ជា​មួយ​អាជ្ញា​ធរ​ថៃ​ដើម្បី​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​សង្គ្រាម​នេះ​ប៉ះ​ពាល់​សន្តិសុខ​របស់​ថៃ​៕​

ប្រភព៖ Bangkok Post
https://www.bangkokpost.com/thailand/general/2697476/thailand-ready-to-receive-myanmar-war-refugees

រដ្ឋមន្ត្រី​ការ​បរទេស​ថៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ